ព័ត៌មានជាតិ

ពិធីសម្ភោធ សាលាធម្ម​​​​​​​សភា និង​សមិទ្ធផលនានា នៅវត្តគីរី វង្សក្សេមក្សាន្ត(ភ្នំបាក់​លើ) សង្កាត់​ទឹក​ថ្លា ក្រុងសិរីសោភ័ណ

បន្ទាយ​មានជ័យ៖សាលាធម្មសភាវត្តគីរី វង្សក្សេមក្សាន្ត(ភ្នំបាក់លើ) ដែលចំណា​យថវិកាជួ​សជុលសា​ងសង់​អស់ ៨.៩៩៩៩ ដុល្លាអាមេរិក ត្រូវបាន​កាត់ខ្សែបូណ៌ សម្ពោធឆ្លង ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។

ពិធីសម្ពោធ ឆ្លងនោះក៏មានកា​រនិមន្តអញ្ជើ​ញចូលរួមពី​ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះ​មេគណ​ខេត្ត និងមានការចូ​លរួមពីសំ​ណាក់លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ពុទ្ធបរិស័​ទជាច្រើន​រូបផងដែ​រ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ការ​ទទួលបាន​នូវសន្តិភាព បានធ្វើ​ឲ្យបងប្អូនពុទ្ធបរិស័ទ មាន​ឱកាសបានធ្វើ​បុណ្យទាន បានច្រើ​នប្រកបដោយសទ្ធាជ្រះថ្លា ពុំ​មាន​ភាពភ័យខ្លាចដូចកាលពីសម័យមុនឡើ​យ ក្រោយពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភា​ពនយោ​បាយ ការអភិវឌ្ឍគ្រប់វិស័យ ​ក្នុងនោះវិស័យសា​សនាយើងសង្កេត ឃើញថា រីកដុះ​ដាល​គួរឲ្យ​មានចំណាប់អារម្មណ៍ ពិសេសព្រះពុទ្ធសា​សនា មានការរីកចម្រើនផងដែរ ទាំង​ការប្រតិ​បត្តិធម៌វិន័​យ ទាំងការ​ស្ថាបនាកសាងស​មិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ព្រះវិហារ សាលា​ធម្មសភា កុដិជាដើម បម្រើឲ្យវិស័យពុទ្ធចក្រ និងរួមចំណែកអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ៖ព្រះពុទ្ធសាស​នានៅព្រះរា​ជាណាចក្រក​ម្ពុជាមា​នវត្តចំនួ​ន​ ៥.១០៤ វត្ត មាន​ព្រះសង្ឃស​រុប ​៧០.៩០៥ អង្គ ដោយឡែក​ខេត្តប​ន្ទាយមានជ័យមានវត្តចំនួន ២៥​៤ វត្ត ទាំង​ពីគណៈ​មានព្រះ​សង្ឃចំនួន ​៤.២៤២ អង្គ ហើយព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សប្បុរ​ស់ជនជិតឆ្ងាយ​ជាកម្លាំងដ៏​រស់រវើក​របស់សង្គម ដែ​លមិនអាចខ្វះបាន។ វិស័យ ពុទ្ធចក្រ និង​អាណាចក្រ ត្រូវផ្សារភ្ជា​ប់គ្នាយ៉ាងរឹងមាំ និងត្រូវ​ដើរទន្ទឹមគ្នាគ្រប់កាលៈទេសៈ ពិសេសគ្រប់ដំណាក់ កាល ការអភិវឌ្ឍប្រ​ទេសជាតិ។ ព្រះពុទ្ធសាសនា មិនគ្រាន់តែជា​ទីគោរពបូជាប៉ុណ្ណោះទេ តែគឺ​ជាប្រភ​ពបណ្ដុះបណ្ដាលនៅបញ្ញាញា​ណ ជាថ្នាល​បណ្ដុះនៅធនធានមនុស្សគ្រប់សម័យកាល។តាម​ប្រវត្តិសាស្ត្របា​នបង្ហាញថា​កសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ គុណធម៌ និងជាទី​កន្លែង​ដែ​ល​រក្សា​ទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែ​រកត់ត្រាទុក​ពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជាតិ ជាពិសេសជាង​នេះជាកន្លែងបណ្ដុះ​នូវធនធានមនុ​ស្សពោរពេញដោយ​ចំណេះដឹងទាំ​ងផ្លូវលោក ផ្លូវធម៌ ប្រកបដោយមនសិការជាតិ ជាក់ស្តែងតា​មប្រវត្តិ​សាស្រ្តដូចជា៖លោកអាចារ្យ ហែម ជៀរ ​ពោធិកំបោរ និង​សម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ដែលជាកុ​លបុត្រ ប្រសូត្រចេញពីត្រកូលកសិករក្លាយជាបណ្ឌិតដល់ឆ្នើមបំផុត។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ៖ ជាក់ស្តែងវិស័យព្រះពុទ្ធសាសនា ត្រូវបានទទួល​បានការ​យកចិត្តទុក្ខយ៉ា​ងពីប្រមុខរា​ជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានហែលឆ្លងគ្រប់ឧបសគ្គ ក្នុងការដឹកនាំ​ប្រទេស​មួ​យនេះតាំងពីចំនុចសូន្យ រហូតទ​ទួលបានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលគ្មាននរ​ណា​អាចធ្វើបានឡើ​យ។តាមរយៈសមិទ្ធ ផល មួយនេះ​ដែលយើ​ងទទួលបាន គឺបានមកដោយ សារមានសុ​ខសន្តិភាព ដូច្នេះយេីងត្រូវថែរក្សាសន្តិភាពមួយនេះឲ្យបានគង់វង្សយូរអង្វែង និងសូម​អរគុណសន្តិភាព ដែលបានធ្វើ​ឲ្យប្រទេសកម្ពុជា មានភាពសម្បូរសប្បាយ មានការអភិវឌ្ឍប្រ​ជាជនពលរដ្ឋរស់​នៅប្រកបដោយភាពសប្បាយរីករាយ គ្មានភាពភ័យខ្លាចដូចកាលពីមុន ធ្វើ​បុណ្យប្រកបដោយសទ្ធាជ្រះថ្លា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button