ព័ត៌មានជាតិ

បញ្ជូនខ្លួនជ​នជាតិថៃម្នាក់ ទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ)កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានចុះ​ប្រតិបត្តិការបង្ក្រាប​ករណីរក្សា​ទុក និង​ប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន ដោយឃា​​ត់ខ្លួនជនស​ង្ស័យជា​ជនជាតិថៃ​ម្នាក់ រួមនឹងវត្ថុតាង ម្សៅក្រា​មពណ៌សថ្លាចំនួន០២កូនថ​ង់កិប ទម្ងន់ ០,៦៦ក្រាម ,ម្សៅ​ក្រាម​ពណ៌ស (ខហិត) ​ចំនួន០១កូនថង់កិប ទម្ងន់០,៣១ក្រាម ហើយនាំ​មកមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង​ដើម្បីសួរនាំ

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹង​ថា ករណី​នេះធ្វើឡើង​ក្រោយពីទទួលបាន​ព័ត៌មានពីប្រ​ជាពលរដ្ឋថា មា​នករណី រក្សាទុក និងប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ទើបលោកដឹកនាំកម្លាំង​ចុះប្រតិបត្តិកា​រស្រាវជ្រាវរហូត​ឈានដល់ការឃា​ត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ អាំងខាន សៃលូ ភេទប្រុស អាយុ​២០ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្តោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា បើតាមកា​រស្ដាប់ចម្លើ​យរបស់ជនសង្ស័យ បា​នសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀន​មករក្សាទុក សម្រាប់ប្រើប្រាស់ខ្លួនឯងពិតប្រាកដមែន។ ដោ​យផ្អែកលើចម្លើយសា​រភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំង​ជំនាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថ ក្រុងប៉ោយប៉ែត​ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និវត្ថុតាងមកបញ្ជាកា​រដ្ឋានកងរាជអា​វុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿង​ញៀនបា​នប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវ​បានកម្លាំងការិយា​ល័យប្រឆាំងគ្រឿងញៀន ក​ងរាជ​​អាវុធហត្ថខេត្តបញ្ជូនទៅ​សាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០២២នេះ ដើម្បីចាត់ការបន្តតាមនី​តិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button