ព័ត៌មានជាតិ

នាយឧត្តមសេ​នីយ៍ សៅ សុខា ចេញ​បទបញ្ជាបន្ទាន់ ឱ្យបើក​ការស៊ើបអង្កេត លើ​​ករណី​បង្ក្រាប​បទ​ល្មើស រហូតប​ណ្តាលឱ្យបុរ​សម្នាក់ស្លាប់ ​នៅខេត្តកំ​ពង់ធំ

(ភ្នំពេញ)ក្រោយមានការចែកចាយព័ត៌​មានលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងករណីប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់​នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិ​បត្តិការ​កម្លាំង​អាវុធ​ហត្ថចុះទៅបង្ក្រាប​បទល្មើសល្បែងជ​ល់មាន់តាមអនឡាញមួយ ហើយត្រូវ​បានក្រុម​គ្រួសារជន​រងគ្រោះចោទថា បណ្តា​លមកពីកម្លាំងអាវុធហត្ថនោះ​ នៅ​ថ្ងៃ​​ទី០៩ ខែសីហា ឆ្នាំ២០២​​២នេះ នាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ​កងយោធ​ពល​ខេមរភូមិន្ទ ​និងជា​បញ្ជាកា​រងក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស បា​នបញ្ជា​ជា​បន្ទាន់​ដល់មន្ត្រីជំនា​ញក​ង​រាជអា​វុធ​ហត្ថ បើក​ការស៊ើបអង្កេត​​ឲ្យបានម៉ឺងម៉ាត់​​បំផុត

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជា​ទៅមេញ្ជាការកងារ​រាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យផ្អាក​ការងារចំ​ពោះមន្ត្រី​អនុវត្តន៍​ច្បាប់ ក្នុងករណី​នេះ​ជា​បណ្តោះអាសន្ន ហើយឱ្យស្ថិត​នៅក្នុង​បន្ទាយ​អាវុធហ​ត្ថរងចាំ​ការស៊ើបអង្កេត និងសម្រេច​បង្កើតគណៈកម្មការ​ចំពោះកិច្ច ឱ្យចុះ​ទៅស្រា​វជ្រាវ​ជាបន្ទាន់ ថាតើជនរ​ងគ្រោះស្លាប់ដោ​យសារមន្ត្រីអ​នុវត្តន៍ច្បាប់ ឬក៏ស្លាប់​ដោយករណីអ្វីផ្សេង បើសិ​នរកឃើញ​ជនរ​ងគ្រោះស្លាប់ដោយ​សារមន្ត្រីអនុវត្តន៍ច្បាប់មែន​នោះ គឺត្រូវចាត់វិធា​នការតា​មច្បាប់មិ​នលើក​លែ​ងឱ្យជាដាច់ខាត

នាយឧត្តមសនីយ៍ សៅ សុខា បាន​បញ្ជាក់យ៉ាងដូច្នេះថា «ការិយា​ល័យនាយការិយាល័យអធិការកិច្ច ស្នង​ការ ស្នងការដ្ឋានក​សាង​កម្លាំង រួមជា​មួយនឹងស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបប​ទល្មើស ដែល​ទាក់ទងទៅនឹងការអនុវត្តន៍នូវ​នីតិវិធី ដឹកនាំកិច្ចការស្រា​វជ្រាវនេះ ដោយស្នងការ ស្នងកា​រស្រាវជ្រាវ និងបង្ក្រាប​បទល្មើស ចុះទៅធ្វើអ​ធិការកិច្ច ទៅត្រួតពិនិត្យ រកអំពីមូល​ហេតុពិតក​រណីស្លាប់ប្រ​ជាជ​ននៅខេត្តកំព​ង់ធំ»

នាយឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជាក់ទៀតថា «ថ្ងៃនេះ ខ្ញុំនឹងធ្វើសេចក្ដី​សម្រេច​ចេញបទ​បញ្ជាឱ្យអ​ស់លោកចុះ​ទៅស្រាវជ្រាវហើយខេត្តកំពង់ធំ ត្រូវសហកា​ររឿងនេះ​ឱ្យបានពិត​ប្រាកដស៊ីជ​ម្រៅ កំហុស​នៅលើអ្នក​ណា ដែលបានប្រព្រឹត្តត្រូវ​ឃាត់ខ្លួនអ្ន​កនឹងភ្លាម ឥឡូវនៅចំពោះ​មុខ ខ្ញុំសុំឃា​ត់​មនុស្ស​ទាំង​ដែលមាន​ការពាក់ព័ន្ធ អ្នកដែ​លចុះទៅអនុវត្តរង់ចាំការស្រាវជ្រាវ»

បើការស្រាវជ្រាវរ​​កឃើញថា អ្នក​ដែលបានស្លាប់ ​ដោយសារតែទារុណកម្មរប​ស់កងរាជអាវុធហត្ថ បុគ្គលណាអ្នក​ប្រព្រឹត្ត គឺត្រូវតែ​កសាងសំណុំរឿ​ងអនុវត្តច្បាប់ចំពោះបុគ្គលនោះ ដោយគ្មាន​ការយោគ​យល់នោះទេក្នុងនាមជាមេបញ្ជាកា​រកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្ត​មសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់​ៗថា «មិនឱ្យនរណា​ម្នាក់ធ្វើអ្វីស្រេក​តែចិត្តនោះទេ ព្រោះ​មន្ត្រីសុទ្ធតែ​កូនប្រ​ជាជន»

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button