គួរឲ្យសង្វែកណាស់! ក្មេងប្រុស ស្រី ២នាក់ លង់ទឹកស្លាប់ ក្នុងថ្ងៃតែមួយ ស្រុកផ្សេងគ្នា ដោយម្នាក់លង់ទឹកប្រឡាយ និងម្នាក់ទៀតធ្លាក់ចូលទឹកលូទើបរកសពឃើញ
(បន្ទាយមានជ័យ)៖ក្នុងថ្ងៃ ខេត្តតែមួយ ស្រុកផ្សេងគ្នា មានក្មេង ប្រុសស្រី ចំនួន០២នាក់ បានលង់ទឹកស្លាប់យ៉ាអាណោចអធម៌ ដោយម្នាក់លង់ទឹកប្រឡាយ នៅស្រុកថ្មពួក និងម្នាក់ទៀតនៅក្រុងប៉ោយប៉ែត ធ្លាក់ចូលលូ ទឹកកំពុងហូរខ្លាំង ។
ពាក់ព័ន្ធករណីក្មេងស្លាប់ដោយសារលង់ទឹកនេះដែរ ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖កាលពីវេលាម៉ោង១និង២៩នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅប្រឡាយចម្ងាយ២០០ម៉ែត្រ ខាងលិចភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានក្មេងប្រុសឈ្មោះ ហួក តែហាំង អាយុ០៣ឆ្នាំ មានទីលំនៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទៅលេងទឹកប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់ ។
នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុក្មេងរងគ្រោះ និងក្មេងប្រុសម្នាក់ទៀតនៅភូមិជាមួយគ្នា បាននាំគ្នាជិៈកង់ទៅលេងប្រឡាយទឹកដែលគេទើបជីកធ្វើផ្លូវ ចម្ងាយពីភូមិប្រមាណជា២០០ម៉ែត្រ ប្រហែលជា០២នាទីក្រោយមក ក្មេងរងគ្រោះបានលង់ទឹក និងស្រែកឲ្យគេជួយ តែក្មេងដែលទៅជាមួយនោះមិនហ៊ានជួយ ក៏បានជិៈកង់មកប្រាប់ឪពុកម្ដាយក្មេងរងគ្រោះ ឲ្យទៅជួយកូនរបស់គាត់ដែលកំពុងលង់ទឹក ពេលនាំគ្នាចុះទៅរាវស្វែងរកក្មេងដែលលង់ទឹកនៅពេលរកឃើញ ជាអកុសល់ក្មេងប្រុសនោះ បានស្លាប់បាត់ទៅហើយ ។
ដោយឡែកនៅក្រុប៉ោយប៉ែត នគរបាលក្រុងបានឲ្យដឹងដែរថា៖ កាលពីវេលាម៉ោង០៥និង២០នាទី ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានក្មេងស្រីម្នាក់បានធ្លាក់ចូលលូទឹក ខណៈពេលមេឃកំពុងភ្លៀងខ្លាំង ។ក្មេងស្រីរងគ្រោះ មានឈ្មោះសុខ ផានី ហៅ (វេវ )ភេទស្រី អាយុ ០៣ឆ្នាំ ស្នាក់នៅជាមួយជីដូនឈ្មោះ គឹម គីម នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានម្តាយឈ្មោះ សាង ឡុង និង ឪពុកឈ្មោះ យុត –នាក់ទាំងពីជាប់រវល់ធ្វើការនៅក្រៅហើយបានទុកកូន អោយជីដូនជួយមើលនៅផ្ទះ។
នគរបាលបានបញ្ជាក់ថា៖យោងតាមការសាកសួរជីដូនឈ្មោះ គឹម គីម ភេទស្រី អាយុ៧០ឆ្នាំ មុខរបរមេផ្ទះ បាននិយាយថា គាត់បានបញ្ចុកបាយចៅទាំងពីរនាក់បងប្អូនរួចប្រាប់ឈ្មោះ សុខ ផានី ហៅ (វេវ)អោយជួយមើលប្អូនហើយកុំទៅណា ព្រោះជីដូនទៅសាខោអាវមួយភ្លេតពេលត្រលប់មកវិញក៏ពុំឃើញក្មេង ទាំងពីនាក់អ្នកឡើយរហូតមានកាឆោឡោពីអ្នកជិតខាងថា ឈ្មោះ(វេវ )បានធ្លាក់ចូលក្នុងប្រឡាយបាត់ហើយ។តាមការសាកសួ ឈ្មោះ ធៀន សុច័ន្ទពិសិទ្ធ ភេទប្រុស អាយុ ១១ឆ្នាំ បានប្រាប់ថា៖ ខ្លួនបានឃើញ ឈ្មោះ វេវ និង តយ ២នាក់បងប្អូន កំពុងលេងទឹកមាត់ប្រឡាយ ហើយខ្លួនបានដើរទៅទាញដៃ តែឈ្មោះវេវ មិនព្រមឡើងមកទេ រួចខ្លួនបានដើរទៅហៅចាស់ៗ ពេលត្រឡប់មកវិញក៏ពុំឃើញឈ្មោះវេវ ទៀតទេ។នៅពេលលឺដំណឹងភ្លាមអាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចទាំង០៣ប្រភេទបាននាំគ្នាចុះរាវរក និងយកអេស្ការជីកកាយលូ ដើម្បីរកសព តែមិនរកឃើញ លុះវេលម៉ាង០៥និង២០នាទី ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ម្តាយម៉ីង ឈ្មោះទេព ស្រីសរ និង ឪពុកមា ឈ្មោះហែម រីណា ខណ:ពេលពួកគាត់ចេញពីធ្វើការ ហើយដើរអឺតមើលតាមវីហ្គាលូ ទើបប្រទះឃើញសាកសពក្មេងស្រី ជាប់មេឃឈើក្នុងវីហ្គាលលូ នៅមុខផ្ទះ៕