កងពលតូចថ្មើរលេខ៥១ ទទួលបានការឧបត្ថម្ភម៉ាស់ចំនួន១៦,៨៣០ម៉ាស់ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
(បន្ទាយមានជ័យ)៖នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានទទួលម៉ាសចំនួន១៦,៨៣០ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈមន្ទីរសុខាភិបាលយោធភូមិភាគទី៥ ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៥១។
ក្នុងនោះក៏បានប្រគល់បន្តឲ្យអង្គភាពវរសេនាតូចទាំង៤ និងការិយាល័យ ស្ថាប័នចំណុះ ដើម្បីយកទៅប្រើប្រាស់ក្នុងការទប់ស្កាត់បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ ប្រភេទអូមីក្រុងថ្មី ដែលបច្ចុប្បន្នកំពុងឆ្លងរាលដាលចូលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តាំងនាមឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំងកងពលតូចថ្មើរជើងលេខ៥១ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ នាយករដ្ខមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខដល់កងទ័ពគ្រប់ពេលវេលា៕