ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី ព្រមទាំងសហការី បាននាំយក​បច្ច័យ​និងទេ​យ្យវត្ថុ ប្រ​គេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១ នៅវត្តសិលា​អណ្តែត ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ក្នុង​ពិធីបុណ្យកាន់បិណ្ឌ ​វេនទី១ នៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២​០២២ លោក​ឧត្តម​សេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនគរបា​លខេត្តបន្ទាយមានជ័យ និងលោ​កស្រី មាតា បីតា ព្រម​ទាំ​ងស​ហការី បាននាំ​យកបច្ច័យ ចំនួន ១៣,១៨០.០០០រៀល និង ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ នៅវ​ត្តសិលាអណ្តែត ភូមិចង្ហា ឃុំចង្ហា ស្រុកអូរជ្រៅ។

ពិធីនេះត្រូវបា​នប្រារព្ធធ្វើឡើងរៀងរាល់​១ឆ្នាំម្តង តាមប្រពៃណី​នៃព្រះពុទ្ធសាសនា និងដើម្បីឧទ្ទិស​កុសល ជូនដល់បុព្វការីជន ព្រមទាំងញាតិកា​រគ្រប់ៗគ្នា ក្នុងសង្សារវដ្ត។ បច្ច័យប្រគេនព្រះសង្ឃ ១១.៩​៩០.០០រៀល ជូនតាជី យា​យជី ១១៩នាក់ ស្មើ១.១៩០.០០០រៀល អង្ករ ០៩ការ៉ុង ស្មើ៤៥០​គីឡូក្រាម ទឹកបរិសុទ្ធ ២០កេស និងទឹកសឹង្ហ ១០០យួរ ទឹកក្រូច១០កេស មី១០កេស។

ឆ្លៀតក្នុងឱកា​សនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាន​សំណេះសំណាល សួរសុខទុក្ខ ព្រះ​សង្ឃ យាយជី តាជី ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋផងដែរ។លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជូន​ពរដល់​ព្រះសង្ឃគ្រប់ព្រះអង្គ ​និងលោក លោកស្រី ឧត្តម សេនីយ៍ វរសេនីយ៍ ស្នងការរង លោក​ នាយការិយាល័យ លោកអធិការន​គរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ លោកតា លោកយាយ ញត្តិមិត្តទាំងអស់ទទួលបាន សុ​ខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button