ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ព​ជើងគោក និងលោកជំទាវ​ ឧបត្ថម្ភ អង្ករ និង​ស័ង្កសី ជូនអង្គភាព​កងពលតូច​ថ្មើរជើងលេ​ខ៥១

ខេត្តបន្ទាយមានជ័យ៖អង្ករ ចំនួន ៣តោន, និងស័ង្កសី ចំនួន ៦០០០សន្លឹក ជាអំណោយ​របស់​ឯកឧត្តម ឧត្តមសេនី​យ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធពលខេមរភូមិន្ទ មេប​ញ្ជាការ កងទ័ព​ជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ​ផ្តល់ជូនអង្គភាព កងពល​តូចថ្មើរជើ​ងលេ​ខ៥១ ​សម្រាប់​ចែកជូ​នដល់គ្រួសារយោ​ធិន និងប្រជាពលរដ្ឋ ដែល​មានជីវភាពជួបការលំបាក ជាពិ​សេស​ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហ​ន្តរាយធម្មជាតិផ្សេងៗ។

អំណោ​យ​ត្រូវបា​នក្រុមកា​រងារជំនួយ​ការ ឯកឧត្តម​ មេបញ្ជាការកងទ័ព​ជើងគោក ប្រគល់ជូន មេ​បញ្ជាការ កងពលតូចថ្មើរជើង​លេខ​៥១ នា​ថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង​ថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ ដើម្បីរក្សាទុក​នៅទីបញ្ជាការ កងពល និងបែង​ចែ​កមួយ​ចំនួន ជូនតាមអង្គភា​ពវរសេ​នាតូច ចំនួន ៣ ឈរជើង​នៅជិតបន្ទាត់ព្រំដែនក​ម្ពុជាថៃ ដើម្បីធា​នាបា​នជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជំ​នួសមុខឲ្យ នាយទា​ហាន នាយទាហានរង និងពលទាហាន នៃអង្គភាព​ កងពលតូចថ្មើរជើងលេខ៥១ សូមគោរពថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែ​យកចិត្តទុក​ដាក់គិតគូរដល់សុខទុក្ខ ការរស់នៅ របស់យោធិន គ្រួសារយធិន និងបងប្អូនអតី​តយុទ្ធ​ជន សំដៅ​លើកកម្ពស់គុណភាព ការរស់នៅរបស់កងទ័ពឲ្យកាន់តែប្រសើរ ក៏ដូចជាប្រជាព​លរដ្ឋជួបការលំបាក និងជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button