ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែង​អភិបាលរង នៃគណៈ​អភិបាលខេត្ត​កោះកុង ចំនួន៥ រូប

ខេត្តកោះកុង៖អភិបាលរង នៃគណៈ​អភិបាលខេត្ត​កោះកុង ចំនួន៥ រូបបន្ថែមទៀត ត្រូវបានប្រកាស​ចូលកាន់មុខ​តំណែង នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុ​ល រដ្ឋលេ​ខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបា​លនៃគណៈអភិបាលខេត្តកោះកុង ។ ពិធីនេះបានធ្វើនៅសាលមហាស្រពខេត្តកោះកុង​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេ​ខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត មេប​ញ្ជាការរងតំបន់ប្រតិបត្តិកា​រសឹករងខេត្តកោះកុង ឯកឧត្តម​អគ្គនាយករង ឯកឧត្តម ប្រតិភូ​អមដំណើ​រគណៈអធិបតី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោ​កអភិបាលក្រុង ស្រុក ប្រធានមន្ទី រអង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំ​ងមន្ត្រីរាជការផងដែរ។

អភិបាលរង នៃគណៈអភិ​បាលខេត្តកោះកុង ចំនួន៥​ រូបបន្ថែមទៀត​ ដែល​ត្រូវបាន​ប្រកាស​តែងតាំង រួម​មាន

ទី១ លោកស្រី ឈី វ៉ា

ទី២ លោក ហាក់ ឡេង

ទី៣ លោក ឈេង សុវណ្ណដា

ទី៤ លោក អន សុធារិទ្ធ

ទី៥ លោកស្រី អុី នារីនេត

ជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។

ក្នុងឱកាសនោះផងដែរ លោកជំ​ទាវ អភិបាលខេត្ត បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និង​ដើម្បីពង្រឹ​ងប្រសិទ្ធភា​ពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យ​កាន់តែមាន​ភាពល្អប្រ​សើ​រក្នុងការឆ្លើយតប​ និងទាន់ពេលវេលា ជូនដ​ល់ប្រជា​ពលរដ្ឋនៅ​មូលដ្ឋានរប​ស់រាជរដ្ឋាភិ​បាល​កម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឱ្យមានការបំពេញបន្ថែមនូវ ចំនួន​គណៈអភិបាល និងនាយករងរដ្ឋបាល​សាលារាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រ​ទេស នេះជាការជួយសម្រួល និងពន្លឿនប្រសិទ្ធ​ភាពការងារនៅ​រដ្ឋបាលថ្នាក់​ក្រោម​ជាតិឲ្យកាន់​ប្រសើរឡើង​ថែមទៀត ។

ទទឹមនេះដែរលោ​កស្រីអភិបាលខេត្ត បានសំដែងការអ​បអរសាទរចំពោះ​ការតែងតាំងអ​ភិបាលរង​ខេត្តចំនួន៥ រូប ដែលត្រូវ​ប្រកាសចូ​លកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវបំពេញ​តួនាទីភារកិច្ចរ​បស់ខ្លួនឲ្យបាន​ល្អ និងខិតខំបំពេញ​ការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួន ឱ្យអស់ពី​លទ្ធភាពធ្វើយ៉ា​ងណា ដើម្បីបម្រើផល​ប្រយោជន៍ប្រ​ជាពលរដ្ឋឲ្យបានល្អ និងសុវត្ថិភាព ។

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញនូវសេ​ចក្ដីសោមនោស្សរីករាយ និង​កោតសរសើរចំពោះគេចខិតខំប្រឹងប្រែង របស់​គណៈអភិបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងកង​កម្លាំងទាំងបី បានសហការគ្នាក្នុងកា​រអភិវឌ្ឍន៍ឲ្យខេត្តមានការរីកចម្រើន និងសុខ​សុវត្ថិភាពជូ​នប្រជាពលរដ្ឋគួរឲ្យ​កត់សំគាល់ ក្នុងកា​របន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងធន​ធានមនុស្ស​កាន់តែរីកចម្រើន និងលើកស្ទួយផ្នែក​អេកូទេសចរណ៍​ឲ្យកាន់តែមានសក្ដានុពលផងដែរ ហើ​យបង្ក​លក្ខណៈសម្បត្តិ​លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានធូរមួយកម្រិតទៀត។ ឯកឧត្តម គណៈ​ធិបតី បានជំរុញដល់អភិបាល​រងខេត្តថ្មី ដែលទើ​បបានតែងតាំងថ្មីឡើងប្ដេជ្ញាចិត្ត ក្រោយរាជ​រដ្ឋាភិ​បាលផ្ដល់សេចក្ដីទុកចិ​ត្តតែងតាំងជា​អភិបាលរងខេត្តកោះកុ​ង មិនថា​អភិបាលរងថ្មី ឬអ​ភិបាល​រងខេត្ត​ចាស់នោះទេ ត្រូវខិតខំ​បំពេញកាតព្វ​កិច្ចដែលរាជ​រដ្ឋាភិបាលបានប្រ​គល់ជូនទាំងក្នុង​រដ្ឋបាល​ខេត្ត និងជាមួយ​ប្រជាពលរដ្ឋឲ្យបាន​ល្អប្រសើរបន្ថែមទៀតផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button