ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គ​ហបណ្ឌិត ម៉ែន សំអន ​អញ្ជើញជាអធិបតីក្នុងពិធីស​ម្ពោធឱ្យប្រើប្រា​ស់ដងទង់ ​សា​សនា កំពស់​២១ម៉ែត្រ ​នៅវត្តរតនសោភ័ណ ហៅវត្តកោ​ងកាង

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំ​ទាវកិត្តិសង្គហបណ្ឌិត ម៉ែ​ន សំអន ឧបនាយ​ករដ្ឋម​ន្ត្រី និងជារដ្ឋមន្រ្ដីក្រសួង​ទំនាក់ទំន​ងជាមួ​យរដ្ឋសភាព្រឹទ្ធសភា និងអធិ​ការកិច្ច អមដំណើរ​ដោយឯកឧត្តម អ៊ី ឈាន រដ្ឋលេ​ខាធិកា​រក្រសួងការពារជាតិ និ​ងជាប្រធានក្រុមកា​រងាររា​ជរដ្ឋាភិ​បាល ចុះជួយ​មូលដ្ឋានខេ​ត្តប៉ៃលិន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា សមាជិ​កក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៊ី​ម ឯកឧត្ត ឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៊ី​ពោធិ៍ និងក្រុមគ្រួសារព្រ​មទាំងមន្រ្តីរាជការ និងពុទ្ធ​បរិស័ទ្ធ​ចំណុះជើងវត្ត ​អញ្ជើញស​ម្ពោធដាក់ឱ្យប្រើប្រា​ស់ដងទង់ ​សា​សនា កំពស់​២១ម៉ែត្រ ជាផ្លូវការ នៅវត្តរ​ត​នសោភ័ណ ហៅវត្តកោង​កាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុង​ប៉ៃលិន ។

នាឱកាសនោះលោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែ​ន សំអន បានថ្លែងថា សម្រាប់ខេត្តប៉ៃ​លិន​ពីអតីត​កាល គឺជាទីតាំង និងសមរភូ​មិក្តៅ ប៉ុន្តែបច្ចុប្បន្ននេះ បាន​ប្រែក្លាយទៅជាតំ​បន់ដែលមានការ​អភិវ​ឌ្ឍន៍​លើគ្រប់វិស័យ រួមជាមួយ​នឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនតូចធំ និងសេដ្ឋកិច្ចតាម​ព្រំដែនរីក​ចម្រើនគួរ​អោយកត់​សម្គាល់ដែ​ល​បានជំរុញកំណើនសេដ្ឋកិច្ច នៃខេត្តប៉ៃលិនបានមួយកម្រិត និងជួយ​កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថការធ្វើចំណាកស្រុកជាដើម។

លោកជំទាវបានមា​នប្រសាសន៍បន្តថា ពិធីថ្ងៃនេះ​អាចដំណើរទៅបាន គឺដោយសារ​ប្រទេសជាតិមា​នសុខសន្តិភា​ពពេញលេញ ក្រោមការដឹកនាំប្រកបដោ​យគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ទទួលបាន នូវការបង្រួប បង្រួម​ជាតិ ទាំងស្រុង ការនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាពនយោបាយ តាមរយៈ ការអនុវត្តនយោបាយ ឈ្នះឈ្នះ និងនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ រហូត ដល់បច្ចុប្បន្ននេះ ដោ​យបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេ​ដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយទាក់ទាញ ។

ក្នុងនោះលោកជំទា​វក៏បានថ្លែងនូវកា​រកោតសសើ​រដល់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគ​ណៈ​អភិបា​លខេត្ត ដឹកនាំនិងកសាងនូវរា​ល់សមិទ្ធផលក្នុងខេត្តមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ដោយឡែកសមិទ្ធផលដងទង់ថ្មី ១គូរ​ថ្ងៃនេះ បានបង្ហាញ​អំពីការរីកចំរើនផ្នែកពុទ្ធចក្រ ដែលបាន​កើតចេញពីសុទ្ធាជ្រះថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៊ី​ពោធិ៍ ព្រមទាំងក្រុមក្រួសា​រ បានរួមគ្នាកសាងនូវដងទង់ ១គូរ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកា​អស់ប្រ​មាណ ២៤,០០០ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា ។

ទន្ទឹមនោះលោកជំទា​វបានអំពាវ​នាវឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវ ៖

. បន្តការខិ​តខំតទៅទៀត ក្នុងការ ប្រយុទ្ធប្រឆាំង នឹង កូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «ការពារ និង ៣កុំ» ជាចាំបាច់ផងដែរ ។

. ត្រូវចូលរួមអនុ​វត្តតាមសារាចរ ស្តីពីការពង្រឹងការអ​នុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់​ការឆ្លងរា​លដាលក្នុង​សហគមន៍ នមេរោគកូវីដ១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង»

. ថែរក្សា ការពារ នូវសមិទ្ធិផលនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស ទុក្ខជាសម្បតិក្នុងព្រះពុទ្ធសាសនា ។

. មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងការជម្រុញក្នុងការ ចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងនៅតាម ទីតាំងដែលបានកំណត់ សម្រាប់​ដូសទី១ កុមារមានអយុ ៥ឆ្នាំ និងការបន្តចាក់ដូសទី៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៦១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូលក្នុងសហគមន៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button