ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ បន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក និង​នាំយកអំណោយ​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជា​ពលរដ្ឋដែលមាន​ជីវភាពខ្វះខាត រងគ្រោះ​ដោយសា​រទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែល​មានជីវ​ភាពខ្វះខាត រង​គ្រោះ​ដោយ​សារ​ទឹកជំនន់ រស់​នៅ​តាម​ដង​ស្ទឹងនៅក្នុង​សង្កាត់​ចំនួន៣ រួមមា​ន៖ សង្កាត់ភ្នៀត ,សង្កាត់កោះពងសត្វ និងសង្កាត់​អូរអំ​បិល ​ជិត២០០គ្រួសារ ទទួលបានអំ​ណោយរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​សម្តេច​កិត្តិព្រឹ​ទ្ធបណ្ឌិត តាមរយះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយ​មាន​ជ័យ និងក្រុមការងា​រឯកឧត្តម ​ទេសរដ្ឋមន្ត្រី គន់ គីម​ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំ​នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់ប​ងប្អូនប្រ​ជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាល​សម្តេចទាំងទ្វេតែងតែ​យកចិត្តទុក្ខ​ដាក់​ខ្ពស់ចំពោះសុខទុក្ខលំ​បាកប្រជាពលរដ្ឋ ។

ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិន​ទុកឲ្យប្រជាព​លរដ្ឋណា​ម្នាក់មានបញ្ហា ដោយ​ការដា​ច់ស្បៀងហូប​ចុកនោះឡើយ ទោះ​បីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជា​តិផ្សេងៗ​ដូចខ្យល់កន្តាក់ និង​គ្រោះទឹកជំនន់នេះជាដើម។ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែ​នាំដល់បងប្អូនទាំងអស់ ចូលរួមធ្វើអ​នាម័យឲ្យបា​នគ្រប់គ្នា ថែរក្សាសុខភាពឲ្យបានល្អផងដែរ។ទន្ទឹមនោះ ប្រជាព​លរដ្ឋ សូមគោរព​ថ្លែងអំណ​រគុណយ៉ាងជ្រាល​ជ្រៅ ជូនចំពោះស​ម្តេចតេជោ ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លា​ក្នុងការ​ជួយដ​ល់ប្រជា​ពលរ​ដ្ឋកំពុ​ងជួបកា​រលំបាក ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button