ព័ត៌មានជាតិ

អគ្គលេខាធិការ​នៃគណៈកម្មាធិការជា​តិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ផ្តល់អំណោ​យជូ​នប្រជា​ពលរដ្ឋរងគ្រោះ​ដោយជំនន់ទឹកភ្លៀង ក្នុងខេ​ត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ឯកឧត្តម គីម វីរៈ អគ្គលេខាធិ​ការនៃគណៈ​កម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ (...) អមដំណើរដោ​យលោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរ​ជើងលេខ៥១ លោកវរសេ​នីយ៍ឯក មាស ប៊ុនរុន មេបញ្ជា​ការរង នាយសេនាធិការ តំបន់ប្រតិ​បត្តិការ​សឹករង បន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថ ស្នងការនគបាល និងអាជ្ញាធរមូលដ្ឋាន នា​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ អញ្ជើញចុះពិនិ​ត្យស្ថានភាពទឹក និងចែកអំណោយ រួមមានៈ អង្ករ មី ទឹកត្រី ទឹកស៊ីអីវ ត្រីខ ទឹកសុទ្ធ និងថវិកាមួយ​ចំនួន ជូនប្រជាពលរដ្ឋ ដែលទទួល​រងគ្រោះដោ​យជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចកកើត ឃុំរហា​ត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម គីម វីរៈ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដា​ប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញា​ធរមូលដ្ឋាន តែងតែគិតគួររាល់សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ មិនទុកឱ្យប្រ​ជាព​លរដ្ឋលំបាកនោះឡើយ។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម គីម វីរៈ សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិត​នៅតំបន់កំ​ពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអា​សិរ​ពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button