ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ ដែល​មានទី​លំនៅ​ជាប់មាត់​ស្ទឹងមា​នកា​រប្រុង​ប្រ​យ័ត្ន ខណៈ​​ទឹក​ស្ទឹង​កំពុងជន់ខ្លាំង

ខេត្តប៉ៃលិន៖ដោយសារ​ទឹកស្ទឹង​កំពុង​ហក់ឡើងខ្លាំង គួរ​ឲ្យព្រួយបា​រម្មណ៍ និង​លំនៅដ្ឋាន​មួយ​ចំនួន​របស់ប្រជាពលរដ្ឋ​រងការលិចលង់​ផង​ដែរនោះ លោកស្រី បាន ស្រីមុំ អភិបា​លនៃ​គណៈ​អភិបា​លខេត្តប៉ៃលិន បានអំពាវនា​វដល់បងប្អូនប្រជា​ពលរដ្ឋ ដែលមានទី​លំនៅ​ដ្ឋាន​ជា​ប់ស្ទឹងតារាប ស្ទឹង​បរយា​ខា និងប​រតាំ​ងស៊ូ សូម​មា​នការប្រុងប្រយ័ត្នខ្ពស់​លើសុវត្ថិភាព ជាពិសេ​សចំពោះ​កុមារតូចៗ និង​សត្វ​អ​សិរពិស​ ដែ​លអាចបង្កគ្រោះថ្នាក់​ជាយថាហេតុ។លោកស្រី អភិបាលខេត្ត ក៏​បាន​បញ្ជា​ក់ដែរថា៖ ពេល​នេះថ្នាក់ដឹកនាំខេត្ត និងក្រុមកា​រងារគ្រប់លំ​ដាប់ថ្នាក់ កង​កម្លាំងគឺនៅប្រចាំការ នៅគ្រប់​គោដៅ រង់ចាំជួយ​សង្គ្រោះ ពុកម៉ែបងប្អូន គ្រប់​កាលៈ​ទេសៈ ក្នុងករណី​មាន​អាសន្ន ត្រូវទំ​នាក់ទំ​នង​ទៅកាន់អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់។

ចំពោះបញ្ហាទឹកជំនន់នេះគឺបណ្តាលមកពីទឹកភ្លៀងធ្លាក់ពីលើភ្នំនានា ហើយហូរមកខាងក្រោម និង​កា​ត់តាមដងស្ទឹង បរយាខា បរតាំងស៊ូ និងស្ទឹងតារៀប ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិនផងដែរ។ជា​មួយគ្នា​នេះប្រសិនជាបងប្អូន ត្រូវកា​រកម្លាំងជួយសង្រ្គោះ ឬតម្រួវកា​រជំនួយផ្សេងៗបន្ទាន់ ពីក្រុមកា​រងារ សូមទំនាក់ទំនងលេខ រដ្ឋបា​លខេត្ត៖០៨១ ៣០៦៣០៨។

សូម​បញ្ជាក់ថា រហូតមកដ​ល់វេលាម៉ោង១០យប់ ថ្ងៃទី៧ ខែតុលា ភ្លៀងកំពុង​តែបន្តធ្លាក់យ៉ាងខ្លាំង ដែល​ធ្វើឲ្យតំបន់មួយក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ជន់លិចផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button