ព័ត៌មានជាតិ
រដ្ឋបាលស្រុកល្វាឯម រៀបចំវិធីអបអរសាទរ ថ្ងៃបុណ្យចេញព្រះវស្សា
ខេត្តកណ្តាល៖លោក បណ្ឌិត កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងលោកប្រធានក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក លោក លោកស្រីប្រធានមន្ទីរជុំវិញស្រុកល្វាឯម លោកអធិការស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ព្រមទាំងព្រះសង្ឃ ព្រះចៅអធិការ បងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះក ដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងមានការបណ្ដែតប្រទីប បង្ហោះគោម និង បាញ់កាំជ្រួច កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។
ក្នុងនោះលោក បណ្ឌិត កន សុខកាយ សូមជូនពរជ័យ ដល់លោកតា លោកយាយ ពុក ម៉ែ បងប្អូន និងប្រជាពលរដ្ឋស្រុកល្វាឯមទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សំបូរសប្បាយ ត្រជាក់ត្រជុំ គ្រប់ក្រុមគ្រួសារជានិច្ចនិរន្តន៍ ៕ ដោយ ៖ លោក ផូង បញ្ញា