ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តម៉ាក់Payero១គ្រឿង បើកចុះចំ​ណោទ​ដាច់ហ្វ្រាំង រេចង្គូត​ទៅបុ​កអ្នក​ជិះម៉ូតូ បណ្ដា​លឲ្យ​មនុស្ស​ចំនួន៣នាក់​ រងរបួសធ្ងន់ និងស្រាល ​នៅភ្នំដោះក្រមុំ ឃុំស្ទឹងកាច់

ខេត្តប៉ៃលិន៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរា​ចរណ៍ បង្កឡើងដោយរថយន្តម៉ាក់Payero១គ្រឿង បើកចុះចំ​ណោទ​ដា​ច់ហ្វ្រាំង រេចង្គូត​ទៅបុ​កអ្នក​ជិះម៉ូតូ បណ្ដា​លឲ្យ​មនុស្ស​ចំនួន​៣នាក់​ រងរបួសធ្ងន់ និងស្រា​ល ​ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

បើតាមនគរបាលផ្នែកច​រាចរណ៍នៃអធិកា​រស្រុកសា​លាក្រៅបានឲ្យដឹងថា​ ហេតុការណ៍​គ្រោះថ្នាក់ច​រាចរណ៍​នេះបាន​កើតឡើង​កាលពីវេលាម៉ោ​ង០៨និង២០ នា​ទីព្រឹក​ថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ​២០២២ នៅ​ចំ​ណុចផ្លូវ​ចំណោទភ្នំដោះក្រមុំ ស្ថិតក្នុង​ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នគរបាលបន្តថា យោងតាមប្រភ​ពព័ត៌មាន​ពីកន្លែង​កើត​ហេតុបាន​ឲ្យថា នៅមុនពេ​កកើត​ហេតុគេ​បានឃើញ​រថយន្ត១គ្រឿង ពណ៍ ស លាយខៀវ បើកបរក្នុងទិ​សដៅពីជើ​ងទៅត្បូង លុះដល់​ចំណុច​ចុះចំណោត​ក៏ស្រាប់តែដាច់ហ្វ្រាំ​ងរេចង្កូតទៅបុក​អ្នកជិះម៉ូតូ មកពីចំកា​រ​បណ្ដាលឲ្យដួល​រងរបួស​ធ្ងន់ និងស្រាល៣នាក់ (ធ្ងន់ ០២នាក់, ស្រាល ០១នាក់)

នគរបាលបន្តទៀតថា ម្ចាស់ម៉ូតូមានឈ្មោះ កល សុខា ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់​បាក់ជើង​ខាងឆ្វេង) មុខរ​បរកសិករ រស់​នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ បើក​បរម៉ូតូ​ម៉ាកវ៉េវ គ្មានផ្លាកលេខ និងអ្នករួមដំណើ​រឈ្មោះ ឈឿប ហឿន ភេទប្រុស អាយុ៣២ឆ្នាំ (របួសធ្ងន់) មុខរប​រកសិករ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ដោយឡែក​អ្នកបើកបររ​ថយន្ត​ម៉ាក់ Payero ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2A-7598មា​នឈ្មោះ គង់ អាង ភេទប្រុស អាយុ ៧៣ឆ្នាំ (របួសស្រាល) រស់នៅ​ភូមិសួនអំពៅ សង្កាត់/​ក្រុង/ខេត្តប៉ៃលិន។

នគរបាលបញ្ជាក់ថា មូលហេតុដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់នេះកើតឡើង​គឺ បណ្តាលមក​ពីកត្តា​យានយន្ត (រថយន្ត​ដាច់ហ្វ្រាំង)។ក្រោយពីកើ​តហេតុជនរងគ្រោះ​ត្រូវបានរថយន្តសង្គ្រោះរបស់​ម​ន្ទីរ​ពេ​ទ្យប​ង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបា

ល។ដោយឡែកមធ្យោបាយបង្កហេតុទាំងពី សមត្ថកិច្ចជំនាញ បានយក​ទៅរក្សាទុកនៅ​អធិកា​រដ្ឋាននគ​​របាលស្រុកសាលាក្រៅ ដើម្បីរង​ចាំការដោះស្រាយគ្នាជាក្រោយ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button