ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បើករថយន្តងងុយដេក ​រេចង្កូតទៅបុករថយន្ត១គ្រឿងទៀត ​ចំពីមុខបណ្ដាលឲ្យស្លាប់ម្នាក់ ​និងរបួ​សធ្ងន់​ម្នាក់​ តៃកុងរ​ត់គេចខ្លួ​នបាត់ស្រមោល

ខេត្តប៉ៃលិន៖ឧបទ្ទវហេតុគ្រោះចរាចរណ៍ដែលបង្កឡើង​ដោយរថយន្តមួយគ្រឿង ដែលតៃកុង​បើកបរ​ក្នុងស្ថានភាព​ងងុយដេក រេចង្កូត​ទៅបុករ​ថយន្ត១​គ្រឿងទៀត ​ចំពីមុខ បណ្តាល​ឲ្យមនុស្សម្នាក់​បាន​ស្លាប់ និងម្នាក់ទៀត​រងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ រីឯតៃកុងបង្ករត់គេចខ្លួន​បា​ត់ស្រ​មោល កាលពីវេលា​ម៉ោង២៣ និង០០នាទីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវ​កោង​ហួសសឹ​ករងក្រុង​ប៉ៃលិន ស្ថិតនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើ​តាមលោកវរសេនីយ៍ឯក ជា សីហា នាយការិយាល័យនគរបាលច​រាចរណ៍ផ្លូវ​គោកស្នងកា​រខេត្ត​បាន​ឲ្យដឹងថា៖យោងតាមការសាកសួរពីកន្លែងកើតហេតុបញ្ជាក់ថា នៅមុនពេ​លកើតហេតុគេបា​នឃើ​ញរថយន្ត១គ្រឿងពណ៍ស ពាក់​ស្លាកលេ​ខភ្នំពេ​ញ3F0125 បើកល្បឿនលឿន ក្នុងទិ​សដៅ​ពីលិ​ចទៅកើត លើដងផ្លូវជាតិលេខ៥៧ បើកស្រ​បទិសគ្នា នៅ​ចំណុចផ្លូវកោង ក៏ទៅ​បុករថ​យន្ត១​គ្រឿងពណ៍ខៀវ​ ពាក់ស្លាកលេខតាកែវ 1A1362 នៅពីមុខបុក​ចំពីក្រោយ ​បណ្ដាលឲ្យ វិលក្បាល​រថយ​ន្ត១ជុំ ត្រូវរថយន្តខាងលើរុញប្រ​ហែល៥ម៉ែត្រ ,សង្ស័យអ្នកបើ​កបររថយន្តព​ណ៍ ស ងងុយដេក រួចបើ​កទ្វាររថយន្តរ​ត់គេចខ្លួនបាត់ស្រមោល)

សមត្តកិច្ចនគរបាលចរាចរណ៍បានបន្តថា អ្នកបើករ​ថយន្ត Hyandai ពណ៌ខៀវ ឈ្មោះ ម៉ី ចាន់ភក្រ្តា អាយុ ២៧ឆ្នាំ នៅភូមិថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ផ្លាក តាកែវ 2A.1362 ស្លាប់ ពេល​បញ្ជូន​ជិតដល់មន្ទីពេទ្យ​បង្អែកខេត្ត ។ រីឯអ្នករួមដំណើ​រជាមួយឈ្មោះ ម៉ី ចិន អាយុ ៥៨ឆ្នាំ ត្រូវជា​ឪពុកអ្នក​ស្លាប់ រស់នៅ​ភូមិថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង របួស​ធ្ងន់ ។ឣ្នកបើកបរ រថយន្ត ម្ខាង​ទៀត រត់ចេញពី​កន្លែងកើតហេតុ ទុក្ខរថយន្ត​ចតចោលនៅ​លើដងផ្លូវជាតិ៥៧ គេចបាត់ស្រ​មោល ។ក្រោយពីកើតហេតុកម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្នាននគរបាលខេត្ត បានប្រមូល​វត្ថុតាង​យក​ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវ​គោក នៃស្នងការខេត្ត រងចាំការដោះ​ស្រាយគ្នា​នៅពេលក្រោយ ៕ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button