ព័ត៌មានជាតិ

ពិធីប្រកា​សកំណត់តំប​ន់វិនិច្ឆ័យ ​លើការចុះបញ្ជីដីធ្លីមា​នលក្ខណៈ​ជាប្រព័ន្ធ បងប្អូនប្រជាពលរដ្ឋ ឃុំទួ​លព​ង្រ ស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)៖ដើម្បីអនុវត្តតាមនីតិវិធី នៃការចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ រដ្ឋបាលដីធ្លី នៃ​មន្ទីររៀ​បចំដែនដី នគរូបនីយ​កម្មសំណង់ និងសុរិយោ​ដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធី​ប្រកា​សកំ​ណត់​តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣​ភូមិ​មាន​ភូមិកោះស្នួល ភូមិខ្លាងាប់ និងភូមិបឹងជង្រុក នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ពិធីនេះប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក លី សារី អភិបាល​រងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ​ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ និងលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរី​យោដីខេត្ត ព្រមទាំងលោក លោកស្រីអភិបាល.អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជា​ការងគ្រប់​កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ​កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ធ្វើនៅបរិវេ​ណវត្តពោធិ៍រ​តនៈសាមគ្គី (ហៅវត្តឡងខង) ស្ថិតក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

 

ទន្ទឹមជាមួយគ្នានោះ អាង ណារិទ្ធ បាន​បញ្ជាក់ថា៖តាងនាមអោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំ​ណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានធ្វើកា​រសំណូពរ៖

.សូមអោ​យស្ថាប័នពាក់ព័ន្ធ អង្គភាពផ្តល់ឥណទាន និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការ និង​ផ្តល់​ភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជីរដីធ្លី ដើម្បីអោ​យការចុះ​បញ្ជីដីធ្លីប្រព្រឹត្ត​ទៅដោយរលូន។

.សូមអោយអា​ជ្ញាធរភូមិ ឃុំ ស្រុក ជួយថែរក្សាការពា​របង្គោលប្រឹថពីវិ​ភាគដែល​ក្រុមជំនាញ​បានមក​បោះ​នៅក្នុងឃុំ។

.សូមអោយអាជ្ញា​ធរភូមិ ឃុំ ស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តា កំណត់អោយ​បានច្បាស់​លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្ន​កជិតខាង និងបោះបង្គោលអោយរឹងមាំ។និង​

ទី៤.​សូមអោយប្រជាពលរដ្ឋដែ​លមានការពាក់ព័ន្ធនឹងដីធ្លី មេត្តាត្រៀម​ឯកសារគតិយុត្តដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អា​ពាហ៍​ពិពាហ៍ សំបុត្រមរណៈ​ភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រ​មតុលាកា​រជាដើម…..ដើម្បីអោ​យ ក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង និងបានលឿន។

 

មានប្រសាសន៍​ទៅកាន់ប្រជាពលរដ្ឋក្នុងពិធីនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសប​ញ្ជាក់ថា៖ រាជរដ្ឋាភិបាលក្រោមកា​រដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយក​ចិត្តទុកដា​ក់ជំរុញអាជ្ញាធរ រដ្ឋបាលដីធ្លីគ្រប់ជាន់ថ្នាក់ អោយបន្ត​ប្រឹងប្រែងក្នុងកា​រចុះប​ញ្ជីដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធ ជូនដ​ល់ប្រជាពលរដ្ឋ ព្រោះមាន សារៈសំខាន់ណា​ស់ដល់​ប្រជាពលរដ្ឋម្ចាស់ដី ដោយ​មិនចំណាយ​ប្រាក់ច្រើន ក្នុងការ​ធ្វើ ប្លង់រឹង លើដីធ្លី ដើម្បីធានានូវសិទ្ធិ ធ្វើជាម្ចាស់កាន់កាប់ស្របច្បាប់ជា ឯក​សារសំអាងរឹងមាំបើមាន ជម្លោះដី ពិសេសទៀតនោះ​បានធ្វើឱ្យ​បញ្ហាទំ​នាស់ដីធ្លីត្រូវបាន កាត់បន្ថយ យ៉ាងច្រើន។

 

លោក លី សារី បានធ្វើការសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពល​រដ្ឋដែលជាអ្នកកាន់កាប់ដី នៅតំបន់វិនិច្ឆ័យ ចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី និងផ្តល់ឯក​សារសម្រាប់ធ្វើវិនិច្ឆ័យ តាមកាលកំណត់របស់ក្រុមវាល ដើម្បីអោយការអនុវត្ត​តាមនីតិ​វិធី​នៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button