នគរបាលខេត្តបន្ទាយមានជ័យ បើកប្រជុំផ្សព្វផ្សាយផែនការណ៍ និងពង្រឹងការងារផ្តល់សេវាសាធាណៈ ដល់កម្លាំងនគរបាលស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់តាំងលោកស្នងការរង រួមមានៈ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម លោកវរសេនីយ៍ឯក យី ប៊ុនរឿង ស្នងការរង លោកវរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យបុគ្គលិក ចុះទៅកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំប្រជុំផ្សព្វផ្សាយផែនការមួយចំនួនដល់កម្លាំងក្រោមឱវាទ។
លោកវរសេនីយ៍ទោ ឈឿង គឹមឈុន អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានឡើងរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក, ការគ្រប់គ្រងកម្លាំង, សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម, ការងារភូមិឃុំមានសុវត្ថិភាព, ការផ្តល់សេវាសាធារណ: និង ការបង្ក្រាបបទល្មើសនានា។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ –គោរពវិន័យ០០៦ –ពង្រឹងការគ្រប់គ្រងកម្លាំង –ពង្រឹងការងារអត្តសញ្ញាណកម្ម (ការផ្តស់សេវាជូនពលរដ្ឋ) –ពង្រឹងកិច្ចការងារប៉ុស្តិ៍រដ្ឋបាល –ការងារបង្ក្រាបគ្រឿងញៀន –ពង្រឹងការក្តាប់សភាពការណ៍សន្តិសុខ–គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព –ការងារសង្គម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង៕