ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១១២នាក់ និងជាសះស្បើយចំនួន ១០៥នាក់ សុទ្ធតែជាប្រភេទអូមីក្រុង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីស្ថានភាពជំងឺកូវីដ–១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២២ បានរកឃើញករណីឆ្លងថ្មីជំងឺកូវីដ–១៩ ចំនួន ១១២នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៨៧ករណី(អូមីក្រុង) ជាសះស្បើយចំនួន ១០៥នាក់ និងគ្មានករណីស្លាប់ថ្មីទេ។
ក្រសួងបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ–១៩សរុបចំនួន១២១.៦៦២នាក់ ,ជាសះស្បើយសរុបចំនួន ១១៨.០២៣នាក់ និងករណីស្លាប់សរុបចំនួន៣.០១៥នាក់។ព័ត៌មានលំអិត សូមអាននូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមៈ