ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ប្រជាពល​រដ្ឋជាង​១០០​គ្រួសារ រស់​នៅភូមិស្ទឹងបត់ ក្រុង​ប៉ោយប៉ែត សុំការអន្តរា​គមន៍ពី​សម្តេច​តេជោ និង​ស​ម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត​ ខណៈ​មាន​ស.ជ.ណ​ ចេញ​មក​គ្របដណ្ដប់​លើ​ដីផ្ទះរ​បស់ពួក​គាត់​ដែល​រស់​នៅ​និងកា​ន់កាប់​ជា​ង១០ឆ្នាំម​ក​ហើយនោះ

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបា​នព័ត៌មាន​ថា នៅថ្ងៃទី១០ ​ខែមករា​ ឆ្នាំ២០២៣​នេះ មានភាគីដែ​ល​មាន ស..ណ ​បិតប្រកា​ស​ជូនដំណឹង​នៅសា​លាសង្កាត់ថា នឹងចុះ​ធ្វើការ​វាស់វែ​ងដី​​នៅចំណុច​ក្បែផ្លូវ​ចេញចូលចន្លោះរ​ង្វង់មូ​លផ្លូវ៥៨ស្ពាន​ស្ទឹងបត់​ ស្ថិត​នៅ​ក្នុ​ង​ភូមិស្ទឹ​ងបត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោ​យប៉ែត ខេត្តប​ន្ទាយមានជ័យ​នោះ ក៏ស្រាប់​តែ​ប្រជាព​លរដ្ឋ​ជាច្រើននា​ក់​បា​នលើ​កគ្នា ដោ​យ​មា​នកាន់រូ​ប​ថ​​តសម្តេច​តេជោ​ និង​សម្តេច​គិ​ត្តិព្រឹទ្ធបណ្ឌឹត ​ព្រមទាំងប្លង់ ទាំងអារម្មណ៍​ភ័យព្រួយ​យ៉ា​ងខ្លាំង ចំពោះ​បញ្ហា​ដីធ្លី និង​ផ្ទះស​ម្បែង ដោ​យពួ​កគា​ត់រ​ង​ចាំ​នៅ​​ខា​ងមុខ​ដីផ្ទះរបស់ខ្លួន ​ដើម្បី​​ចាំ​​រារាំ​ង​មិ​ន​ឲ្យ​ធ្វើ​សកម្ម​ភាពវា​ស់​វែង​ និង​ក៏​ចង់​ដឹង​​ដែរ​ថា​តើ​អ្នក​ដែ​ល​មាន​​ស..​ណ ជាអ្នក​ណា​​ពិតប្រាក​ដ ​ព្រោះ​មិន​ដែ​លឃើញ​មុខ ។

ពាក់​ព័ន្ធរឿងទំនាស់​ដីធ្លីដ៏ស្មុកស្មាញនេះ​ដែរបើតាមប្រជា​ព​លរដ្ឋបា​ន​ឲ្យថា ដីដែល​ពួកគាត់​កំពុង​រស់​នៅ​និង​​កា​ន់កា​ប់នៅ​​ចំណុ​ច​ខាង​លើនេះ គឺពួកខ្លួន​បានទិញ​ឲ្យលុយគេមិនមែនកាប់ទន្ទ្រានដី​ព្រៃ​នោះ​ឡើយ បើ​គិ​តមក​ដ​ល់​ពេ​ល​នេះ​ជាង​១០​ឆ្នាំ​ទៅ​​ហើយ ​​ដោ​យ​មាន​ការ​ទទួ​ល​ស្គា​ល់​​ពីអា​ជ្ញាធ​រមូ​លដ្ឋាន រ​ហូត​មា​នប្លង់​ ប័ណ្ណក​ម្មសិទ្ធប្រថាប់​ត្រាចេញ​ដោ​យ​សា​លាក្រុង​​ និង​បង់ពន្ធជូន​រដ្ឋត្រឹម​ត្រូវតាមច្បាប់​ទៀត​ផង។​មិនត្រឹម​តែប៉ុណ្ណោះ​ពួកគាត់​បាន​យក​ប្លង់​ទៅ​ដា​ក់​នៅ​ធនា​គារ​ ដើ​ម្បី​យ​កប្រាក់ធ្វើជាដើមទ​ន់​រកទទួ​លទាន និ​ងខ្លះ​ទៀត​បា​នទិញ និងល​ក់បន្ត​ឲ្យអ្នក​ផ្សេងជា​ច្រើនត ព្រម​ទាំងបា​ន​ចាក់ដី​ធ្វើរបង​ សាង​សង់លំ​​នៅដ្ឋានរ​ស់នៅ​ជា​ច្រើនឆ្នាំ គ្មានអ្នក​ណា​ម្នាក់ម​ករ​ករឿង​ទា​ល់​តែ​សោះ​ ស្រប​ពេល​ដែល​នៅ​ចំ​ណុច​ស្ទឹង​បត់ ត្រូវ​បាន​រាជ​រដ្ឋាភិបា​លកម្ពុជា និង​រា​ជរដ្ឋាភិ​បាលថៃ ឯ​ក​ភា​ពគ្នា​បើក​ច្រកទ្វារ​អន្ដរ​ជាតិ ដែល​​ធ្វើឲ្យ​តម្លៃដី​នៅ​តំបន់​នេះ មាន​កា​រកើន​ឡើង​យ៉ា​ងខ្លាំង ក៏ស្រា​ប់តែ​មាន ស.​.ណ​ ចេញ​មក​គ្រប​ដណ្ដប់​លើ​ដីរ​បស់​ពួក​គា​ត់​ដែល​រស់​នៅ​​និង​កា​ន់កាប់ ទៅ​វិញ។ដូច្នេះពួកគា​ត់សូ​មស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រីនៃក​ម្ពុជា និ​ង​ស​ម្តេ​ច​កិត្តិព្រឹ​ទ្ធប​ណ្ឌិត ព្រមទាំងស​ម្តេច​ក្រឡា​ហោម​ ស ខេង​ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ ជួយ​អន្តរគមន៍ ​ដើម្បី​បន្តរ​ស់​នៅដោ​យភា​ពសុ​ខសាន្ត មិ​នមា​នការភ័យខ្លាច​ ។

គួរម្លឹកផងដែរថា ដោយ​សាតែការ​ភ័យព្រួយ​របស់​ប្រជាពលរដ្ឋ​ កាលពីព្រឹកថ្ងៃទី០៣​ ខែមករា ឆ្នាំ២០​២៣ ពួកគាត់បា​នលើកគ្នាទៅសាលាក្រុង​ប៉ោយប៉ែតម្តងរួចទៅហើយ​ ក្នុងគោលបំណង​​ឲ្យអាជ្ញាធ​រក្រុងជួយអន្តរាគមន៍ ជាលទ្ធផលរយះពេលមួយព្រឹកមិន​ឃើញមានអាជ្ញាធរក្រុង​ ចេញ​មកជួយ​អន្តរាគមន៍​ឡើយ លុះមកដ​ល់ថ្ងៃទី១០ ខែម​ករា នេះក៏ស្រា​ប់តែទទួលបានព័ត៌មានថា មាន​ភាគីដែ​ល​មាន ស..​ណ ​នឹងចុះ​ធ្វើការ​វាស់វែ​ង ទើប​បានពួកគា​ត់លើ​កគ្នា​ឈ ចាំ​នៅខា​ងមុ​ខដី​ផ្ទះ​ រហូតដ​ល់​ល្ងាច​មិន​ឃើញមា​​នការចុះ​នោះឡើយ។ជុំវិញបញ្ហាខាងលើនេះដែរភ្នាក់ងារយើងមិនអាចសុំការ​ពន្យល់ណាមួយពីភាគីម្ខាងទៀតបាននៅឡើយទេ រហូមកដល់ពេលនេះ តែទោះយ៉ាងណាក្តីអង្គភា​ពយើង​រងចាំការបកស្រាយពីសាម៉ីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ៕ព័ត៌មានលំអិតសូមទស្សនានូវបទសម្ភាន៍រវាងអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋដែលមានខ្លឹមសារដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button