ព័ត៌មានជាតិ
កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកចុះត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយសារខ្យល់កន្រ្ដាក់សរុបចំនួន២០ខ្នង
ខេត្តបន្ទាយមានជ័យ:ក្រោយពីភ្លៀងធ្លាក់មានខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋសរុបចំនួន ២០ខ្នង នៅក្នុងឃុំចំនួន៣ ក្នុងស្រុកភ្នំស្រុក រងការខូចខាត ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនោះ នាវេលាម៉ោង១៩:០០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ប៉ិក គឹមហាក់ អធិការនគរបាលស្រុកភ្នំស្រុកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ នៅតាមផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្ដាក់មានចំនួន៣ឃុំ រួមមាន:
១- ឃុំណាំតៅ : រងការខូចខាតចំនួន ០៩ខ្នងផ្ទះ
២- ឃុំប៉ោយចារ: រងការខូចខាតចំនួន ៣ខ្នងផ្ទះ
៣- ឃុំពន្លៃ: រងការខូចខាតចំនួន៨ខ្នងផ្ទះ ៕