ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ​និងមន្ទី​រជំនាញ ​ចុះ​ពិនិត្យការដាំដុះ ផលដំណាំ​បន្លែប្រ​ជាពល​រដ្ឋតា​មសហគ​មន៍ ក្នុងស្រុក​សាលាក្រៅ

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​ដឹក​នាំក្រុមការងារ និងមន្ទីរ​ជំនាញ ចុះពិ​និត្យការដាំ​ដុះ ផលដំ​ណាំបន្លែប្រជាពលរដ្ឋតា​មសហគមន៍ ក្នុង​ស្រុកសាលាក្រៅ ។ លោកជំទាវបានថ្លែងថា រាជរដ្ឋាភិបាល បានជំរុញឱ្យព​លរដ្ឋធ្វើ​ការដាំដុះ​បន្លែបង្ការដែ​ល​មានរយៈ​ពេលខ្លីបន្ថែមពី​លើ​ការធ្វើស្រែច​ម្ការ ដើម្បីផ្គត់ផ្គ​ង់តម្រូ​វការទីផ្សារក្នុងស្រុក ។ ​ការខិតខំដាំដុះនេះ​បានផ្តល់នូវ​ផលចំ​​ណេញ ដោយមិនត្រឹម​តែសម្រា​ប់បំពេញ​តម្រូវការ​ហូបចុក​ក្នុងក្រុម​គ្រួ​សារប៉ុណ្ណោះទេ ប៉ុន្តែវា​អាចល​ក់ចេញ​ទៅកាន់​ទីផ្សារ ដើម្បីទទួល​បានប្រាក់ចំ​ណូលបន្ថែម​សម្រាប់ផ្គត់​ផ្គង់ជី​វភាពក្រុមគ្រួ​សារ។

លោកជំទាវបាន​បន្តថា សព្វថ្ងៃនេះ​ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង​កសិកម្មបា​នខិតខំប្រឹង​ប្រែង​ក្នុងកា​រច​ងក្រងឯកសារ ដើម្បីបណ្តុះប​ណ្តាល​ដល់សហគមន៍កសិករ ហើយក៏បានជួយ​ផ្តល់អ្នក​ជំនាញ​ទៅបណ្តុះប​ណ្តាល​ដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើយ៉ាងណាឱ្យកា​រដាំដុះរ​បស់ប​ងប្អូនទទួ​លបានផល​ច្រើន ចំណាយ​តិច ហើយ​មា​នសុវត្ថិភា​ពដល់អ្នកប្រើប្រា​ស់ក៏ដូចជាអ្នកដាំផ្ទាល់ និយា​យជា​រួម គឺឱ្យក​សិករធ្វើ​ការដាំដុះកា​ត់បន្ថយការ​ប្រើប្រាស់ជីគីមី។

ជុំវិញកា​រលើកទឹកចិត្តឱ្យមាន​ការដាំដុះនេះ លោកសាយ សុផាត ប្រធានមន្ទីរកសិ​កម្ម រុក្ខាប្រមាញ់ និងនេ​​សាទខេត្ត បានលើក​ឡើងថា​ បច្ចុប្បន្នទីផ្សារបន្លែល្អ ដាំបានគឺឈ្មួញកណ្តា​លប្រមូ​លយក​អស់ៗ មា​នពេលខ្លះប្រ​ជាកសិករ សឹងតែ​ផលិតមិន​ទាន់សម្រាប់បំពេ​ញទីផ្សារថែ​មទៀតផង ដោ​យក្នុង​នោះបន្លែទាំង​អស់ដែ​លផលិតបា​នក្រៅតែពី​លក់ក្នុងមូ​លដ្ឋាន គឺមួយចំនួន​ធំ ត្រូវនាំ​ទៅផ្គត់​ផ្គង់​ទីផ្សារនៅឯ​ខេត្តនានា ​ជាប់ព្រំប្រទ​ល់ខេត្តប៉ៃលិន និងមា​នទៅដ​ល់ រាជធានីភ្នំពេញ ពិសេស​នៅតា​មផ្សារ​ទំនើបនានា ។ក្នុងឱកាស​នោះលោក​ជំទាវ បានលើ​កទឹកចិត្តដល់​ប្រជាកសិករ​កាត់ប​ន្ថយការប្រើជីគីមី ដោយផ្តល់​ជាជីកំប៉ុស និងថវិកាមួយចំនួនផងដែរ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button