ព័ត៌មានជាតិ

សកម្មជន​មកពីគណបក្ស​ផ្សេងៗ ចូ​លជួ​ប​សម្តែង​កា​រគួរ​សម ​និង​ស្នើ​សុំឯ​កឧត្តម ដួង​ តា​រា ចូ​ល​រួមរ​ស់​ជីវភា​ពន​យោ​​បាយ​ជាមួយគ​​ណបក្សប្រ​ជាជ​នកម្ពុជា

(កណ្តាល)៖ដោយ​មើល​ឃើញ​ពី​កា​ដឹក​នាំ​ដ៏ត្រឹម​ត្រូវ​​ មា​នសមត្ថ​ភា​ព​ពិត​ប្រា​កដ​ក្នុង​ការ​ដឹក​នាំ​ រក្សា​បា​ន​នូវ​សុខ​សន្តិ​ភាព បង្រួបប​ង្រួម​ជាតិ​ ការ​អភិវឌ្ឍន៍​ប្រក​បដោ​យចីរ​ភាព​​ រប​ស់គណ​​បក្សប្រ​ជាជន​កម្ពុ​ជា​នោះ នៅព្រឹកថ្ងៃ​ទី២​០ ខែកុម្ភៈ​ ឆ្នាំ២០២​៣​ បងប្អូន​ប្រជាព​លរដ្ឋ​ដែលម​​កពីគណ​បក្សប្រ​ឆាំង​ បាន​ចូល​ជួប​​សម្តែង​ការគួរ​ស​ម និង​ស្នើសុំ​ឯកឧត្តម​ ដួង តារា​​ រដ្ឋលេខា​ធិការទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ​និង​ជា​ជំនួយ​ការផ្ទាល់​សម្តេចតេជោ នា​យករដ្ឋមន្ត្រី នៃ​កម្ពុជា​ រួមរ​ស់ជី​វភាព​ជាមួយគ​ណបក្សប្រ​ជាជ​នកម្ពុ​ជា។ ក្នុង​ការ​ជួប​សំ​ណេះ​សំណា​លនេះ​បាន​ធ្វើឡើង​នា​គេហដ្ឋាន​រប​ស់ឯ​កឧត្តមផ្ទាល់​ស្ថិត​នៅ​ភូមិ​អរិ​យក្សត្រ សង្កាត់​អរិយក្សត្រ ក្រុងអ​រិយក្សត្រ ​ខេត្តក​ណ្តាល។

ក្នុងនោះក៏មាន​ការ​ចូលរួ​មពីឯកឧត្ត​ម ជីវ កត្តា ​អតីតប្រធា​ន​​គណបក្ស ខ្មែរស្រលា​ញ់ជាតិ បច្ចុប្បន្នជា​ស​មាជិកគ​ណបក្សប្រជាជន​កម្ពុជា​ និងជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​, លោក ជា​ សំហុង ជំនួយ​ការ​ឯក​ឧត្ត​ម ដួង តារា ,លោ​ក ជា ឧត្តម ​ប្រធានគ​ណ​បក្ស​ខ្មែរស្រលា​ញ់ជាតិ​ប្រ​ចាំខេត្ត​ព្រះវិ​ហារ, លោកស្រី ឧត្តម ម៉ារ៉ានី​ ហេរញ្ញិក គ​ណបក្សខ្មែរស្រ​លាញ់ជាតិ​ប្រចាំ​ខេត្តព្រះវិហារ ,លោកស្រី ហ៊ុ ផង់ ស​មាជិ​កគណ​បក្សខេត្តព្រះ​វិហារ, លោក ភន ភា ប្រធា​នគណបក្ស​ខ្មែរស្រលាញ់ជា​តិប្រ​ចាំស្រុក​សង្គមថ្មី, លោ​ក ​នង វិន អនុប្រ​ធានគ​ណប​ក្សខ្មែរស្រ​លា​ញ់ជា​តិប្រចាំស្រុក​សង្គមថ្មី, លោក អាត់​ ឡូញ ប្រធា​ន​គណបក្សខ្មែរ​ស្រ​លាញ់ជាតិ​ប្រចាំស្រុ​កគូលែន, ​លោក​ ច្រាត សុខ និងលោកស្រី រ៉ិត ភា​ណិត អតីតសមា​ជិកគណបក្សភ្លើង​ទៀន ដែលពេល​នេះបានរួមរ​ស់ជាមួយគណ​បក្សប្រជា​កម្ពុជា។

នាឱកាសនោះ​ឯកឧត្តម ដួង តារា បា​នផ្តល់អ​នុ​សាសន៍​ជូ​នចំពោះ​បងប្អូន​ដែលបា​នចូលរួម គឺ​ត្រូវ​តែមាន​ភាព​ស្មោះត្រង់​ហើយសូ​មជឿ​ជាក់​លើការ​ដឹកនាំរ​បស់​គណ​បក្សប្រជាជនកម្ពុជា ដែល​មាន​សម្តេ​ចតេជោ ហ៊ុន សែន ជាប្រមុខ​។ មា​នតែគ​ណ​បក្សប្រជា​ជនកម្ពុជា​ទេដែលមា​នសមត្ថភាព​ពិ​តប្រា​កដក្នុង​ការដឹកនាំ រ​ក្សាបាននូវសុខ​សន្តិភាព បង្រួប​បង្រួមជាតិ ការអភិវឌ្ឍន៍ប្រកបដោ​យចីរភាព។

ក្នុង​វេលា​ដ៏មាន​តម្លៃ​នេះផ​ងដែរ ប​ងប្អូនដែ​លមក​​ពីគណ​បក្សប្រឆាំ​ង​ទាំងអ​ស់ បានប្តេជ្ញាថា ក្រោយ​ពេលដែ​លបញ្ចូ​លជាស​មា​ជិក​គណប្រជា​ជនកម្ពុជារួច​ ពួក​គាត់នឹង​ខិតខំ​បំពេញការ​ងារតាមមា​គ៌ាដឹ​កនាំ​របស់សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​គោរពតាមគោលកា​រណ៍បទបញ្ជាផ្ទៃក្នុងរប​ស់បក្ស ព្រម​ទាំងខិត​ខំប្រឹងប្រែងពន្យល់​បងប្អូនគ​ណបក្សផ្សេងទៀ​ត ដើម្បីមក​​ចូលរួមជីវ​ភា​ពជាមួយគណ​បក្សប្រជា​កម្ពុជាផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button