លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទទួលជួបពិភាក្សាការងារជាមួយ អគ្គនាយករងទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី ក្រសួងឧស្សាហកម្មរ៉ែ និងពាណិជ្ជកម្មនៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង
(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Mohsen Rezaie Pour អគ្គនាយករងទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី ក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មនៃសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង។
នាឱកាសនោះគណៈប្រតិភូ បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនៈកិច្ចនេះ ដើម្បីរឹតចំណងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីគោលបំណងសហការលើវិស័យឱសថ វ៉ាក់សាំង សម្ភារៈបរិក្ខាពេទ្យព្រមទាំងមានបំណងចុះ MOU លើវិស័យសុខាភិបាលជាមួយកម្ពុជា។
ជាមួយគ្នានោះដែរលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជូនគណៈប្រតិភូអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផ្ទាល់ អំពីការស្វាគមន៍រាល់ការវិនិយោគក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់នូវសេវាសុខភាពដែលមានគុណភាពដល់ប្រជាពលរដ្ឋទូទៅ។លោកជំទាវ ក៏បានផ្តល់ជាអនុសាសន៍ក្នុងនិតិវិធីដើម្បីនាំចូល និង និងការវិនិយោគ ទាក់ទងលើវិស័យឱសថ នៅកម្ពុជា។ចំពោះការធ្វើអនុសារណៈយោគយល់ ក្រសួងសុខាភិបាលសូមគាំទ្រ ក្នុងកិច្ចការជួយគ្នាទៅវិញទៅមកដោយមិនផ្តោតលើកាវិនិយោគ ក្នុងវិស័យសុខាភិបាល៕