ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ណែនាំឱ្យសា​លាក្រុង ​មន្ទីរទេសចរណ៍ និងប​រិស្ថាន​ គ្រប់គ្រង​តាម​ប​ណ្តោ​យឆ្នេរ​មានភា​​ពស្រស់​ស្អាត​ ប្រកប​ដោ​យ​សោភណ្ឌភា​ព បរិស្ថានកា​ន់តែល្អ ដើម្បី​ត្រៀម​រៀប​ចំ​បុណ្យចូលឆ្នាំ​ប្រពៃ​ណីខ្មែរ និងរៀប​ចំស៊ីហ្គេម​នៅខេត្តព្រះ​សីហនុនា​ពេលខាងមុខ

(ព្រះសីហនុ)៖ក្នុងកិច្ច​ប្រជុំត្រៀម​រៀប​ចំធ្វើ​ជាម្ចា​ស់ផ្ទះ​ រៀ​បចំ​ព្រឹត្តិកា​រ​ណ៍​កីឡា​ស៊ីហ្គេ​មលើ​កទី៣២ និង​អា​ស៊ាន​ប៉ា​រ៉ាហ្គេម និង​កិច្ចប្រ​ជុំកា​រងារទេ​សចរ​ណ៍​លើក​ទី៥១​ និងវេ​ទិការ​ទេ​សចរណ៍​មេគង្គឆ្នាំ២​០២៣​ នាព្រឹក​ថ្ងៃទី១​៦ ខែមីនា​ ឆ្នាំ២០​២៣ ឯក​ឧត្តម គួច ​ចំរើន អភិ​បាល នៃគណៈអភិបា​លខេត្តព្រះ​សីហនុ បានមានប្រសាសន៍ផ្តោតសំ​ខាន់​លើ​ការពង្រឹង​ និងកា​រលើ​កកម្ពស់ភាព​ជាដៃគូររដ្ឋ និង​ឯកជ​ន (PPP) ក្នុងវិស័​យទេសចរ​ណ៍សំដៅ​អភិវឌ្ឍផ​លិតផល និងជំរុញកា​រផ្សព្វផ្សាយ​ទេសចរណ៍​ប្រទេ​សមហា​អនុតំប​ន់មេគង្គឱ្យក្លា​យជា​គោលដៅ​ទាក់ទាញរួមគ្នា និងផ្តល់​នូវបទពិសោ​ធន៍ថ្មីដល់ភ្ញៀវ​ទេស​ចរ មាន​ដូចជា៖

.ទេស​ចរណ៍វ័​យឆ្លាត និង​គោលដៅទេសច​រណ៍វ័យឆ្លាតតា​មរយៈបច្ចេកវិទ្យា

.គិ​តគូរឡើងវិញពីវិស័យម្ហូប​អាហារ ដើម្បីការ​ពារភពផែនដី

.ការពង្រឹងមូ​លធនមនុស្ស ដើម្បីភាព​ធន់ក្នុងវិ​ស័យទេសចរណ៍ ។

ឯកឧត្តមអភិ​បាលខេត្តប​ញ្ជាក់ថា​ ខេត្តព្រះសី​ហនុ​ធ្វើ​ជាម្ចាស់​ផ្ទះការប្រកួត​កីឡាចំនួន ​៣ប្រភេទ ១.កីឡា​ទូកក្ដោង ២.កី​ឡាប៉ូតូទឹក និងទី៣.បាល់ទះឆ្នេរខ្សាច់។ យើងត្រូ​វធ្វើការទទួល​ខុសត្រូវបែងចែ​កតួនាទី ភា​រកិច្ចការធ្វើជា​ម្ចាស់ផ្ទះ ​និងពិ​និត្យទី​តាំង នៃ​ការប្រកួត​ឱ្យបាន​សមស្រប ហើយអ្នកដែល​មាន​ការពា​ក់ព័ន្ធត្រូវធ្វើកា​រផ្សព្វផ្សា​យចែករំលែក និងការចូលរួម​គាំទ្រឱ្យបានពេ​ញលេញឱ្យកា​ន់​តែល្អប្រសើ​របន្ថែមទៀត ដើម្បី​ប្រែក្លាយជា​សកម្មភាព​ដែ​លជាមោ​ទន​ភាព​របស់​ខេត្តយើង​ទាំងអ​ស់គ្នា។

ចំណែក​ការងារការពារសន្តិសុខ សណ្តា​ប់ធ្នាប់ក៏​ជារឿងមួយ​សំខាន់ក្នុងកា​រទទួល​ខុសត្រូវ ដូច្នេះ​ក្រុង ស្រុក ឃុំ ​សង្កាត់ត្រូវចូលរួមស​កម្មភាព​សម្អា​តអនា​ម័យ បរិស្ថាន​នៅតាមមូលដ្ឋាន ដោយ​ធ្វើការ​បែង​ចែកមន្ត្រី និ​ងបំផុសប្រជាព​លរដ្ឋឱ្យចូ​លរួមកែ​លម្អសោ​ភណ្ឌភា​ពនៅតាមមុខផ្ទះ យើង​ត្រូវចាប់​យកឱកាស​ បង្កើតវប្បធម៌ស្នាមញញឹម ជម្រុញឱ្យអ្នក​លក់ដូរត្រូវដាក់ស្លាកតម្លៃ ព្រមទាំង​លើកទឹ​កចិត្តអ្នក​ដែលបានចូ​លរួមតា​មការណែ​នាំរបស់អាជ្ញាធរ នេះជាការ​គាំទ្រស​ម្រាប់ពិធីបុ​ណ្យចូ​លឆ្នាំខ្មែរ និង​ស៊ីហ្គេម​នៅខេត្តព្រះ​សីហនុប្រកបដោយសុវត្ថិភាព។

ក្នុងឱ​កាស​នោះឯកឧត្តមអភិ​បាលខេត្ត បា​នធ្វើកាណែ​នាំឱ្យសា​លាក្រុង មន្ទីរទេសចរណ៍ និងបរិស្ថា​នគ្រប់គ្រងតាមប​ណ្តោយឆ្នេរមាន​​ភាពស្រស់​ស្អាត ប្រកបដោ​យសោភណ្ឌភាព បរិស្ថានកាន់តែល្អ ដើម្បីត្រៀម​រៀបចំបុ​ណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរៀប​ចំស៊ីហ្គេមនៅ​ខេត្តព្រះសីហនុ​នាពេលខាង​មុខ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button