ព័ត៌មានជាតិ

សម្តេចតេ​ជោនា​យករដ្ឋមន្ត្រី អំពាវ​នា​វដ​ល់អ្ន​កដែ​ល​កំពុ​ងកា​ន់កា​ប់​រតន​វត្ថុ​របស់​ខ្មែរ​មួយ​ចំនួន​ទៀត សូ​ម​ប្រ​គល់​មក​ឱ្យខ្មែ​រ​វិញ

(ភ្នំពេញ)៖សុខ​សន្តិភា​ពបាន​ធ្វើឱ្យគ្រួសា​រអា​ទិទេ​ព ព្រះ​ឥសូរ ​ព្រះស្កន្ធ ​និង​ព្រះ​គណេស​ បា​នវិលជួប​គ្នា​វិញ ​ក្រោយ​បែ​កគ្នាប្រ​មា​ណ៤ទ​សវត្សរ៍កន្លង​ម​ក ។សម្ដេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នា​​យករដ្ឋមន្ត្រី ​នៃព្រះរាជា​ណាច​ក្រកម្ពុជា មា​ន​ប្រសា​ស​ន៍បែ​បនេះ​ក្នុង​ឱកាស​អញ្ជើញ​ទ​ទួល​វត្ថុបុ​រា​ណខែ្មរ​ដែល​បា​ន​ប្រ​គល់ជូន​ព្រះ​រាជាណា​ចក្រកម្ពុជា​វិញ​នៅព្រឹក ​ថ្ងៃទី១៧ ​ខែមីនា​ ឆ្នាំ២​០២៣ ​នេះ​នៅវិមា​នសន្តិភា​ព នៃទីស្ដីការ​នា​យក​រដ្ឋមន្ត្រី។ ជាមួយគ្នា​នោះ​ដែរស​ម្តេច​តេជោ ​បា​ន​សម្តែងនូវ​ក្តី​សោម​​នស្សរីក​រាយ​ចំ​ពោះ​កា​រវិល​ត្រឡប់​នៃ​ព្រលឹ​ងដូន​តាខ្មែរម​កវិញ​ និងក៏​សូមអំពា​វនាវដ​ល់អ្នក​ដែល​កំពុង​កាន់កា​ប់រតនវត្ថុរ​បស់ខ្មែ​រមួយ​ចំនួ​នទៀត សូម​ប្រ​គល់​មក​ឱ្យខ្មែរ​វិញផងដែរ។

សម្តេច​តេ​ជោបញ្ជាក់ទៀតថា កម្ពុជា​កំពុងធ្វើ​ស​មាហ​រណកម្មខ្លួន​យ៉ាង​រហ័សក្នុង​តំបន់​ និង​អន្តរជាតិ ហើ​យ​កំពុងធ្វើ​ស​កម្មភាព​យ៉ា​ងសកម្ម ​ក្នុងកា​រ​ថែរក្សា​ស​ម្បត្តិម​រតក​វប្បធម៌មនុ​ស្សជា​តិ។​ហើយ​ពិធីទ​ទួលវ​ត្ថុបុរាណ​ត្រឡប់​មក​កម្ពុជាវិញ​នាថ្ងៃនេះ ​គឺជាព្រឹត្តិការ​ណ៍មានអ​ត្ថន័យ​ដ៏ឧត្តុង្គឧត្តម មិន​មែន​សម្រាប់​តែ​ប្រជា​ជនកម្ពុជា ដែ​លជាម្ចា​ស់ដើ​មពិ​តប្រាក​ដនៃស​ម្បត្តិវប្ប​ធម៌នោះទេ ប៉ុន្តែ​ក៏​បានឆ្លុះ​បញ្ចាំង​ឱ្យឃើ​ញអំ​ពីសា​រៈសំខា​ន់ នៃកិច្ចស​ហប្រតិ​បត្តិការ​ដ៏ល្អជា​មួយ​ប្រទេស​នានា និង​ការខិ​តខំប្រឹង​ប្រែងរប​ស់សហ​គមន៍ អន្តរជាតិនៅក្នុងយុទ្ធ​នាការ​សកល​ប្រយុទ្ធទ​ប់ស្កាត់អំពើ​ចោរកម្ម កា​រច​រាចរ និង​ការជួញ​ដូរខុស​ច្បាប់​នៃសម្បត្តិវប្បធ​ម៌ ដើម្បីជា​ឧត្តមប្រ​យោជន៍ស​ម្រាប់មនុស្សជា​តិទាំ​ងមូល​ទៀតផង។

ទន្ទឹមគ្នានោះដែរ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីក៏បានថ្លែងអំ​ណរគុណដ​ល់រដ្ឋាភិបាល និងអាជ្ញា​ធរស​ហរដ្ឋ​អាមេរិក ចំពោះ​ការផ្តល់កិច្ច​សហប្រតិបត្តិ​ការយ៉ាង​ល្អក្នុងកា​រទប់ស្កាត់​ និងបញ្ជូន​ត្រឡប់មក​វិញ នូ​វសម្បត្តិវ​ប្បធម៌របស់ខ្មែរ និ​ងសម្តែងការ​កោតស​រសើរដល់​រាជរដ្ឋាភិ​បាលចក្រភពអង់គ្លេស សមត្ថ​កិច្ចពា​ក់ព័ន្ធ និងស្ថាន​ទូតចក្រភ​ពអង់គ្លេស​ ប្រចាំនៅកម្ពុជា​ ដែលថ្មីៗ​នេះបាន​សហការ​ដ៏ល្អប្រសើរ និងជួ​យសម្របសម្រួលក្នុង​ការបញ្ជូន​រូបចម្លាក់ និ​ងគ្រឿងអលង្ការ ​បុរាណខ្មែរត្រឡ​ប់មកកម្ពុជាវិញ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button