ក្មេងស្រីអាយុ០៧ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញសាកសពកប់ក្នុងដី សង្គត់ថ្មពីលើ សង្ស័យករណីរំលោភ សម្លាប់ នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ករណីបាត់ក្មេងស្រីអាយុ០៧ឆ្នាំម្នាក់ ជាសិស្សរៀននៅសាលាបឋមសិក្សាទំនប់ក៥ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានប្រទះឃើញសាកសពនៅក្បែរសាលារៀនប្រមាណ៣០០ម៉ែត្រស្ថិតនៅភូមិ/សង្កាត់ខាងលើ នាវេលាម៉ោង៩និង២២នាទីយប់ថ្ងៃខែដដែល ក្រោយពីកម្លាំងសមត្ថកិច្ច និងក្រុមគ្រួសារសាច់ញាតិស្វែងរក។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យថា៖ក្មេងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ លួត លីហ្សា អាយុ៧ឆ្នាំ(ជាសិស្សបឋមសិក្សាទំនប់ក៥) ឪពុក.ម្តាយរស់នៅភូមិកើតហេតុខាងលើ។
លោកបន្តថា៖នៅវេលាម៉ោង១២រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឪពុក ម្តាយនិងសាច់ញាតិក្មេងស្រីឈ្មោះ លួត លីហ្សា ដល់ម៉ោងចេញពីសាលាមិនឃើញកូនមកដល់ផ្ទៈទើបទៅសាលារៀនបឋមសិក្សាទំនប់ករ៥ ចម្ងាយពីផ្ទៈប្រមាណ២០០ម៉ែត្រ បានទៅសួរលោកគ្រូ.អ្នកគ្រូ ក៏បានប្រាប់ថា មិនបានឃើញមករៀនទេហើយត្រឡប់ទៅវិញតាមផ្លូវបានប្រទៈឃើញកាបូបកូននៅក្បែរមាត់ផ្លូវមិនឃើញកូនទើបទៅប្តឹងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងពីសាច់ញាតិក្មេងស្រីរងគ្រោះកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងសាច់ញាតិរងគ្រោះបានជូនដំណឹងតាមបណ្តាញសង្គមហើយកម្លាំងជួយអន្តរាគមន៍រុករករហូតដល់ម៉ោង៩និង២២នាទីយប់ថ្ងៃខែដដែល ទើបបានប្រទៈឃើញសាកសពក្មេងស្រីរងគ្រោះ ត្រូវបានគេយកកប់ចោលក្បែររបងថ្មយកដីគប់និងថ្មសង្កត់ពីលើ ដែលមានពាក់អាវសិស្សសាលា និងខោខ្លីធ្លាក់នៅត្រឹមកែងជើងអាក្រាតកាយ។
ក្រោយរកឃើញសាកសពក្មេងស្រីរងគ្រោះហើយ កម្លាំងនគរបាលក្រុងបានធ្វើការហំព័ទ្ធទុកអោយកម្លាំងជំនាញចុះពិនិត្យធ្វើកោសល្យវិច័យទាំងយប់នៅកន្លែងកើតហេតុ ដើម្បីឲ្យដឹងច្បាស់ថាជាករណីឃាតកម្ម រំលោភសម្លាប់លើក្មេងស្រីនៅពេលទៅសាលារៀនម្នាក់ឯងឬក៏យ៉ាងណា ហើយកម្លាំងកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួនឃាតករ ដើម្បីចាត់ការតាមច្បាប់៕ដោយៈ លោក ឆៃ យុទ្ធ