សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនពីគោលដៅផ្សេងគ្នា ក្នុងថ្ងៃតែមួយ
(បន្ទាយមានជ័យ)៖ដោយមើលឃើញពីជីវភាពមានការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ណាំ រស្មី ប្រធានសមាគមរាជសី សាខាខេត្តបន្ទាយមានជ័យ និងមានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តណងចាន់ និងព្រះគ្រូចៅអធិការវត្តទួលប្រាសាទ ក្រុងប៉ោយប៉ែត បាននិមន្ត និងអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក និងនាំយកអំណោយមនុស្យធម៌ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនពីគោលដៅផ្សេងគ្នា ដោយគោលដៅទី១-នៅក្នុងវត្តណងចាន់ ស្ថិតនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបបន្ទាយមានជ័យ ចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ទឹកសុទ្ធ ,មី ,ទឹកស៊ីអីវ, អង្ក ,ប្រេងឆា និងថវិការចំនួន៤ម៉ឺនរៀល ។
លុះនារសៀលថ្ងៃខែដដែលលោក ណាំ រស្មី ប្រធាន សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ បន្តដឹកនាំសមាជិកក្នុងខេត្តបន្ទាយមានជ័យ និងមានចូលលរួមពីអាជ្ញាធរមូលដ្ឋានផងនោះ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារបន្ថែមទៀត នៅចំណុចវិហារបឹងបេង ស្ថិតនៅក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ។អំណោយដែលត្រូវចែកជូនពលរដ្ឋខ្មែរឥស្លាមចំនួន១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី ,ទឹកត្រី ,ទឹកដោះគោ ,បីចេង ,ស្កស ,អង្ក និងថវិការមួយចំនួន។
នាឱកាសនោះដែរលោក ណាំ រស្មី ប្រធានសមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ដែលឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូខ្ពស់ចំពោះសុខទុកប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ព័ណសម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ប្រធានសមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ បញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនបងប្អូននាពេលនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែវាអាចជួយដោះទាល់បានមួយគ្រាដែរ។ជាមួយគ្នានោះដែរលោកប្រធានសមាគម ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមការពារ និងរក្សាឲ្យបាននូវសន្តិភាព ព្រោះថាបើគ្មានសន្តិភាពក៏គ្មានថ្ងៃនេះដែរ សន្តិភាពបានមកពីការខិតខំតស៊ូដ៏លំបាកបំផុត និងលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។
ទន្ទឹមនោះប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសមាគមរាជសីហ៍ និងឯកឧត្តម ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា និងសូមបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងប្រកាសគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាបពេលអនាគត៕