ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន អញ្ជើញជាអធិបតី ក្នុងពិ​ធីរំលឹកវិញ្ញា​ណក្ខន្ធ ២​០ ឧសភា នៅវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង

(ប៉ៃលិន)៖ ចាស់ទុំ​ជាសាក្សីរ​ស់ក្នុងរប​បប្រ​ល័យពូជសា​សន៍ប៉ុលពត ​ព្រមទាំងប្រជា​ពលរដ្ឋ យុវជន និង​សិស្សានុសិស្សក្នុង​ខេត្តប៉ៃលិន បា​នរៀបចំទិវាជាតិ រំលឹកវិញ្ញាណក្ខន្ធ ២០ឧសភា ដែលជា​ថ្ងៃដែល​ប្រជា​ជនកម្ពុជាគ្រប់ៗរូបមិ​នអាចបំ​ភ្លេចបានឡើយ នូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣​ឆ្នាំ ៨ខែ និង​២០ថ្ងៃ។

ការប្រារព្ធទិវា​ជាតិ២០ ឧសភានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣​នៅវត្តរតនៈ​សោភ័ណ្ឌ ហៅវត្តកោងកាង ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រ​ធានក្រុមការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តប៉ៃលិ​ន។ នាឱកាសនោះឯកឧត្តម បានជ​ម្រាបជូន​ថា ថ្ងៃ២០ ឧសភា ទិវារំ​លឹកវិញ្ញាណក្ខន្ធ គឺជាថ្ងៃដែ​លប្រជាជនកម្ពុជា​គ្រប់ៗរូបបា​នចងចាំ និងមិនអា​ចបំភ្លេចបានឡើយ​នូវរបបប្រល័យពូជសាសន៍​ ប៉ុល ពត ដែលបា​នសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ ។

ឯកឧត្តមបានបន្ថែមទៀតថា ប្រជាជនកម្ពុជា​ប្រារព្ធទិវាជាតិនៃ​ការចងចាំនេះឡើង គឺដើម្បីរំលឹ​កដល់​ជនរងគ្រោះ​ជាង៣លាននាក់ ដែ​លបានស្លាប់​បាត់បង់អា​យុជីវិតយ៉ាងអយុត្តិធម៌ និងទទួល​រងទារុណ​កម្មយ៉ាង​ឈឺ​ចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើត​ឡើងក្នុងរបបអាវខ្មៅ​ប្រល័យពូជសា​សន៍ដ៏យ​ង់ឃ្នងនេះ ។

ឯកឧត្តម ​ក៏បានរំលឹ​កអតីត​កាលជូនដល់អ​ង្គពិធីថា រ​បបប្រល័យពូជ​សាសន៍ប៉ុលពត ដែលបា​ន​ជម្លៀស​ប្រជាជន​ចេញពីទី​ក្រុង លុបបំបា​ត់សាសនា​ បំបិទសិទ្ធិ​សេរីភាព​សព្វបែបយ៉ាង បង្កជាសោ​កនាដកម្មដ៏ជូរចត់ បានសម្លាប់រង្គា​លប្រជាពលរដ្ឋស្លូ​តត្រង់រាប់លាននាក់ ជាពេលវេលា​ដ៏ខ្មៅងងឹត​ដែលពល​រដ្ឋខ្មែររ​ស់នៅក្នុងស​មុទ្រទឹកភ្នែក ​បង្ខំឱ្យប្រជា​ពលរដ្ឋធ្វើការហួ​សកម្លាំងយ៉ាងទារុណ ធ្វើ​ការដូចសត្វធាតុ គ្មានពេ​លសម្រាក ពេ​លឈឺគ្មានថ្នាំព្យាបា​ល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មាន​សិទ្ធិសេរី​ភាព សូម្បីតែសិ​ទ្ធិរស់​រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន​ពីកំណើ​តរបស់មនុស្សក៏​គ្មានដែ​រ។

ឯកឧត្តម បានបន្តថា​ បើគ្មានថ្ងៃ៧ ​មករា ឆ្នាំ១៩​៧៩ទេ ម្ល៉េះយើ​ងគ្មានអាយុជីវិតទេ និងតាមរយៈ​ការដាក់​ចេញនូវគោល​នយោបាយឈ្នះឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​កម្ពុជា​ និងជាប្រធាន​គណបក្សប្រ​ជាជនកម្ពុជា ធ្វើឲ្យមា​នសុខសន្តិភាពពាសពេញប្រទេស ដែល​ជាមូ​លដ្ឋានគ្រឹះនៃការកសាងនិងអភិវឌ្ឍប្រទេសជាតិ រីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ។ សន្តិភា​ពបានផ្តល់ឱកាស​គ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

ឯកឧត្តម ​បានស្នើដល់ប្រជាពលរដ្ឋចូ​លរួមថែរក្សា​ការពារសុខសន្តិភាព ដែលយើងទទួលបានដោ​យលំបាកនេះ​ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសា​សន៍វិល​មកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព និងភាពសម្បូរ​សប្បាយរុងរឿង​ជាងនេះថែមទៀត៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button