ព័ត៌មានជាតិ

លោក លី សារី ដឹកនាំកិច្ចប្រជុំពិភាក្សា​រៀបចំផែនកា​រដើម្បីជ្រើស​រើសមុខ​សញ្ញាអ្ន​កទទួលដី ជូនប​ងប្អូនប្រ​ជាពល​រដ្ឋ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក

(បន្ទាយមានជ័យ)៖ក្រុមការងារថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​រៀប​ចំបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បី​ជ្រើសរើសមុខសញ្ញាអ្នកទទួលដី ស្ថិតនៅតំបន់​ដី(២២២២) ជូនបងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កិច្ចប្រ​ជុំពិភា​ក្សានេះ​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត តំណាង​ឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិ​បាលខេត្តបន្ទាយ​មានជ័យ ដោយមានកាអញ្ជើញចូលរួមពីលោក អភិបាល​ស្រុកភ្នំស្រុក លោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ និងលោកឃុំ ព្រឹកថ្ងៃព្រ​ហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២​៣ នៅសាលប្រជុំសាលាស្រុកភ្នំស្រុក។

លោក លោកស្រី ក្រុម​ការងារថ្នាក់ជាតិ នៃក្រសួងរៀប​ចំដែនដី នគ​រូបនីយកម្ម និងសំណង់ បាន​ឡើង​ធ្វើប​ទបង្ហាញអោយដឹងថា៖ ក្នុងកិច្ចប្រ​ជុំពិភាក្សា​នេះ​សម្រាប់កា​រជ្រើសរើសមុខ​សញ្ញាអ្នកទទួ​លដីសម្បទានសង្គមកិច្ចមាន ១០ជំហានរួមមាន៖

,កា​រជូនដំ​ណឹង និងការលើ​កកម្ពស់​ការយល់ដឹងអំពីពាក្យស្នើសុំ និងលក្ខណៈវិនិច្ឆ័យទូទៅ។

,ការទទួលពាក្យស្នើសុំ។

,ការ​បិទផ្សាយជាសាធារណៈនៅបញ្ជីឈ្មោះអ្នក​ដាក់ពាក្យស្នើសុំ(៣០ថ្ងៃ)

,ការជ្រើសរើ​សមុខសញ្ញាអ្នក​ទទួលដីអាទិភាព។

,ការបិទផ្សាយ​ជាសាធារណៈនៅបញ្ជីឈ្មោះអ្នកទទួ​លដីអទិភាព/ទទួលពាក្យបណ្ដឹងតវ៉ា។

,ការធ្វើសុ​ពលភាពព័ត៌មា​នទៅលើ​ពាក្យស្នើសុំ។

,ការបិទបង្ហាញ​ជាសាធារណៈនៅបញ្ជីដំ​ណោះស្រាយបណ្ដឹងតវ៉ានិងបញ្ជីបានកែតម្រូវ។

,ការ​ប្រជុំតាមភូមិស្ដីពី​លទ្ធផលនៃការធ្វើសុពលភាព។

,ការ​ជ្រើសរើសអ្នកទទួលដីសម្បទានសង្គមកិច្ច។

១០,ដើម្បីការបែង​ចែកដីសម្បទានសង្គមកិច្ច។

ថ្លែងនៅក្នុ​ងឱកាសនោះលោក លី សារី បានមាន​ប្រសាសន៍លើក​ឡើងដោ​យបញ្ជាក់ថា៖ សម្ប​ទានដីធ្លីសង្គមកិច្ច ថ្នាក់មូលដ្ឋានគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់​កាលទី៣ (LASED lll) ដែលមាន​ការគាំទ្រថវិកា​ដោយធនាគារពិភពលោក និងបដិភា​ករបស់​រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដោ​យក្រសួងរៀបចំ​ដែនដី នគររូ​បនីយកម្ម និងសំណ​ង់។

ជាមួយគ្នានោះលោក លី សារី បានបន្តបញ្ជាក់ថា៖ ការសម្ប​ទានដីធ្លីស​ង្គមកិច្ចនេះគឺផ្ដល់​ជូនតែបងប្អូនប្រជា​ពលរដ្ឋ ដែ​លជាឃុំអតិភា​ពគឺឃុំប៉ោ​យចារ្យ ស្រុ​កភ្នំស្រុក។ ដូចឆ្នេះ​ហើយសូ​មអាជ្ញាធរមូល​ដ្ឋានបន្ទា​ប់ពីបញ្ច​ប់កិច្ចប្រ​ជុំពិភាក្សា​នេះរួច ត្រូវចូ​លរួមស​ហការជាមួយមន្ត្រីជំនាញ ក្នុងកា​រចុះផ្សព្វផ្សាយ និងចុះស្រង់​សតិរបស់បងប្អូន ដើម្បីទទួលបាន​ដីក្នុងការស់នៅដោ​យមាន​លំនៅឋាន​ពិតប្រាកដផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button