ព័ត៌មានជាតិ

អាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីការ​ប​ស់ចៅក្រម​ស៊ើបសួរ​ នៃ​សាលា​ដំបូង​ខេត្តបន្ទាយ​មា​ន​ជ័យ ពាក់​ព័ន្ធករ​ណី​ហិង្សា​ដោ​យ​ចេតនា មា​នស្ថានទម្ងន់ទោ​ស

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងសិរីសោភ័ណ បាន​អនុវត្តដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួនជន​សង្ស័យម្នាក់​នៅចំណុច​មុខផ្ទះ​សំណាក់​ស្រែម្អម ស្ថិតក្នុ​ងភូមិក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុងសិរីសោភ័ណ​ តាមដីការ​លេខ ២៧ ព្រទI”“/២១​ ចុះថ្ងៃទី០​៤ ខែមីនា ឆ្នាំ២០២២ របស់​លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃ​សាលាដំ​បូងខេត្តបន្ទាយ​មានជ័យ ពីបទ៖ ហិង្សាដោ​យចេតនា ស្ថានទម្ងន់​ទោស (ទៅ វិញ ទៅ មក ) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ​២០២​១ នៅ​ចំណុចភូមិ​អូរអំបិល​ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

យោ​ងតាមដីការបង្គាប់​ឱ្យចាប់ខ្លួន រប​ស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើប​សួរនៃសាលា​ដំបូងខ​ត្តបន្ទាយ​មានជ័យ បានឱ្យដឹងថា ក្រោយ​ពីបានពិនិត្យ​លើសំណុំរឿងច​ប់សព្វគ្រប់យល់ឃើញថា ឈ្មោះ គង់ ចិនតឺ ភេទប្រុស ​កើតឆ្នាំ២០​០៦ ជនជា​តិខ្មែរ ទីកន្លែង​កំណើតភូមិ១ ឃុំព្រះពន្លា ស្រុក​សិ​រីសោភ័ណ អាសយដ្ឋាន​បច្ចុប្បន្នស្ថិត​នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឪពុកឈ្មោះ គង់ ចិន្តា រស់ម្តាយឈ្មោះ ឈឿន ចាន់​ធីប “រស់” ​នៅលី​វ ជាអ​នីតិជន​កម្រិតវប្បធម៌​ថ្នាក់ទី៩ ប្រវ​ត្តិ​នៃ​កា​រផ្តន្ទាទោ​ស​ដោយ​តុលា​ការ (គ្មាន) ។ ត្រូវ​ចោទ​ប្រកា​ន់​ពីបទ ហិង្សា​ដោយចេត​នាស្ថាន​ទម្ងន់​ទោ​ស(ទៅវិញទៅ​មក)ប្រព្រឹត្ត​នៅភូមិ​អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តា​មបញ្ញត្តិ​មាត្រ ២១៨ នៃក្រមព្រហ្មទណ្ឌ ។

ចៅក្រមយល់​ឃើញថា សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាប​ង្គាប់ឱ្យចូ​លខ្លួនលេខ ២៧៧​៦ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លើឈ្មោះ​ គង់ ចិនតឺ ដោយជន​នេះមិនព្រម​ចូលមកប​ង្ហាញខ្លួនចំ​ពោះមុខ​តុលាការ​ហេតុដូច្នេះតុ​លាការ គប្បីចេញដី​កាបង្គាប់ឱ្យចា​ប់ខ្លួនលើជ​នត្រូវ​ចោទ​ឈ្មោះ គង់ ចិនតឺ ដើម្បីឱ្យជន​ត្រូវចោ​ទរូប​នេះ មកបង្ហាញខ្លួន​ចំពោះមុខតុលាការ ដើម្បីរក​ការពិត​ក្នុង​រឿង​ក្តីខាងលើ ។

ហេតុដូច្នេះបង្គាប់​១ឱ្យចាប់ខ្លួនឈ្មោះ គង់ ចិនតឺ ​ភេទប្រុស កើតឆ្នាំ២០០៦ ដែលមាន​អត្តសញ្ញា​ណខាងលើនេះ ។

បញ្ជា​ដល់កងកម្លាំង​សាធា​រណៈ ឱ្យស្រាវជ្រាវរក​ចាប់ និង​នាំខ្លួន​ឈ្មោះខាងលើនេះ មកប្រគ​ល់ជូនសា​លា​ដំបូងខេត្តបន្ទាយមាន​ជ័យ ឬ​ទៅក្នុង​ពន្ធនាគារ ឬមណ្ឌល​ឃុំខ្លួន ដើម្បីចា​ត់ការតា​មច្បាប់ ។

បញ្ជាដ​ល់ប្រធា​នពន្ធ​នាគារ ឬមណ្ឌ​លឃុំខ្លួន ឱ្យទទួល និងឃុំខ្លួន​បុគ្គលនេះ និងត្រូវនាំ​ទៅបង្ហា​ញ​ដល់ ចៅ​ក្រមស៊ើបសួរ ក្នុងរយៈ​យ៉ាងខ្លីបំផុត។ បច្ចុប្បន្ន ជនជាប់ចោ​ទខាងលើ​ត្រូវបាន​កម្លាំ​ងការិ​យាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button