ព័ត៌មានជាតិ

ពលរដ្ឋរ​ស់​នៅ​សង្កាត់​បឹង​កុក ទទួលបាន​ការព្យា​បាលជំងឺ​ដោយ​ឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខា​ស​មាគមសិស្ស និស្សិត បញ្ញវន្តក្មេង​វត្តខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ដោយការយកចិត្តអំពីសុខមាលសុ​ខមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាម​គោលន​យោ​បាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិ​បាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិ​យសសាខាសមាគម សិស្ស និស្សិត បញ្ញា​វន្ត​ក្មេងវត្តខេត្តកំពង់ចាម អញ្ជើញចុះជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋរស់នៅភូមិឡឥដ្ឋ សង្កាត់បឹ​ងកុក ក្នុងកម្មវិធីពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំង​ពេទ្យជូនប្រជាព​លរដ្ឋដោយឥត​គិតថ្លៃ ប្រមា​ណជាង ៣០០នាក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំ​ណាក់តំ​ណាងរាស្ត្រមណ្ឌលកំ​ពង់ចាម, លោក លោកស្រី​អភិបាល​រងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង​កំពង់ចាម, គណៈក្រុមគ្រូពេទ្យ និ​ងក្រុមកា​រងារសាខាសមាគម ព្រមទាំងមន្ត្រីពាក់ព័​ន្ធមួយចំនួនទៀតផងដែល។

តាមរ​បាយការ​ណ៍របស់លោកវេជ្ជបណ្ឌិត សៅ សំបូរ ប្រធាន​ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តបានឲ្យដឹងថា សាខា​សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ដែលបា​នការជួយឧ​បត្ថម្ភគាំទ្រដោ​យឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន​គណៈអចិន្ត្រៃយ៍ស​មាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈ​អភិបាលខេត្តកំពង់ចា​ម និងជាប្រធា​នកិត្តិយសសាខា។ដោយមា​នក្រុមគ្រូពេទ្យចំនួន ៣៧​នាក់ ចុះបំពេញបេ​សកកម្មខាងលើ​នឹងដោយបានកា​រសហការ​យ៉ាងជិតស្និទ្ធ​ជាមួយមន្ទីរសុ​ខាភិបាល នៃរដ្ឋបា​លខេត្ត និងគណៈក្រុមគ្រូពេទ្យខេត្តកំពង់ចាមផងដែរ។

ក្នុងឱកាសអញ្ជើញចុះជួបសំ​ណេះសំណាល និងពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំ និងកា​រចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃនាពេលនេះ ឯកឧត្តម អ៊ុន ចាន់ដា បាន​លើកឡើងថា សកម្មភាពរបស់ក្រុមគ្រូពេ​ទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត​ក្មេងវត្តខេត្តកំពង់ចាម នាពេលនេះ គឺជាការរួមចំ​ណែកយ៉ាងធំ​ធេងជាមួយរា​ជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំដ៏ភ្លឺស្វាងប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល ជានិច្ចកា​លសម្តេចទាំងទ្វេ តែងតែគិតគូរអំពីបញ្ហា​សុខមាលភាពរបស់​បងប្អូនប្រជាពល​រដ្ឋគ្រប់ពេ​លវេលា និងគ្រប់កាលៈទេសៈ។ ហើយបើបងប្អូនប្រជាពលរដ្ឋយើងមានសុខភាពល្អ ការអភិវឌ្ឍ និងមានការរីកចម្រើនជាលំដាប់។

ឯកឧត្តម អភិបាលខេត្តក៏បា​នស្នើឲ្យបងប្អូនប្រជា​ពលរដ្ឋដែល​មានបញ្ហាសុខភា​ពសូមប្រញាប់​ប្រញ៉ា​លទៅកា​ន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ហើយថ្ងៃ​នេះទៀត​ដែលមា​នក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តរបស់សាខាសមា​គមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដែល​បានចុះមកពិនិត្យ និងពិគ្រោះជំ​ងឺជូនបងប្អូន​ដោយគិតថ្លៃដោ​យមិនប្រកាន់និន្នា​ការនយោនយោ​បាយ សាសនា ពណ៌សម្បុរអ្វីឡើយ។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏​បានថ្លែងអំណ​រគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាស​មាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ដែលដឹកនាំដោយឯកឧត្តម ជា ក្រូច ទីប្រឹក្សា​ក្រសួងព័​ត៌មាន និងជាអនុប្រធានប្រ​ចាំការ និងអាជ្ញាធរក្រុងកំពង់ចាម រួមនិងមន្ត្រីពាក់​ព័ន្ធដែល​បានជួយ​សម្របសម្រួលក្នុងបេសកកម្មដ៏ ឧត្តុង្គឧត្តមខាងលើ។ទន្ទឹមនះ​ឯកឧត្តម ក៏បានស្នើដល់​បងប្អូនប្រជាព​លរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវី១៩ ជាពិសេសពីវីរុសបម្លែងថ្មីប្រភេទអូរមីក្រុង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាល​ខេត្តក៏បាន ឧបត្ថម្ភថវិកាចំនួន​ជាង ៧លានរៀលជូនដល់​ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដើម្បីទិញឱសថ និង​បរិក្ខារ​វេជ្ជសាស្ត្រសម្រាប់បន្តបេសកកម្មដើម្បីសុខភាពប្រជាជន។

សូមបញ្ជាក់​ថា ក្នុងកម្មវិធីខាងលើក៏មានការផ្ដល់ជូននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូល​ដ្ឋាន និងដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button