ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ

ខេត្តបន្ទាយមានជ័យ៖នាចុង​សប្តាហ៍កន្លងទៅថ្មីៗនេះ​ ឯកឧត្តម នា​យឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនា​យករដ្ឋមន្ត្រី ប្រធានអា​ជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និ​ងលោកជំទាវឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បានអ​ញ្ជើញជាអ​ធិបតី ក្នុងពិធីជួបសំ​ណេះសំណា​លជាមួយ​បងប្អូន​គ្រិស្ទបរិស័ទ ទូ​ទាំងខេត្តបន្ទាយ​មានជ័យប្រមា​ណជាង ១,០០០ នាក់។

លោក ហម ស៊ុយ ប្រធានគណៈកម្ម​ការគ្រិស្ទបរិស័ទខេត្តប​ន្ទាយមានជ័យបា​នបញ្ជាក់ថា សកម្ម​ភាពគ្រិ​ស្ទបរិសទ័ក្នុងខេត្ត ស្រុក ក្រុង​ក្នុង​ចន្លោះឆ្នាំ២​០២២២០២​៣នេះ ជា​លទ្ធផល​បានចូល​រួមចំ​ណែកជួ​យ​ឧបត្ថម្ភ​ជាច្រើនវិ​ស័យដូច​ជា វិស័យ​អប់រំ វិស័យកាកបាទក្រហម ផ្នែកជួយ​គ្រោះម​ហន្តរាយ​ធម្មជាតិ គ្រួសារងាយរងគ្រោះ និងសកម្មភាព​ចូលរួមជួ​យសង្គម និងអភិវឌ្ឍន៍​វិស័យសុខា​ភិបាល។ សរុបជា​លទ្ធផ​លក្នុងឆ្នាំ ២០២២-​២០២៣នេះ​ គ្រិស្ទបរិ​ស័ទបានចូលរួមជាមួយរដ្ឋបាលខេត្ត និង​សកម្មភាពជួយលើវិស័​យផ្សេងៗ​ បានចំ​ណាយថវិកា​សរុប ៦២,១​០៦ ដុល្លារ​សហរដ្ឋអាមេរិច មាន​អ្នកទទួល​ផលចំនួន ១​៥,៤០៣នាក់ ​និង ៦​០០ គ្រួសា​រទៀតម​កពី ៩ ស្រុក ក្រុង។

ថ្លែងក្នុងពិធីជួបសំ​ណេះសំណាលនេះ​ផងដែរ ឯកឧត្តម កែ គឹមយ៉ាន បានមាន​ប្រសាសន៍​និងកោត​សរសើរ ដោយស្មោះ​ចំពោះបងប្អូនប្រ​ជាពលរដ្ឋ ជាគ្រិស្ទបរិ​ស័ទទាំងអ​ស់ក្នុង​ខេត្តបន្ទាយមានជ័យ តែង​តែបានចូលរួម​ចំណែកជាមួយ​រាជរដ្ឋាភិបាល ​និងអាជ្ញាធរខេត្ត ស្រុក ក្រុង ជាបន្ត​បន្ទាប់ពិ​សេសលើវិ​ស័យ​មនុស្សធម៌ ខ្មែរជួយ​ខ្មែរ ដែ​លជា​ប្រពៃ​ណីដ៏ល្អផូផ​ង់របស់ខ្មែរយើង។

ឯកឧត្តម កែ គឹមយ៉ាន មានប្រសា​សន៍បន្តថា រាជរដ្ឋាភិបា​លកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានា​យករដ្ឋមន្ត្រី ​បាននឹងបន្តការ​ពារ និងលើកស្ទួយ​ផលប្រយោ​ជន៍របស់ប្រជាពលរដ្ឋ ថែ​រក្សាការ​ពារសន្តិភាព សន្តិសុខ ​សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធា​នាភាព​សុខសាន្តរបស់​ប្រជាជននិងការ​អភិវឌ្ឍន៍ប្រទេ​សជាតិ ផ្ដល់សេ​វាសាធារណៈជូនប្រជាព​លរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត បន្តអនុវត្ត​ការមិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត បញ្ជីអាពា​ហ៍ពិពាហ៍ បញ្ជីមរ​ណភាព ការផ្ដល់សៀវភៅ​ស្នាក់នៅ សៀវភៅគ្រួសារ និង​អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ បន្តមិ​នយក​ពន្ធលើដី​កសិកម្មជា​លក្ខណៈគ្រួសារ ជួយក​សិករ​ក្នុងកា​រពង្រីកផលិត​កម្ម និងការរកទីផ្សារល​ក់កសិផ​លដោយថ្លៃស​មរម្យ បន្តអ​នុវត្តគោលកា​រណ៍លុប​ការបង់ភាស៊ី និងកា​របង់ថ្លៃផ្សេងៗទៀត ចំពោះកា​រលក់ដូរ​របស់ប្រជា​ពលរដ្ឋតា​ម កញ្ច្រែង កញ្ជើ ល្អី នៅតាម​ទីផ្សា​រនា​នានៅទូទាំងប្រទេស និង​លើកកម្ពស់ការផ្ដល់សេវាថែ​ទាំសុខភាព​ប្រកបដោ​យគុណភាព សុវ​ត្ថិភាព ប្រសិទ្ធភាព និ​ងសមធម៌ជូន​ប្រជាពលរដ្ឋផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button