ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា នៅឃុំរវៀង និង ឃុំត្រពាំងធំខាងត្បូង ស្រុកសំរោង សរុបចំនួនជាង ១០០០នាក់
ខេត្តតាកែវ៖ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ក្នុងភូមិចារ ឃុំរវៀង ចំនួន ៦០៨នាក់ និងភូមិបឹងត្រាញ់ ឃុំត្រពាំងធំខាងត្បូង ចំនួន ៦៥០នាក់ ស្រុកសំរោង ខេត្តតាកែវ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋាន ឃុំ ភូមិ ជាច្រើនរូបផងដែរ។
នាឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានក្រើនរម្លឹកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ យើងនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ គឺ គូសអោយត្រូវ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បង្កើតដោយប្រជាជន ដើម្បីដើម្បីប្រជាជន បម្រើប្រជាជន ៕ ដោយ ៖ លោក ផូង បញ្ញា