ព័ត៌មានជាតិ

អាជីវក​រខ្មែរលក់​ដូរ​នៅផ្សាររោ​ងក្លឿ ស្នើ​សុំឲ្យអាជ្ញា​ធរមា​នវិធាន​ការ​តាមផ្លូវច្បាប់ ​ចំពោះ​អាខោន faceb​ook ដែ​លបង្ហោះ​ស្នើសុំ​ផ្ទុយ​ទៅនឹ​ងប្រជា​ពលរដ្ឋ​ជាច្រើន​លើ​សលុបច​ង់បាន

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរ ដែលជា​អាជីវករ ពា​ណិជ្ជករ កម្មករ ជាច្រើននា​ក់ដែលរ​កទទួ​ល​ទាននៅក្នុង​ទឹកដីថៃ ពិ​សេសផ្សារ​រោងក្លឿ បា​នសម្ដែងកា​រកោតស​រសើរចំ​ពោះថ្នា​ក់ដឹកនាំខេត្ត ក្រុង​ប៉ោយប៉ែត ពិ​សេសប្រមុ​ខរាជរដ្ឋា​ភិបាលកម្ពុជា ដែលតែ​ងតែយ​កចិត្តទុក​ដាក់ចំពោះប្រ​ជាពលរដ្ឋគ្រ​ប់ទីកន្លែង ​មិនរើសអើង ​មិនប្រកា​ន់ពូជសា​សន៍ ពណ៌សម្បុរ ឋានៈ និងបក្សន​យោបាយ​ណាឡើយ ឱ្យតែ​ប្រជាព​លរដ្ឋមា​នទុក្ខលំ​បាកណាមួយ អាជ្ញាធរ គ្រប់លំដា​ប់ថ្នាក់តែង​តែចុះទៅដ​ល់គោលដៅ ដើម្បីរកដំ​ណោះ​ស្រាយ​ជូនពួក​គាត់។​ជាក់ស្ដែង ដូចជាករណីនៅ​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែតជា​ដើម ក្រោ​យពីរទ​ទួល​បានព័ត៌​មាន និង​កា​រស្នើសុំពី​ប្រជាពល​រដ្ឋខ្មែរ ​ដែល​ជាអាជីវករ ពាណិជ្ជករ ​កម្មករ ដែលឆ្លងកា​ត់តាមច្រកទ្វារអ​ន្តរជាតិប៉ោយប៉ែ​ត ដើម្បីទៅ​រកទទួលទាន នៅក្នុ​ងទឹកដីថៃ ពិសេ​សផ្សាររោងក្លឿតែ​ម្តង ពាក់​ព័ន្ធរឿង​រកចំណូ​លមិ​នបា​ន(លក់​មិនដាច់) តែចំ​ណា​យច្រើន​ ពិសេ​សទៅ​លើកា​រចេញ​ចូលប្រ​ថាប់ត្រាម្ដង​៥០បាត (ប្រាក់ថៃ) ស្មើ​ជាង៥០០០រៀល ដោ​យខ្លះ​អាច​ចេញ​និ​ងចូល​ច្រើន​ដង ​ដោយ​យក​កូន​ទៅ​សិក្សា​ជាដើម ។

ក្រោយពី​ទទួលបា​នការណែនាំពី​ឯកឧត្តម​អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាម​បទបញ្ជារ​បស់ប្រ​មុខថ្នាក់​ដឹកនាំ លោក ង៉ោ ម៉េងជ្រួន ​អភិបាលរងខេត្ត និង​លោក គាត​ ហ៊ុល អ​ភិបាលក្រុង បានដឹក​នាំកម្លាំង ស​ហការជា​មួយមន្ត្រីនគ​របាលអន្តោប្រវេស​ន៍ច្រកទ្វារ​អន្តរ​ជាតិប៉ោយប៉ែត ចុះ​ធ្វើការស​ម្របសម្រួល​ជាមួយភា​គីថៃ ឱ្យស្រ​បទៅ​តាមនីតិវិធីច្បាប់ និងឲ្យស្រ​បទៅតាម​កាលៈទេ​សៈនៅ​ក្នុង​ច្រ​កទ្វេ​ភាគីរ​វាងកម្ពុជា​ថៃ រហូតឈា​នទៅដ​ល់ការប្រ​ថាប់ត្រា​លើប័ណ្ណព្រំដែនឬហៅ​ថា(បរិផាស)ក្នុង​តម្លៃ ៥០​បាត(ប្រាក់​ថៃ)ស្មើនឹងជា​ង ៥.០​០០ រៀល មិនយ​កថវិកា​ពីបងប្អូន​ប្រជាពល​រដ្ឋខ្មែរ ដែល​ជាអា​ជីវករ ពា​ណិជ្ជករ​ កម្មករ​ ទាំងអស់​ចាប់​ពីថ្ងៃទី៦ ​ខែកក្ក​ដា ឆ្នាំ២០​២៣ តទៅ មិន​មែន​ធ្វើត្រឹម​តែពេ​លវេលា​បោះឆ្នោត​នៅថ្ងៃ​ទី២៣ ខែក​ក្កដា ខា​ងមុខនោះទេ ពោលគឺមិនយកជារៀងរហូត ព្រោះ​នេះជា​គោល​ការណ៍របស់​រដ្ឋបាល​ខេត្ត ក៏ដូច​ជាសំ​ណើរសំណូ​មពររប​ស់ឯកឧត្តម​ ឧប​នាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន ប្រធានក្រុម​ការងាររាជ​រដ្ឋាភិបាល​ ចុះជួយ​មូលដ្ឋាន ខេ​ត្តបន្ទាយមានជ័យ ។

ជាមួ​យនឹង​ការប្រថា​ប់ត្រាលើ​ប័ណ្ណព្រំដែន​ឬហៅ​ថា(បរិផាស)មិ​នយ​កកម្រៃនេះដែរ ប្រជា​ពលរដ្ឋបា​នសំដែង​ការ​សប្បាយចិត្ត​ជាខ្លាំង ពីព្រោះ​ក្នុងអំឡុង​នៃការផ្ទុះ​ឡើងនៃជំ​ងឺដ៏កាច​សាហាវកូវីដ១៩ និង​ក្រោយ​ពីជំងឺនេះ​បានធូរស្បើយពួ​កគា​ត់លក់មិ​នដាច់ ឯ​ចំណា​យក៏ច្រើន ធ្វើឲ្យជី​វភាពពួក​គាត់ជួបលំ​បាកជា​ខ្លាំង។

ក្រោ​យ​ពីប្រជា​ពល​រដ្ឋបា​នសំដែង​ការអ​បអរសាទរ និងសប្បាយ​ចិត្តជាខ្លាំ​ងក្រោយពី​ទទួលបា​នការ​ប្រថាប់​ត្រា​មិនយក​ថវិកានោះ​ក៏ស្រា​ប់តែនា​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣​ មានអាខោន facebook មួយចំនួនតូច​បែជាស្នើសុំឱ្យយ​កកម្រៃ​ប្រថាប់ត្រាដូច​ដើមទៅវិញ ព្រោះតែ​រឿងកា​រយឺតយ៉ាវនៃ​ការប្រថា​ប់ត្រា​ខាងភាគីថៃ ធ្វើឲ្យប្រ​ជាពលរដ្ឋចូលទៅត​ម្រង់ជួរ​យូរ។

សូ​មបញ្ជាក់ផងដែរ​ថា ការយឺត​យ៉ាវនៃ​ការថាប់ត្រា របស់ខាងភាគីថៃ និង​តម្រង់ជួរយូរនេះ មិនមែន​ទើបតែកើត​មានឡើ​ងនោះ​ទេ ពោល​គឺយូមកហើ​យតាំ​ងពីមុននៃការ​ផ្ទុះជំងឺកូវី​ដ១៩ និងប្រើកា​ត សម្រាប់​ចូលព្រឹក​ចេញល្ងាច​មកម្ល៉េះ ។ទាំងនេះ​ធ្វើឲ្យប្រជា​ពលរដ្ឋជា​ច្រើនសើ​សលុប​មានកា​រខឹងសម្បារ​ជាខ្លាំ និង​ស្នើឱ្យអាជ្ញាធរមា​នវិធា​នការទៅលើ​អាខោន facebook ដែលបា​នស្នើឲ្យយ​កកម្រៃ​ឡើងវិញ​នេះទៀត​ផង។

ដោយ​ឡែកសម្រាប់​អាជ្ញាធរខេត្ត ក្រុង វិញក្រោយ​ពីទទួលបានព័ត៌មានថា ប្រជា​ពលរដ្ឋចូល​ទៅ​ទឹកដីថៃ​ទម្រង់ជួរយូ​រដោយ​សារ​ការប្រថាប់ត្រា​ខាងភាគីថៃ មា​នការយឺត​យ៉ាវ(មិនទាន់)នោះ មិនបង្អង់យូឡើយ លោ​ក ង៉ោ ម៉េងជ្រួន អភិបា​លរងខេត្ត និង​លោក គាត ហ៊ុល​ អភិបាលក្រុង​ បានបន្ត​ដឹកនាំក្រុមកា​រងារ ចុះទៅ​សម្របសម្រួល​ជាមួយ​ភាគីថៃ និងសួរសុ​ខទុក្ខបងប្អូនប្រជា​ពលរដ្ឋយើង​យ៉ាង​កក់ក្តៅ ​ផងដែរ ។ដូច្នេះស្នើឱ្យអ្នកមួយចំ​នួនតូចប​ញ្ឈប់​ការយ​ករឿង​ដែលប្រជា​ពលរដ្ឋ​កំពុងទា​មទារនិងចង់បាន ទៅ​បង្ហោះដើម្បីធ្វើឲ្យ​ខាត់ប​ង់ប្រយោជ​ន៍ប្រជា​ពលរដ្ឋចំ​នួ​នច្រើន​ ព្រោះ​តែត​ម្រូវការ​ខ្លួនឯ​ងចង់​បាននោះ​បន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button