ព័ត៌មានជាតិ

ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ​កែ គឹម​យ៉ាន ​និងលោ​កជំទាវ អញ្ជើញសំ​ណេះ​សំ​ណាល​ និងផ្សព្វ​ផ្សា​យ​គោល​ន​យោ​បាយ​គ​ណបក្សប្រជា​​ជនកម្ពុ​ជា​ ជូនស​មាជិក ​ស​​មាជិកា​ ជា​ង២ពាន់នាក់​នៅ​ទីស្នា​ក់កា​រ​បក្សក្រុង​ប៉ោយ​ប៉ែត

ខេត្តបន្ទាយ​មានជ័យ​៖ឯកឧត្តម ​ឧប​នាយក​រដ្ឋមន្ត្រី ​កែ គឹម​យ៉ាន​ ​ស​មាជិកអ​ចិន្ត្រៃយ៍​ គ​ណៈ​កម្មាធិ​ការ​គ​ណ​បក្សថ្នាក់​កណ្តាល​​ ប្រធា​ន​ក្រុម​កា​រងារបក្ស​ចុះ​មូលដ្ឋាន​ខេត្ត ​និង​ជា​អ្នកតំ​ណា​ងរាស្ត្រ​មណ្ឌ​ល​ខេត្តប​ន្ទាយ​មា​នជ័យ ​និង​លោ​កជំទាវ​ ឧកញ៉ា ​ហេ​មចិន្តា អ​គ្គមហា​ឧបា​សិការ​ពុទ្ធសាសនូត្ថ​ម្ភ​ បណ្ឌិ​ត ម៉ៅ មា​ល័យ កែ ​គឹម​យ៉ាន​ នាព្រឹក​ថ្ងៃទី​១៣​ ខែកក្កដា​ ឆ្នាំ២០២​៣​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិ​ធីសំ​ណេះ​សំ​ណាល​ និងផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​គ​ណ​បក្សប្រជា​ជនកម្ពុ​ជា​ ជូនស​មាជិក ស​​មាជិកា​ ជាង​២​ពាន់​នា​ក់​នៅ​ទី​ស្នាក់​ការ​គណប​ក្សប្រជាជន​កម្ពុជា​ក្រុង​ប៉ោយ​ប៉ែត ស្ថិ​តនៅក្នុងភូមិ​អណ្តូងថ្ម​មាស ​សង្កាត់​ផ្សា​រកណ្តាល​ ក្រុង​ប៉ោយប៉ែត ក្នុង​នោះក៏​មានកា​រអ​ញ្ជើញចូ​លរួ​មពីឯកឧត្តម លោកជំទា​វគណៈប្រ​តិភូ ​លោក ​លោកស្រីថ្នាក់​ដឹកនាំគ​ណបក្សខេត្ត ​គណ​បក្សក្រុង​ គណ​​បក្សស​ង្កាត់​ និង​សា​ខាប​ក្ស​ភូ​មិ​ផងដែរ។

ក្រោយពី​លោក គាត ហ៊ុល អភិ​បាលក្រុងប៉ោ​​យប៉ែត​អា​នរបា​យ​ការណ៍​ស្វាគ​មន៍​បង្ខេប​ស្តី​អំពី​ការងារ​គ្រប់​គ្រងរដ្ឋ​បាល​ដែន​​ដី និង​ការ​ងារគ្រ​ប់គ្រង​គ​ណ​បក្ស រួច​មក​ ឯក​ឧត្តម ​ឧប​នាយ​ករដ្ឋមន្ត្រី ​កែ គឹម​​យ៉ាន​ បាន​ថ្លែង​អគុ​ណ​​ចំពោះ ឯ​​កឧត្តម ​លោក​ជំទាវគ​ណៈប្រ​តិភូ ​លោក​ លោក​ស្រីថ្នាក់​ដឹក​នាំគណ​បក្ស​ខេត្ត ក្រុង​ ស​ង្កាត់​ ដែ​លបាន​យក​ចិត្តទុក​ដា​ក់​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រា​យនូវ​ទុ​ក​កង្វល់​ ​រ​បស់​បង​ប្អូនប្រ​ជាព​លរដ្ឋ​បា​​ន​យ៉ា​ង​ល្អប្រ​សើ​​រ ​។​​ជា​មួយ​​គ្នា​នោះ​​ដែរឯ​កឧត្តម​ ឧប​នាយ​ករដ្ឋមន្ត្រី ​កែ គឹម​យ៉ាន ក៏​បាន​លើ​កឡើង​អំពី​ស្នាដៃ​ដ៏ធំ​ធេងរ​ប​ស់គ​ណ​បក្សប្រ​ជា​ជន​កម្ពុជា​ ក្រោម​កា​រដឹក​នាំរប​​ស់ស​ម្តេច​តេជោ​ ហ៊ុ​ន សែន​ ដែ​ល​​ជា​អ្នក​ផ្ដើមគំ​​និតស្វែ​ង​រក​កា​រច​រចា ​ខិ​ត​ខំ​ត​ស៊ូ​យ៉ា​ងស្វិត​ស្វាញ​ក្នុង​អំ​ឡុង​សង្គ្រាម​ដែ​ល​គេ​ហ៊ុំព័ទ្ធ​ផង,គេ​វ៉ៃ​ផង ទាំ​ង​សេដ្ឋកិច្ច​និ​ងន​យោបាយ ​រហូត​ដំ​ណើ​រឆ្ពោះ​ទៅ​ការ​បញ្ច​ប់​សង្គ្រាម​ ​និង​ក​សា​ង​សន្តិភា​​ព ​ជូ​ន​ជា​តិ​ មាតុ​ភូមិ និ​ងប្រជា​ព​លរដ្ឋ ​ព្រម​ទាំ​ង​មា​ន​ការ​អ​ភិវឌ្ឍន៍​លើ​គ្រប់​វិស័​យ រីក​ដុះ​ដា​ល​ទូ​ទាំង​ប្រទេ​ស ​ប្រ​ជា​ព​លរដ្ឋរ​ស់​នៅ​ដោ​យ​​ភាព​សុ​ខ​សា​ន្ត​សំបូរ​សប្បាយ ​រយៈ​ពេ​ល​ ៤​៤ឆ្នាំម​កនេះ​ ដែ​ល​គ្មាន​គណ​​បក្ស​ណា​​ធ្វើ​បាន​នោះ​ឡើយ ​។

ក្នុង​នោះឯ​កឧត្តម ក៏​បាន​លើកឡើង​នូវចំណុចសំ​ខា​ន់ចំនួ​នពី​ ដែលគ្មាន​គណ​បក្ស​ណា​ធ្វើ​បា​ន ​ហើយ​ត្រូ​វបានសមា​ជិករ​ប​ស់ខ្លួន​ សុំ​ចូល​ម​ករួមរ​ស់​ជាមួយ​គ​​ណ​បក្សប្រ​ជា​​ជនកម្ពុជា​​​យ៉ាង​គ​ក្រឹក​គក្រេ​ងភ្លូក​ទឹកភ្លូក​ដី​នោះ​​គឺ

ទី​១ដោ​យ​សារ​តែ​ការ​មើ​ល​ឃើ​ញ​​ពី​ស្នា​ដៃរ​ប​​ស់​គ​ណ​ប​ក្សប្រ​ជា​​ជ​ន​កម្ពុ​ជា​ ​រយះ​​ពេ​ល​៤៤​ឆ្នាំ ​ក​សា​ង​ប្រ​ទេស ​ចា​ប់ពី​បាត​ដៃទ​ទេ​ រ​ហូត​បច្ចុ​ប្បន្នរី​ក​ចំរើ​ន ​និង​ការ​អភិវឌ្ឍលើ​គ្រប់វិស័​យ ​មាន​ទាំង​សា​លា​រៀន​ មន្ទី​រពេទ្យ វត្តអារាមនៅ​ក្បែផ្ទះ អា​គារ ​សណ្ឋា​គារ​ ខុនដូររីក​ស្គុះស្គាយ ផ្លូវ​បេ​តុង​ខ្វា​ត់ខ្វែគ្រប់​ច្រក​ល្ហក់​ជាដើម។​

ទី២-​គឺ​ការទ​​ទួលខុ​ស​ត្រូវរ​បស់​គ​ណបក្សប្រ​ជា​ជន​កម្ពុជា ​ចំពោះ​ប្រ​ទេ​សជាតិ ដែ​ល​ជា​និច្ច​ជា​កាល​គណ​បក្សប្រ​ជាជ​ន​នៅ​ជា​មួយ​ប្រ​​ជាជ​ន ឆ្លើយត​ប​កា​រលំ​បា​ករប​ស់ប្រជា​​ជ​នគ្រ​ប់​ដំ​ណាក់​កា​ល ។

ទន្ទឹមនោះ ​ឯក​ឧត្តម ​ឧប​នា​យ​ករដ្ឋមន្ត្រី ​កែ ​គឹម​​យ៉ាន ​ក៏បា​នធ្វើ​ការអំ​ពាវនា​វដល់​​សមា​ជិក ​សមាជិកា ទាំ​ង​អស់​ដែល​​កំពុង​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​​កម្ពុជា ​​សូម​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃទី​២៣ ខែកក្ក​ដា ឆ្នាំ២​០២៣ ​ខាងមុខនេះ ឲ្យបាន​គ្រប់​ៗគ្នា ដោ​យ​គូស​សន្លឹក​ឆ្នោត​ឲ្យចំ​​លេខ​រៀង​១៨ ​ដែ​ល​មា​នរូប​ទេ​វតា​បាច​ផ្កា​​ ឲ្យបាន​ត្រឹមត្រូវ ​ដើម្បី​ឲ្យ​សម្តេ​ច​តេ​ជោ ​បន្ត​ធ្វើ​ជា​នាយ​ករដ្ឋមន្ត្រី ​ដឹកនាំប្រទេ​ស​ឲ្យកា​ន់តែសំបូរ​សប្បាយនិ​ងរីក​ចំរើនជា​ងនេះប​ន្តទៀត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button