ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និ​ងសំណ​ង់ នឹ​ងខិត​ខំបន្ត​អនុវត្តការ​ងារសំខាន់ៗ សម្រាប់នី​តិកាល​ទី៧ ​ដែលឆ្លើយត​បទៅនឹង​អាទិភា​ពដូច​បានកំ​ណត់នៅក្នុង​យុទ្ធសាស្រ្តប​ញ្ចកោណ ដែលជា​ការអ​នុវត្តកម្មវិធី​នយោ​បាយរប​ស់គណបក្សប្រជា​ជនកម្ពុជា សម្រាប់ការ​កសាង និងកា​រពារមាតុភូមិ ឆ្នាំ២០២​៣ – ២០២៨

(ភ្នំពេញ)៖ផ្អែក​លើអា​ទិភាព នៃយុទ្ធសា​ស្រ្តបញ្ចកោ​ណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀ​បចំដែ​នដី នគរូប​នីយកម្ម និង​សំណង់ ផ្តោលើ​ទិសដៅ អា​ទិភាពគោល​នយោ​បាយ ១៥ចំណុច ដូចខាង​ក្រោម

ការងាររៀបចំគោ​លនយោ​បាយ ឱ្យកាន់​តែមាន​ភាពជាក់ស្តែង

ការងារ​រៀបចំ​ក្របខ័ណ្ឌគ​តិយុត្ត ដោយពិនិត្យកែ​លម្អ បំពេញបន្ថែម និងធ្វើប​ច្ចុប្បន្នភា​ពឱ្យបា​នកាន់តែ​ពេញ​លេញស្រប​តាមបរិបទថ្មី

ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញា​តឱ្យប្រព័ន្ធការ​ងារប្រចាំថ្ងៃមាន​ដំណើរការដោ​យស្វ័យប្រវត្តិ និងប្រសិទ្ធ ភាព

ការលើក​កម្ពស់សេវាសាធា​រណៈទំនើប និងការគ្រប់គ្រង​ទិន្នន័យ ដើម្បីផ្តល់​សេវាលឿន រហ័ស​តម្លាភា​ព ប្រសិទ្ធភាព ងាយស្រួល និង​ជឿទុកចិត្ត

ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្ត​ល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជន​ឱ្យបានលឿន ដើម្បីជាមូ​លដ្ឋានប្រភ​ពសេដ្ឋកិច្ច និង​សុវត្ថិភាពនៃការកាន់កាប់ដីធ្លី

ការរៀបចំដែនដី ស្របតាមទិ​សការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ឱ្យមានប្រ​សិទ្ធភាព និងចីរភាព

ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចុះផែនការអភិវឌ្ឍទីក្រុង ទីប្រជុំជន ស្របទៅ​តាមទស្សនា​ទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឱ្យចង់រស់នៅ

ស្ថាបត្យកម្មខ្មែរសហ​សម័យ ដោយជំរុ​ញការសា​ងសង់ដោ​យយករច​នាបថខ្មែរម​កប្រើប្រាស់ឱ្យបា​នច្រើន និងចលនាលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរ ព្រមទាំងង្រឹងគុណភាព និងសុវត្ថិ​ភាពសំណង់

ការ ងារលំនៅឋាន ៖ រៀបចំលំនៅឋានសមរម្យ គួរឱ្យរស់នៅ និង​មានបរិស្ថានល្អ ប្រកប​ដោយ​សុខដុម តាមរយៈការរៀបចំគម្រូផ្ទះជា​មូលដ្ឋាន គម្រូបុរីជន​បទ ការកែលម្អលំនៅឋាន ភូមិចាស់ និ​ងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ

១០ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ៖ ការបង្កើនប្រសិទ្ធការងារ ពិសេសកា​រពង្រឹងគុ​ណ​ភា​ពសេវា និងកា​របង្កើនប្រសិទ្ធភាព​ក្នុងការដោះ​ស្រាយវិវាទដីធ្លី ឱ្យបានលឿន ហើ​យដាច់ស្រេច ដើ​ម្បីឈានដល់ចុះបញ្ជីបានលឿន

១១ការងារលំនៅឋាន សម្បទានដីសង្គមកិច្ច ៖ តាមរយៈការអភិ​វឌ្ឍលំនៅឋានដី​សង្គមកិច្ចប្រកប​ដោយចីរភាព ពិសេស​ផលិតកម្មកសិ​កម្ម ប្រព័ន្ធ គាំពារ​សង្គមកិច្ច សេវា​អប់រំនិងសុខាភិបាល ព្រម​ទាំ​ងសេវាសង្គមកិច្ច​នានាដែល​អាចទ្រទ្រង់ការ​ អភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេ​ដ្ឋកិច្ចគ្រួសារ។

១២ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ៖ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន

១​៣កាអភិវឌ្ឍធនធានមនុស្ស៖ តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស និងការចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន

១៤ការលើកម្ពស់ការយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ៖ ដើម្បី​លើកកិ​ត្យានុភាពកម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិ ដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់​តែមានជំ​នឿទុកចិត្ត លើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀតដ​ល់សាធារណៈជន

១៥កិច្ចការសន្តិសុខ​នយោបាយ និងកិច្ចការសន្តិសុខសេដ្ឋកិច្ច ៖ តាមរយៈការ​ពង្រឹងកិច្ចសហ​ប្រតិបត្តិការគ្រប់​ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ាន ដើម្បីរក្សាជំហរពហុភាគីនិយម និងតុ​ល្យភា​ពនយោបា​យ ផ្ទៃក្នុង និងន​យោបាយការបរទេស ព្រមទាំង​ខិតខំដោះ​ស្រាយបញ្ហានា​នា​ដែលអា​ចជះឥទ្ធិ​ពលដល់ស្ថេរភាពនយោបាយ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ចាក់អំពីការបំពេ​ញការងារ​ក្នុងអាណត្តិទី៧នេះ គឺបន្តម​រតកសមិ​ទ្ធផលនៃ រដ្ឋបុរសរប​ស់កម្ពុជា ពិសេស ព្រះករុណា​ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ដែល​បាន​ទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែ​លសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន បានត​ស៊ូលះបង់គ្រប់បែប​យ៉ាងដើម្បីរំដោះ​ជាតិ និងអភិវឌ្ឍប្រទេសរហូត​ដល់ទទួលបាន ឯកភាពជាតិ និងសុ​ខសន្តិភាព​ពេញលេញ ហើយ បានបន្ត​ដំណើរមកដល់សហ​សម័យកម្ពុជាដែល​ជាយុគសម័​យទំ​នើបនៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសំ​ណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃ​ក្រសួងរៀបចំដែ​នដី នគរូបនីយកម្ម និងសំ​ណង់ ដើម្បីបង្ហាញអំពីទិសដៅ​ការងារជាអាទិភាពរប​ស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ សម្រាប់អាណត្តិទី៧ ក្រោមអធិបតី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រ​សួងរៀបចំដែនដី ន​គរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២​០២៣ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button