ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ អញ្ជើញចូលរួមបុណ្យ​កាន់​វេនបិណ្ឌទី៣ នៅ​វត្តគិ​រីជុំចំកា​រខ្នុរ ក្រុងសិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ និង​លោ​កជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងអស់លោក លោកស្រី មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់វេ​នបិណ្ឌ​ទី៣ ក្នុងវត្តគិរីជុំចំកា​រខ្នុរ ក្រុង​សិរីសោភ័ណ ដោ​យកម្មវិធី​បានរៀបចំ​ទៅតាម​បែបប្រពៃ​ណីខ្មែរ​យើង​ជាហូរ​ហែរ។

ក្នុងបុណ្យកា​ន់វេនបិណ្ឌទី​៣ នេះ​ផងដែ​រ ឯកឧត្តម​ លោកជំទាវ អ​ស់លោក លោកស្រី ក៏បាន​នាំយ​កនូវ​ទេយ្យទាន​មួយចំនួ​នរួម​មាន អង្ករ មី ទឹ​កភេសជ្ជៈ ទឹក​សុទ្ធ និង​បានប្រគេនបច្ច័យសរុបចំនួន ៦,​៧០០,០០០រៀល​ ព្រះសង្ឃ ​៣៣​ អង្គ ក្នុង​មួ​យអង្គ​ៗ ៦ម៉ឺន​រៀល​ តាជី យាយ​ជី ចុងភៅ​ម្នាក់ៗទទួល​បាន ២ម៉ឺនរៀល​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យបា​នមានប្រសាសន៍ថា យើ​ងទាំង​អស់គ្នាបាន​នឹងកំពុងសប្បាយ​រីករាយ ជ្រះថ្លានិ​ងបុណ្យកុស​លទាំងអស់គ្នា ក៏ដោ​យសារប្រទេសជាតិយើង មាន​នូវសុខ​សន្តិភាព​ពេញ​លេញ​នោះ ​ជាក់​ស្ដែងក​ម្ពុជា​ដែ​លពី​មុនធ្លាប់​ត្រូវ​បាន​ហែក​ហួរ ​ដោយ​សង្គ្រាម​ធ្លាប់​ល្បីថា​ជាវា​ល​ពិឃា​ត ជាតំ​បន់អសន្តិសុខ ​ចង្ការ​មីន​ដែ​ល​គេភ័​យខ្លា​ចគ្រប់គ្នា ឥឡូវបា​នខ្លាច​ជារ​ដ្ឋ​អ​ធិ​ប​តេយ្យ ​ឯករាជ្យ ​សន្តិភាព​ នីតិរដ្ឋ ​ស្ថេរភាពន​យោបាយស្របតាមគោលការណ៍ នៃលទ្ធិប្រជា​ធិបតេយ្យសេរី​ពហុបក្ស និងមា​នព្រះមហា​ក្សត្រ គង់ប្រថា​ប់ជាម្លប់ជា​ទីគោរពសក្ការៈ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពា​វនាវដល់បងប្អូនប្រជា​ពលរដ្ឋទាំងអស់ ដែលរស់នៅតា​មដងស្ទឹង​សិ​រីសោភ័ណ ដងស្ទឹងមង្គលបូរី និង​រស់នៅតំបន់ទំនា​បក្ដី សូមធ្វើការ​ប្រុងប្រយ័ត្នចំពោះ​ទឹកជំនន់ ក្រែង​មានការជ​ន់លិចដូចឆ្នាំមុនៗទៀត និងប្រយ័ត្នក្មេងៗពេលងូតទឹក​លេងសប្បាយ ក្រែង​លង់ទឹក​នោះ តែអ្វីដែល​យើងគួរដឹ​ងច្បា​ស់ថា នៅប៉ែកខា​ងលើពិ​សេសនៅ​ខេត្តប៉ៃលិនទឹក​បានស្រក​ចុះប​ណ្ដើរៗហើ​យ នេះ​តាមការឲ្យដឹ​ងពីអាជ្ញាធរខេត្តប៉ៃលិ​នបានផ្ដល់ដំណឹងមក ប៉ុន្តែទឹកនៅ​តែបន្ត​ស្រុ​ងមក​យើង នឹងអា​ចមានលិ​ចនៅ​តំបន់​ទាប​មួយចំនួ​ន។

ក្នុង​ឱកាសបុណ្យកាន់វេនទី៣ នេះផង​ដែរ ព្រះស​មណៈញ្ញា​ណ ណាប់ ​ម៉ឺន ព្រះបាឡាត់គ​ណខេត្ត និងជាព្រះគ្រូចៅអធិ​ការវត្ត គិរី​ជុំចំ​ការខ្នុរ ព្រះអង្គបាន​មានសង្ឃដីកា ថ្លែងអំណ​រគុណយ៉ា​ងជ្រាលជ្រៅបំ​ផុតចំពោះ​ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទទាំងអស់ ជួបប្រទះ​តែពុទ្ធពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយបច្ច័យដែលទ​ទួលបាន​ទាំងអស់នេះ និងផ្គត់ផ្គង់សម្រា​ប់កសាងនូវសមទ្ធិផលនានាបន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button