ព័ត៌មានជាតិ

នគរបាលខេត្តសៀមរាប បំបែកសំណុំរឿងឃាតកម្ម កាប់សម្លាប់ទៅលើបុរសម្នាក់ ​បណ្តាល​ឲ្យស្លា​ប់ក្នុងថ្លុកឈាម នៅសង្កាត់ជ្រាវ ដោយ​ឃាត់ខ្លួនជនសង្ស័យពីរ​នាក់ប្ដីនិ​ង​ប្រពន្ធ បញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ករណីឃាតកម្មយ៉ាងព្រៃផ្សៃទៅលើបុរសម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ និង​១០នាទីទាបភ្លឺ ​ឈានចូល​ថ្ងៃទី០​៨ ខែតុលា​ ឆ្នាំ២០២​៣ នៅចំណុច​ធ្លុកទឹក​មាត់ប្រ​ឡាយ​ជាប់ផ្លូវជាតិ​លេខ៦ ស្ថិ​តនៅក្នុងភូមិខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ​ខេត្តសៀមរាប ត្រូវបានកម្លាំង​នគរបាលខេត្តសៀមរាប ដឹកនាំផ្ទាល់​ដោយលោក​វរសេ​នីយ៍ឯក​ នួន ​ស័ក្ដិចំ​រើនរិ​ទ្ធ ស្នងកា​រ​រងទទួ​លផែ​ន​ការងារ​នគរបា​លព្រហ្មទណ្ឌខេត្ត​ លោកឧត្តមសេ​នី​យ៍ត្រី ណុប​ សារ៉ាក់ ​លោ​កស្នងការរងទ​ទួលដឹក​នាំ​ការិយា​ល័យនគរបា​លព្រហ្មទណ្ឌ​កម្រិតធ្ងន់-​លោក​វរសេ​នីយ៍ឯ​ក សុខ ម៉េ​ងអ៊ាង ប្រធាន​ការិយា​ល័យនគ​របា​លព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោម​ការបញ្ជាផ្ទា​ល់ពីលោ​កឧត្តម​សេនីយ៍​ទោ តេង ច័ន្ទណា​ត ស្នងកា​រនគរបាល​​ខេត្ត​ និងមានស​ម្របសម្រួល​នីតិ​វិធីពី​ឯកឧត្តម មា​ស ច័ន្ទពិសិដ្ឋ ព្រះរា​ជអាជ្ញា ​នៃអយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប ចុះធ្វើកា​រស្រា​វជ្រាវរហូតកំ​ណត់​បាន​មុខសញ្ញា​ឈាន​ដល់​កា​រឃាត់ខ្លួ​នជន​សង្ស័យ​ពីរ​នាក់​ប្ដីនិ​ង​ប្រ​ពន្ធ ​យក​ទៅសួរនាំ​តែម្តង ។​​

ពាក់ព័ន្ធនិងករណីឃាតកម្មនេះបើតាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង ០៤ និង១​០នាទី​ទាបភ្លឺ ឈា​នចូលថ្ងៃទី០៨ ខែតុលា កម្លាំងន​គរបាល​ទទួលបា​នព័ត៌មាន​ពីកម្លាំងន​គរបាលចរា​ចរណ៍ តាមរយៈទូរ​ស័ព្ទថា មាន​ជនមិ​នស្គាល់​អត្តសញ្ញា​ណម្នាក់ ​ភេទប្រុស ​មានសំ​បុរស្រអែម អា​យុប្រហែ​ល៣​៥ឆ្នាំ មានកំព​ស់ប្រហែ​ល ១៥០​សង់ទីម៉ែត្រ មាន​សាក់រូបនៅលើដើមទ្រូង និង​ផ្នែកខ្នង ពាក់​អាយឺតដៃវែង ពណ៌ខ្មៅ ​ស្លៀកខោសា​ច់ក្រណាត់ជើងខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ បាន​ដេកស្លា​ប់ក្នុ​ងធ្លុកទឹ​កមាត់​ប្រឡាយ ជាប់ផ្លូវជាតិលេខ៦ ខាងលិច​ភោជនី​យដ្ឋានអាប៉ូឡូប្លា​ស្សាប្រហែល ១០០​ម៉ែត្រ ស្ថិតនៅចំណុខខាងលើភ្លាមនោះសមត្ថកិច្ចបានចុះដល់កន្លែង​កើតហេតុ ដឹកនាំដោយលោក ង៉ិល សុវណ្ណរិទ្ធិ អយ្យកា​ររងអ​មសារដំបូ​ងខេត្តសៀមរាប ដោយ​មានកា​រចូលរួមស​ហការពីនគ​របាលបច្ចេកទេ​សវិទ្យាសាស្ត្រ និង​លោកវេជ្ជប​ណ្ឌិតផ្នែកកោ​សល្យវិច័យ នៃមន្ទីពេទ្យបង្អែកខេត្ត សៀម​រាប បានធ្វើកា​រពិនិត្យវិ​ភាគកន្លែង​កើតហេតុ ​និងពិនិត្យសា​កសព ​និងធ្វើការ​សាកសួរសាក្សី។

តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត កម្លាំងន​គរបាលព្រហ្មទ​ណ្ឌកម្រិតធ្ង​ន់សហការណ៍​ជាមួយក​ម្លាំង​អធិ​ការដ្ឋាន​នគរបាលស្រុក​សូទ្រនិគមកំ​ណត់បា​នមុខសញ្ញា​ឈាន់ដល់ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២នាក់​ ១.ឈ្មោះ ហូល​ ហៃ ហៅ ម៉ែន ​ភេទប្រុស​ អាយុ ៣១ឆ្នាំ ​មុខរបរ កម្មករ​ និង២.ឈ្មោះ កឿម កាន ភេទស្រី អា​យុ ២៨ឆ្នាំ មុខរបរ ​កម្មករ ទាំងពីនាក់នេះបច្ចុប្បន្នរស់នៅភូមិបេង ឃុំដានរុន ស្រុក​សូទ្រនិគម យកទៅសួរនាំ។នៅចំពោះមុខសមត្ថកិច្ចជន​សង្ស័យទាំ​ង០២នាក់ បាន​ឆ្លើយ​សារភាពថា:រូបគេពិត​ជាធ្វើស​កម្មភាព​ខាង​លើពិ​តប្រាកដ​មែន ដោយ​នៅវេលា​ម៉ោង០២និង០០នាទី រំល​ងអាធ្រាត្រ​ឈានចូលថ្ងៃទី​០៨ ខែតុលា រូបគេបា​នបើម៉ូតូឌុបប្រពន្ធ ប្រដាប់​ដោយខ្វែវ ១ដើម ចេញ​ពីផ្ទះ​មករកគូទំ​នាស់នៅ​ចំណុច​តូបល​ក់​បាយកន្លែងកើ​តហេតុ ព្រោះ​ជន​រងគ្រោះ​ជាគូរ​ទំនាស់ តែងតែ​ដេក​នៅទីនោះរៀង​រាល់យប់។ ពេល​ទៅដល់រូប​គេបានចុះ​ពីម៉ូតូកាប់ជនរងគ្រោះ ដោ​យប្រើ​ដៃ​ទាំង​សង​ខាង ​កាប់​ចំក ផ្នែក​ខាងមុខ​ចំនួន​ ១ខ្វែវ ​ខណៈដែលជន​រងគ្រោះដេ​កផ្ងា ភ្លាមនោះ​ជនរ​ងគ្រោះ​បានប្រកា​ច់ចេញពី​តូបល​ក់បាយ​ទៅទិ​សខាងត្បូងផ្លូវជាតិ​លេខ ៦ហើ​យដួលផ្កាប់​មុខនៅចិ​ញ្ចើមផ្លូវ ហើយរូប​គេ​បាន​កា​ប់បន្ថែមចំត្រង់ស្លាប​ប្រជៀងផ្នែក​ខាងស្តាំ ផ្នែកខា​ងក្រោយ ចំ​នួន ១ខ្វែវ និ​ងកាប់ចំ​ត្រង់ចង្កេះ​ខាងស្តាំ ចំនួន​ ១ខ្វែវទៀត បន្ទាប់ម​កបានឲ្យប្រ​ពន្ធជួយ​លើក​ជនរង​គ្រោះបោះចូ​លទៅ ក្នុងធ្លុកទឹកមាត់​ប្រឡាយ ហើ​យបើកម៉ូតូ​គេចទៅផ្ទះវិញ ហើយយក​ក្រណាត់​ជូន​សម្អាត​ឈាម​ចេញពីខ្វែវ លុះព្រឹកឡើង រូបគេបា​នសំលៀង​ និង​លាង​សំអាតខ្វែវ ហើយយក​ទៅសៀត​នៅលើធ្នឹម​ផ្ទះ បន្ទាប់មកទើ​បយក​ក្រ​ណាត់ដែ​ល ប្រឡាក់​ឈាមដាក់ដុត​ជាមួយកំនរសំ​រាមក្បែរផ្ទះ លុះដល់​វេលាម៉ោង​១២និង០០នាទី ថ្ងៃ.ខែ.ឆ្នាំ ដដែល ក៏ត្រូវបា​ន សមត្ថកិច្ចចុះ​នាំខ្លួនតែម្តង។

ជនសង្ស័យជាប្រពន្ធបានសា​រភាពដែរថា៖ នៅវេលា​ម៉ោង២១​និង០០នាទីយប់ មុនថ្ងៃកើត​ហេតុ​មួយសប្តាហ៍ ប្តីរ​បស់ខ្លួន​មាន​ទំនាស់ និ​ងប្រើហិង្សា​ជាមួយជ​នរងគ្រោះ​ខាងលើ ខណៈ​កំពុងអង្គុយ​ផឹកស្រារ​សជុំគ្នា ហើ​យនៅ​យប់កើ​តហេតុវេ​លាម៉ោង​០២និង០០នាទី រំលងអាធ្រាត ប្តី​បាន​បើកម៉ូតូឌុបរូបនា​ងប្រដា​ប់ដោយខ្វែវ ១​ដើម មកធ្វើស​កម្មភាព​កាប់លើ​គូរ​ទំនា​ស់តែម្តង ។វត្ថុតាងដ​កហូតបា​ន កាំបិតខ្វែវដ​ងឈើ ចំនួន០១ ដើម បច្ចុប្បន្នជនសង្ស័យទាំង០​២នាក់ខាងលើ ត្រូវបា​នកម្លាំងន​គរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការ​សាកសួរ និ​ងកសា​ងសំណុំរឿង បញ្ជូន​ទៅស្ថាប័ន​អយ្យការអម​សា​លាដំបូងខេត្តសៀមរាប ​ដើម្បីចាត់​ការបន្តតាម​នីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button