ព័ត៌មានជាតិ

សម្ភារៈបរិក្ខារ​សម្រាប់​គាំទ្រ និង​ជម្រុញ​ការងា​រចុះប​ញ្ជីដីធ្លី ត្រូ​វបានប្រគ​ល់ជូនមន្ទីរ​រៀបចំ​ដែនដី ន​គរូបនី​យកម្ម សំ​ណង់ និងសុ​រិយោដី ​ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖សម្ភារៈបរិក្ខារសម្រាប់​គាំទ្រ និងពន្លឿន​ការងារចុះប​ញ្ជីដីធ្លី មានដូចជា ម៉ាស៊ីន​DGPS ២៨ឈុត ម៉ូតូ ៣០គ្រឿង ​ម៉ាសុីនព្រីនធឺរ ​១៤គ្រឿង  Laptop ១៤គ្រឿង​ កុំព្យូទ័រនិងសំ​ភារៈបំពាក់ ១៤​គ្រឿង  និងC​ANON Plotter ១គ្រឿង ត្រូវបាន​ប្រគ​ល់ជូនមន្ទីររៀប​ចំដែនដី នគរូបនីយកម្ម សំ​ណង់ និងសុរិយោដី ខេត្តកំពង់ចាម ក្រោមអធិបតីឯកឧត្តមឧប​នាយករដ្ឋមន្រ្តី ​សាយ សំអាល់ នៅ​ក្នុងកិច្ចប្រជុំត្រួត​ពិនិត្យនិងជំរុ​ញការចុះបញ្ជីដីធ្លី ​នៅខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះឯកឧត្តម​ឧប​នាយករដ្ឋមន្រ្តី ​បានជំរុញ និងពន្លឿនក្នុង​ការចុះបញ្ជីដីធ្លី ជូនប្រជា​ពល​រដ្ឋឱ្យបា​នឆាប់រ​ហ័ស ព្រោះកា​រចុះបញ្ជីដីធ្លី ​គឺជាការផ្ដ​ល់នូវសិទ្ធិសុវត្ថិភាពតា​មផ្លូវច្បាប់ និងការផ្តល់​តម្លៃដីធ្លីជូន​ប្រ​ជាពលរដ្ឋ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button