ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

លោក តាន់ គឹម​រិទ្ធ ច្រាន​ចោ​រការចោ​ទប្រ​កា​ន់របស់​ប្រជាព​លរដ្ឋ ​ពាក់​ព័ន្ធ​ករណី​បិទផ្លូវ ​នៅ​ប​រិវេ​ណ អាគារ​រប​ស់​​លោក​ ស្ថិត​នៅក្នុង​សង្កាត់​អូរជ្រៅ ​ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ក្រោយពីប្រ​ជាពលរដ្ឋ ធ្វើលិខិតស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលក្រុងប៉ោ​យប៉ែត ដោ យបានធ្វើការចោទប្រកាន់ទៅលើលោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងថាបានបិ ទផ្លូវបីច្រក ក្នុងចំណោមបួនច្រក នៅលើផ្លូវមួយខ្សែ នៅបរិវេណអាគាររបស់លោក ស្ថិតនៅក្នុ​ងស​ង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នោះ នាថ្ងៃទី៩ ខែ​វិច្ឆិការ ឆ្នាំ២០២៣នេះ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានដឹកនាំក្រុមការងារ មានក្រុមប្រឹក្សា​សង្កាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើដោយផ្ទាល់ធ្វើការពិនិត្យជាក់ស្ដែង និង​ធ្វើការសាកសួរម្ចាស់អាគារខាងលើ សន្តិសុខ ប្រជាពលរដ្ឋរស់នៅក្បែរ និងលើកគ្នាតវ៉ាផងដែរ។

ក្នុងដំណើរអញ្ជើញចុះសាកសួរជាក់ស្ដែងលោកចៅសង្កាត់អូរជ្រៅ បានឲ្យដឹងថា ក្រោយពីពិនិត្យ និងសាកសួរជាលទ្ធផលឃើញថា ពុំមានការបិទផ្លូវដូចការចោទប្រកាន់នោះទេ ហើយការដាក់បារ៉ា​ស់កំណត់កម្ពស់ផ្លូវ ២ម៉ែត្រកន្លះនេះ ជាការព្រមព្រៀងគ្នា ដើម្បីការពា​រមិនឲ្យ​ឡានធំ​ចូលនាំ​ឲ្យខូចខា​តនូវ​សមិទ្ធផ​លដែល​កើត​មានឡើង​ហើយ​នោះ។ ចំណែកការបិទផ្លូវមួយរយៈ ខ្លីដែល​ពលរដ្ឋ ចោទប្រកាន់នោះ គឺជាការយល់ច្រឡំ ដោយសារខាងម្ចាស់អាគារចាក់បេតុងផ្លូវសូម្បីតែ​សត្វក៏មិនឱ្យឆ្លងកាត់ដែរ ដោយឲ្យសន្តិសុខអង្គុយយាមជាប្រចាំផងដែរ។

លោក តាន់ គឹមរិទ្ធ បានប្រាប់អង្គភាពយើងតាមបណ្តាញតេលេក្រាម ថា លោកមានតែជួយប្រជាព​លរដ្ឋមានអ្វីត្រូវបិតផ្លូវមិនឲ្យគាត់ធ្វើដំណើរ ហើ យការបិតផ្លូវមួយរយះខ្លីនេះ គឺក្រុមការងារធ្វើការ​ចាក់បេតុងផ្លូវមិនអនុញ្ញាតឲ្យមានការឆ្លងកាត់សូម្បីតែសត្វ ដោយដាក់កម្លាំងសន្តិសុខចាំមើលទៀត​ផង ហើយជុំវិញការផ្សព្វផ្សាយចោទប្រកាន់មកលើរូបលោក នៅលើបណ្តាញសង្កមមួយចំនួននោះ សូមធ្វើការបដិសេធទាំងស្រុង

ជាមួយគ្នានោះដែរប្រជាពលរដ្ឋបានស្នើសុំឲ្យលោកចៅអូរជ្រៅ និងអភិបាលក្រុងប៉ោយប៉ែត ជួយ​សម្របសម្រួលជាមួយ លោក តាន់ គឹមរិទ្ធ

ទី១ដកបារ៉ាស់ការពាររថយន្តធុនធំចូលដែលមានកម្ពស់ ២ម៉ែ ត្រកន្លះ ចេញ ។

ទី២ស្នើសុំដកទ្វារបិទបើកផ្លូវច្រកចេញចូល ចេញ ។

ទន្ទឹមនោះ លោកចៅសង្កាត់ អូរជ្រៅ បានទទួលយកការស្នើសុំរបស់ប្រជាពលរដ្ឋតែសុំទុកពេល មួយរយៈសិនរងចាំលោក តាន់ គឹមរិទ្ធ អញ្ជើញមកពីទស្សនកិច្ចនៅក្រៅប្រទេសសិន ព្រោះថា ការសម្របសម្រួលនេះមិនអាចនិយាយគ្នាតាមទូរសព្ទបាននោះទេត្រូវប្រើពេលវេលា ។លោកចៅ សង្កាត់ បានបញ្ជាក់ថា រឿងអ្វីសុទ្ធតែមានដំណោះស្រាយ គួរតែនាំគ្នាទៅសាលាសង្កាត់ មិនចាំបាច់​ឡើងទៅដល់លើនោះទេ ។ ក្នុង នោះប្រជាពលរដ្ឋបានសម្ដែងការសប្បាយចិត្ត ដោយទទួល យក​ការដោះស្រាយរបស់លោកចៅសង្កាត់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button