ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆកា ២០២៣ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ លឿត ឡាយ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ លុះដល់ចំណុចកេីតហេតុ បានប្រទះឃើញជនសង្ស័យ គួរឱ្យសង្ស័យ ពេលនោះកម្លាំងក៏បានហៅសួរនាំ ព្រមទាំងធ្វើការឆែកឆេរ រកឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា(ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,២៤ក្រាម នៅក្នុងកាបូបលុយពណ៌ខ្មៅ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយក៏បានឃាត់ខ្លួន ព្រមទាំងចាប់យកវត្ថុតាងរកឃើញខាងលើ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដៀម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបាន រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕