សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខសិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅស្រុកកណ្ដាលស្ទឹង
ខេត្តកណ្តាល៖ការអនុវត្តតាមគោលនយោបាយ និងបេសកម្មការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាលខេត្តបែបនេះក្នុងខណៈដែលឯកឧត្តមដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស កុមារា កុមារី និងផ្តល់ជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមុនបុណ្យភ្ជុំបិណ្ឌ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានផ្តល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដើម្បីទ្រទ្រង់សកម្មភាពរបស់សមាគម ក្នុងការជួយដល់កុមារកំព្រាឱ្យទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ ។ ហើយនាឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយក អំណោយមនុស្សធម៌ រួមមាន៖ អង្ករ ២តោន ,មី ២០កេស ,ត្រីខកំប៉ុង ៤កេស, ទឹកត្រី ៥យូរ ,ទឹកសុទ្ធចំណុះ ២០លីត្រ ២០ដបធំ ,អាល់កុល១កាន ,ម៉ាស់ ១កេសធំ ,ជែល ៤កេស និងថវិកាចំនួន ៤លានរៀល ក្នុងនោះដែរបុគ្គលិកសមាគមម្នាក់ៗថវិកាចំនួន ៥ម៉ឺនរៀល និងសិស្សានុសិស្សម្នាក់ៗថវិកា ២ម៉ឺនរៀលផងដែរ៕