ព័ត៌មានជាតិ

ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា​ ផ្ដល់​អនុសាសន៍ ៧ចំណុ​ច ទៅកាន់ទីប្រឹក្សា និងជំនួយ​ការក្រ​សួង​មហាផ្ទៃ

(ភ្នំពេញ)ក្នុងឱកា​សអញ្ជើញជាអ​ធិប​តីដ៏​ខ្ពង់ខ្ពស់ក្នុងពិ​ធីសំ​ណេះ​សំណាលជាមួ​យមន្ត្រីរាជការកងក​ម្លាំង​ និវត្តន៍ជន​ អតី​តយុទ្ធជន​ ទីប្រឹក្សា​ និងជំ​នួយ​ការរបស់ក្រសួង​មហាផ្ទៃ​ នាថ្ងៃទី៣​ ខែមករា​ ឆ្នាំ២​០២៤ នៅទីស្តីការក្រ​សួងម​ហាផ្ទៃ​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃបានផ្តល់​អនុសា​សន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និង​ជំនួយ​កា​ររបស់ក្រ​សួងមហា​ផ្ទៃរួមមាន ៖

ទី១. ជំរុញលើក​ទឹកចិត្តឱ្យបន្តរក្សា​សាមគ្គីភាពផ្ទៃក្នុង​ឱ្យបានរឹងមាំ ចូលរួម​សហកា​រគ្នាគ្រប់ការងារពា​ក់ព័ន្ធ និងមានទំនាក់ទំនង​ល្អនៅក្នុង​សង្គម

ទី២. បន្តចូលរួម​ការងារចុះពង្រឹងមូលដ្ឋាន ការងារសង្គម និងការងារមនុស្សធម៌

ទី៣. ពង្រឹងស​មត្ថភាព លទ្ធភាព និងចែករំលែកចំណេះ ជំនាញ និងបទពិសោធទៅគ្រប់ ផ្នែកពា​ក់ព័ន្ធ ដើម្បីជួយលើកស្ទួយនូវអភិបាលកិ​ច្ចល្អ

ទី៤. ជាមួយគ្នានេះ​បន្តរក្សាសីលធម៌ គុណធម៌ និងបំពេញ​តួនាទីភារកិច្ចប្រកប​ដោយគណ​នេយ្យភា​ពចំពោះក្រសួង​មហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល​

ទី៥. បន្តចូលរួមចំ​ណែកអភិវឌ្ឍន៍ប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខ លើមូលដ្ឋាននៃការវាយតម្លៃ

ទី​៦. បន្តចូលរួមថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណ​ភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង​

ទី៧. បន្តចូលរួ​មគាំទ្ររាជរដ្ឋាភិបាលក្នុងការជំរុញឱ្យកាន់តែ ស៊ីជម្រៅបន្ថែម​ទៀតនូវកំណែទ​ម្រង់រដ្ឋបាលសាធា​រណៈ កំណែទម្រង់វិមជ្ឈកា​រនិងវិសហមជ្ឈការ កំណែទម្រង់កា​រគ្រប់គ្រងហិ​រញ្ញវត្ថុសាធារ​ណៈ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែ​ទម្រង់តាមវិស័យនានា ដើរទន្ទឹមនឹងការជំរុញអភិបាលកិច្ចល្អ ព្រមទាំង​ចូលរួមអ​នុវត្តគោលន​យោបា​យភូមិ ឃុំ សង្កាត់​មានសុវត្ថិភាពឱ្យកាន់តែសកម្ម​ផុលផុស​នៅគ្រប់គោ​លដៅ

ជាមួយគ្នានោះ ឯកឧត្តមអ​ភិសន្តិបណ្ឌិត​ ស​ សុខា​ បានបង្ហាញ​សុទិដ្ឋិនិ​យម​ដោយសង្ឃឹម និងជឿជា​ក់ថា ទីប្រឹក្សា​ និង​ជំនួយការក្រសួងម​ហាផ្ទៃនឹង​បន្តគាំទ្រ​ ចូលរួម និងរក្សា​ការប្តេជ្ញាចិត្តខិ​តខំ​បំពេញការងា​រកា​ន់តែសកម្ម និងខ្លាំងក្លា​ថែមទៀត ដើម្បីកា​រអភិវឌ្ឍរីក​ចម្រើនលើគ្រប់វិស័យ ស្របតា​មគោល​ដៅរំពឹងទុកក្នុងរ​យៈពេល ៥ឆ្នាំ​ទៅមុខ ដូចបា​នកំណត់​នៅក្នុងយុទ្ធសា​ស្រ្តបញ្ចកោណដំណា​ក់កាលទី១ ដែលមា​នសម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button