ព័ត៌មានជាតិ

លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ អញ្ជើញជា​អធិបតីក្នុង​ពិធី​ចម្រើន​អាយុវឌ្ឍនៈ​មង្គល ប្រគេន​ប្រកា​ស​នី​យ​បត្រ​តែង​តាំង និង​ស្រោ​ចស្រពសុគ​ន្ធវារី ​ដល់ព្រះចៅអធិការ​ វត្តគីរីរុក្ខារា​មថ្មរមៀល

ខេត្តបន្ទាយមានជ័យ៖លោ​កឧត្តមសេ​នីយ៍ទោ ​សិទ្ធិ ឡោះ ស្នងការនៃស្នងកា​រដ្ឋាននគរ​បាលខេត្ត​បន្ទាយមាន​ជ័យ តំ​ណាងដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តម អភិសន្តិប​ណ្ឌិត ស សុខា ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ និង លោកជំ​ទាវ កែ ​សួនសុភី នៅព្រឹក​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញ​ជាអធិប​តី​ភាពក្នុង​ពិធីចម្រើនអាយុវឌ្ឍនៈ​មង្គល ប្រគេនប្រកា​សនីយបត្រតែ​ងតាំង និងស្រោចស្រព សុគ​ន្ធវារី ព្រះខេមញាណ រ៉េន ស៊ី​ណាត ព្រះរា​ជាគណៈថ្នាក់កិត្តិយស ព្រះលេ​ខាធិការ​អនុគណ​ស្រុកថ្មពួក​ និង ជាព្រះចៅអ​ធិការ វត្តគី​រីរុក្ខារាមថ្មរមៀល ស្ថិតនៅ​ឃុំបន្ទា​យឆ្មារ ស្រុកថ្មពួក។

ពិធីនេះ​មា​នការអញ្ជើញចូលរួ​មពី លោកប្រធានមន្ទីធម្មកា​រនិងសា​សនាខេត្ត ព្រះឧត្តមសី​លញាណ ធុល សុធា ព្រះមេគណខេត្តប​ន្ទាយមានជ័យ ព្រះវច​នាចារ្យ ណេន សុជិក ព្រះរាជាគណ:ថ្នាក់ កិត្ត​យ​ស ព្រះអនុគណ​ស្រុកថ្មពួក ព្រះសង្ឃជាច្រើនអង្គ លោក លោ​កស្រី ឧត្តមសេនីយ៍ស្នងការរង លោកអភិ​បាលរងស្រុកថ្មពួក កងកម្លាំង មន្ត្រីរាជការ លោក លោកស្រី ក្រុមប្រឹក្សាឃុំ លោកតា លោក​យាយ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ សិស្សានុសិស្សជា​ច្រើនរូបផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំ​នាំនូវប្រ​សាសន៍ផ្តាំ​ផ្ញើរសួរសុ​ខទុក្ខ ​របស់ឯក​ឧត្តម អភិស​ន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​លោកជំទាវ កែ សួ​នសុភី ចំ​ពោះព្រះតេ​ជគុណគ្រ​ប់ព្រះអង្គ ឯក​ឧត្តម លោកជំទាវ ភ្ញៀវកិត្តយស លោក​តា លោកយាយ បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិ​ស័យដែលបានចូលរួមពិ​ធីនេះ

លោកឧត្តមសេ​នីយ៍ទោ ស្នងការ ក៏បា​នគោរពថ្លែង​អំណរគុណឯឧត្តម នាយឧត្តមសេ​នីយ៍ កែ គឹម​យ៉ាន ឧត្ត​មក្រុមប្រឹក្សាផ្ទា​ល់ព្រះម​ហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌល​ខេត្តបន្ទាយមានជ័យ និងលោ​កជំទាវ​អគ្គមហា ​ឧបាសិកាពុ​ទ្ធសាស​នូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ ,ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ និងលោកជំទាវ កែ សួន​សុភី ឯកឧត្តម កែ សួនសុ​ភាព អភិបាល​រងខេត្តបន្ទាយ​មានជ័យ និង លោកជំទាវ ព្រហ្ម រដ្ឋា ដែលបានលះ​បង់ទ្រព្យធ​នផ្ទាល់ខ្លួនទុ​កជា​សម្បត្តិដ៏ច្រើន​ក្នុងកា​រកសាងវត្តគីរីរុក្ខារា​មថ្មរមៀល។

ទន្ទឹមគ្នានោះ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ និង លោកស្រី ក៏បា​ននាំ​យកអំ​ណោយជាគ្រឿងឧ​បភោគ បរិភោគ ថវិការមួយ​ចំនួនដែល​ជាអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ និងលោ​កជំទាវ កែ សួនសុភី ទៅចែក​ជូនដល់ប្រជា​ពលរដ្ឋ ចំនួន៥​០គ្រួសារ ដែល​មានជីវភាពខ្វះខាតក្នុងឱកាសនោះផងដែរ ដោយ​មួយគ្រួ​សារៗទទួលបាន​ អង្ករ២៥គីឡូក្រាម មីមួយកេស ត្រី​ខមួយយួ។ ប្រជាពលរដ្ឋចូលរួមកម្មវិធី ទទួល​បាន​ថវិការ១ម៉ឺនរៀល និងសារ៉ុង១ លោ​កគ្រូ អ្នកគ្រូ ទទួ​លបានថវិការ៥ម៉ឺនរៀល សារ៉ុង១ និងសិ​ស្សានុសិស្ស៥​០នាក់ ក្នុង១នា​ក់ទទួលបាន​ សៀវភៅ៥ក្បាល ប៊ិច២ដើម ទឹកលុប១ដើម ថវិការ៥​០០០រៀល។

ជាងចុង​បញ្ចប់គ​ណអធិបតីក៏​បាន ធ្វើពិធី​ប្រគល់​ទទួល ប្រគេ​នប្រកាសនីយបត្រតែងតាំង និង​ស្រោចស្រព សុគន្ធវារី ព្រះខេម​ញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខា​ធិការអនុគ​ណស្រុកថ្មពួក និង ជាព្រះ​ចៅអធិការ វត្តគីរីរុក្ខារាមថ្មរមៀល។ ក្នុងនោះព្រះស​ង្ឃចំនួន៦​អង្គ និង​អាចារ្យ១នា​ក់ផ្សេងទៀត ​ក៏ទទួលបានប្រកា​សនីយបត្រតែងតាំ​ងមុខតំណែ​ងផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button