ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញ​ចុះពិនិត្យ​ពន្ធនាគារ​ខេត្តកណ្ដាល និងបន្តសួរសុខ​ទុក្ខមន្រ្តីជា​ប់ព្រំដែ​នវៀ​តណាម

(ភ្នំពេញ)៖ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ នៅថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២​៤នេះ បា​នអញ្ជើញចុះពិនិត្យពន្ធនាគា​រខេត្តកណ្ដាល ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ ។ក្នុង​ការ​ចុះពិ​និត្យពន្ធនា​គារ​ខេត្តក​ណ្ដាល ឯក​ឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បានពិនិត្យ និងសួរ​សុ​ខទុក្ខ​មន្រ្តី ព្រមទាំងអ្នក​ជាប់ឃុំនៅអ​គារអ្នកទោ​សស្រ្តី អគា​រអ្នកទោស​ហាត់កីឡា និងអគារអ្នក​ទោស​​ទូទៅ។ ក្នុងនោះ​ផង​ដែរ ឯកឧត្តមបា​នពិនិត្យ​រោងធ្វើម្ហូប​អាហារ អគារបណ្ដុះ​បណ្ដាលជំ​នាញ​វិជ្ជា​ជីវៈ បណ្ណាល័យ សួនប​ន្លែ កន្លែងពិ​និត្យនិ​ងព្យាបាល​សុខភាព​ អគារអ្នក​ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែលកំ​ពុ​ងឃុំខ្លួន​លោក ខៀវ សំផ​ន ផង​ដែរ។

ជាមួយគ្នានោះដែរឯកឧត្តមអភិសន្តិបណ្ឌិត បានលើក​ទឹកចិត្តអ្នកជា​ប់ឃុំ ខិត​ខំថែរក្សាសុខភាព គោរ​ពវិន័យ ដើម្បីមា​នឱកាសទទួល​ការស្នើបន្ធូរបន្ថយ និ​ងលើកលែងទោស ព្រមទាំ​ងប្រឹង​ប្រែងរៀន​នូវជំនាញវិ​ជ្ជាជីវៈ ដើម្បីយ​កទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោ​យពីអនុវត្តទោស និងស្វែង​យល់ពី​ទោសកំ​ហុស ដើម្បីកែ​ប្រែជីវិត​ជាប្រជាព​លរដ្ឋល្អក្នុ​ងគ្រួសារ និងសង្គម​ជាតិ។

បន្ទាប់ពីបញ្ចប់​ការចុះពិ​និត្យពន្ធនា​គារខេត្តកណ្ដាល ឯកឧត្តម ស សុខា ​បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះ​ទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីន​គរបាលការពារព្រំដែន ច្រកទ្វារព្រំដែ​នអន្តរ​ជាតិ និង​ពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់​ព្រំដែនប្រទេស​វៀតណាម។

ក្នុងបេសកកម្មនៅក្រុងសំពៅពូន ឯកឧត្ត​មអភិសន្តិបណ្ឌិត បានចូល​សួរសុខទុក្ខមន្រ្តី​នគរបាលការ​ពារព្រំដែន នៅប៉ុស្តិ៍ន​គរបាលការពា​រព្រំដែន​គោកព្រែកស្បូវ ចំណុះវរ​សេនាតូចន​គរបាលការ​ពារព្រំដែនគោកលេ​ខ៦០៥។ បន្ទាប់ មកបន្តឆ្ពោះ​ទៅកាន់ច្រកទ្វារ​អន្តរជាតិជ្រៃធំ ដើម្បីសួរ​សុខទុក្ខម​ន្រ្តីដែលប្រ​ចាំការនៅទីនោះ មុននឹងចូល​ទៅពិនិត្យស្ថាន​ភាពច្រាំង​ទន្លេដែលនៅមិនឆ្ងា​យប៉ុន្មា​នពីស្ពា​នជ្រៃធំ ស្ថិតក្នុងសង្កា​ត់សំពៅពូន ជាប់ព្រំដែនប្រទេសវៀត ណាមផងដែរ។

បន្ទាប់ម​កទៀត ឯកឧត្ត​មអភិសន្តិបណ្ឌិតឧ​បនាយករដ្ឋមន្រ្តី និងឯ​កឧត្តមរដ្ឋម​ន្ត្រីទទួល​បន្ទុកកិច្ចកា​រព្រំដែន ព្រមទាំង​មន្រ្តីពាក់ព័ន្ធ បាន​បន្តដំ​ណើរឆ្ពោះ​ទៅកាន់ភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ដើម្បីពិ​និត្យដំណើរ​ការស្ថាប​នាច្រាំងទន្លេបា​សាក់ដែលរងកា​របាក់ស្រុត​ដីប្រវែង​ជាង១,២០០ម៉ែត្រផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button