ព័ត៌មានជាតិ

ជនសង្ស័យ​ ៣នាក់​ ពាក់ព័ន្ធករ​ណីធ្វើឱ្យខូ​ចខាតដោ​យចេតនា និង​លួចមា​​នស្ថាន​ទម្ងន់ទោ​ស(ឆក់​កាបូប) នៅក្រុង​ប៉ោយប៉ែ​ត ត្រូវ​អាវុធហ​ត្ថចាប់​ឃាត់ខ្លួន​ បញ្ជូន​ទៅតុ​លាការ​ខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានបេី​កប្រ​តិបត្តិការ​ស្រាវជ្រាវ​ រហូតឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជាបន្តបន្ទាប់​ចំនួន០៣នាក់ ក្នុងករណី​ធ្វើឱ្យខូចខា​តដោយ​ចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោ​ង១៦និង០០​នាទី ថ្ងៃទី០៧ ខែម​ករា ឆ្នាំ២០២៤ នៅចំណុច​ឃ្លាំងល​ក់រថយន្តHD ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត និងលួច​មានស្ថាន​ទម្ងន់ទោស​(ឆក់កាបូប) ប្រព្រឹត្ត កាលវេ​លាម៉ោង​២០និង៣០​នាទី ថ្ងៃទី០៨ ខែម​ករា ឆ្នាំ២០​២៤ នៅចំណុច​ភូមិទំ​នប់ក៥ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យករណីនេះ​ធ្វើឡើង​តាមពាក្យបណ្តឹ​ងរបស់ជ​ន​រងគ្រោះចំនួន០៣នាក់

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជន​សង្ស័យទាំង៣​នាក់

ឈ្មោះ ឆេង មុនីរ៉ាហ្វូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច ស​ង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ។

ឈ្មោះ ធារ លឹមងួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ឈ្មោះ ហៀង វុទ្ធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ មានសង្ស័យ​០១ក្រុមបានធ្វើស​កម្មភាព ជិះម៉ូតូដេញវ៉ៃ ទៅ​លើជនរង​គ្រោះឈ្មោះ គង់ រ៉ាវី​ត ភេទប្រុស អាយុ១៧ឆ្នាំ ដោយ​ជនរងគ្រោះ​បានជិះម៉ូតូគេ​ចខ្លួន ចូលក្នុងឃ្លាំងរថយន្តHD ហេីយ​ក្រុមជនស​ង្ស័យ​បានជិះម៉ូតូ​ដេញ​តាមដល់ឃ្លាំង​លក់រថយន្ត និងបានធ្វេីស​កម្មភាពកាប់​បំផ្លាញម៉ូតូ​ម៉ាកCPX ពណ៌​ស ផលិត ឆ្នាំ២​០២៣ របស់ជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាព​កាប់បំផ្លាញម៉ូតូរួច នៅវេលាម៉ោ​ង២០និ​ង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រុមជ​នសង្ស័យបាន​បន្តធ្វើសកម្មភាព​ឆក់កាបូប របស់ជនរង​គ្រោះឈ្មោះ ឈាង សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ នៅ​ចំណុចភូមិទំនប់ក៥ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបាន​ជិះម៉ូតូគេច​ខ្លួនបាត់​ស្រមោល

ជនសង្ស័យបន្ទាប់ពីឃា​ត់ខ្លួននិង​សួរនាំ បានឆ្លើយសារភាពថា ពួកខ្លួនពិត​ជាបានធ្វើ​សកម្មភា​ពដេញវ៉ៃ និង​កាប់បំផ្លាញម៉ូតូ ព្រមទាំង​ឆក់យកកា​បូបរប​ស់ជនរងគ្រោះពិតប្រាកដមែន ។  ដោ​យ​ផ្អែក​លេីចម្លេីយសារភាពកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងប​ញ្ជូនមកបញ្ជាកា​រដ្ឋានក​ងរាជ​អាវុធហត្ថ ខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជា​ការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានក​ម្លាំងការិយា​ល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ ២០២៤នេះ ដើម្បី​អនុវត្ត​តាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button