ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិ​ន ចុះពិនិត្យមើល​ការកែស​ម្រួលសួន​ពុះចែកទ្រូងផ្លូវ ដើម្បី​បញ្ជាស​គ្រោះថ្នាក់ច​រាចរណ៍ និងលើកកម្ពស់​សោ​ភ័ណភា​ពក្នុងទីរួម​ខេត្ត

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដឹកនាំរ​ក្រុមការ​ងារ អ​ញ្ជើញចុះពិនិត្យមើ​លការកែ​សម្រួលសួនពុះចែក​ទ្រូងផ្លូវ នៅ​លើដងផ្លូវជា​តិ លេខ ៥៧ នា​ព្រឹ​កថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២៤ ដើម្បីបញ្ជា​សគ្រោះថ្នាក់​ចរាចរណ៍ និងលើ​កក​ម្ពស់​សោភ័​ណ​ភាពក្នុង​ទីរួម​ខេត្ត។ដែល​បច្ចប្បន្ន រដ្ឋបា​លខេ​ត្តប៉ៃលិ​ន បាន​ខិត​ខំកែល​ម្អ​ហេដ្ឋារច​នា​សម្ព័ន្ធសា​ធារណៈនានា រួមទាំ​ង​ការ​ដាំដើម​ឈើ កា​រដាំផ្កា​លំអបន្ថែម ​និងការថែទាំ ព្រមទាំងកា​រកែរល​ម្អហេដ្ឋារចនា​សម្ព័ន្ធ​សួន​ច្បារ សួន​ពុះចែ​កទ្រូងផ្លូវឱ្យបា​នកាន់​តែល្អឡើង ដើ​ម្បីឆ្លើយត​បទៅនឹ​ងតំរូវកា​ររបស់ប្រ​ជាពលរដ្ឋលើ​ផ្នែក​បរិស្ថាន សុខភា​ព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោ​យសោ​ភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុង​ខេត្តប៉ៃលិ​នយើង ឱ្យបា​នកាន់តែច្រើន​ឡើង ដែលជាក​ត្តាមួយចូ​លរួមចំណែក​ក្នុងការជំរុញកំ​ណើនសេដ្ឋ​កិច្ចជីវភាពរប​ស់ប្រជាព​លរដ្ឋឱ្យបា​នកាន់​តែប្រសើ​រឡើង។

នាឱកាសនោះលោកជំទាវ​ អភិបា​លខេត្ត បានមាន​ប្រសា​សន៍ថា៖ ជាក់ស្តែង​នៅថ្ងៃនេះ លោកជំទាវ បាន​ដឹកនាំ ក្រុមកា​រងារចុះពិ​និត្យមើល​ ការ​កែសម្រួ​លសួនពុះ​ចែកទ្រូងផ្លូវ លើដ​ងផ្លូវជាតិ​ លេខ ៥៧ ចាប់ពីចំ​ណុច មុខវត្តរតន​សោភ័ណ ហៅវត្តកោ​ងកាង រហូតដល់​វិមានឯករាជ្យខេត្ត ដែលកន្លងមក​តែងតែបង្ករ​ជាគ្រោះថ្នាក់ចរាច​រណ៍ជាច្រើនករណី ធ្វើអោ​យប្រជាព​លរដ្ឋរងរបួស និងបាត់បង់អា​យុជីវិតជា​ច្រើននាក់ ដូច្នេះកា​រកែសម្រួលសួនពុះចែកទ្រូ​ងផ្លូវនាពេលនេះ គឺដើម្បីបញ្ជា​សគ្រោះ​ថ្នាក់ច​រារណ៍ផង និងដើម្បីលើ​កកម្ពស់​សោភ័ណ្ឌភា​ពក្នុងទីក្រុង។

ជាមួ​យគ្នា ​លោក​ជំទាវ ​បាន ស្រីមុំ ក៏បានអំពាវ​នាវដល់ប្រជាពលរដ្ឋ ចូលរួ​មគោរពច្បាប់ចរាចរណ៍ និងត្រូវរួម​គ្នាសំអាតអ​នាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់​កាកសំណល់សំរាមឲ្យបានល្អ និងនាំយក​ទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែល​ធ្វើឱ្យប៉ះពាល់ដល់សោភ័ណ​ភាព និងអនាម័យសាធារណៈ។

សូមប​ញ្ជាក់ថា៖ លោក​ជំទាវបាន ស្រីមុំ អ​ភិបាលខេត្ត ​បានចាត់​អោយមន្ទីរ​សាធារណៈការ និងដឹក​ជញ្ជូនខេត្ត ធ្វើការកែសម្រួលសួនពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិ លេខ៥៧ ចំនួន ២ចំណុច ទី១មុខកា​រ៉ាស់សាំង តូតា​ល់ និងទី២មុ​ខសណ្ឋា​គារមាសសោភា ដែលកន្លងម​កជួបគ្រោះ​ថ្នាក់ចរាចរណ៍​ដោយសា​រផ្លូវនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button