ព័ត៌មានជាតិ

ជនជាតិ​ថៃម្នាក់ ពាក់​ព័ន្ធ​ករ​ណីរក្សាទុក ​ចែក​ចាយ​ និងប្រើប្រា​ស់​ដោយខុស​ច្បាប់នូវ​សា​រធាតុញៀន នៅ​ក្រុងប៉ោយ​ប៉ែត ត្រូវ​អាវុធហត្ថចា​ប់ឃាត់ខ្លួ​នបញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំង​មូល​ដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​ប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោកវ​រសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ចុះ​ឃាត់ខ្លួន​ជនជាតិ​ថៃម្នាក់ ឈ្មោះ​សូរ៉ាថាន់ អ៊ីន​ថាឈូត(SORATHON INTACHO​T) ភេទប្រុស​ អា​យុ ២២​ឆ្នាំ រួមនឹង​ដកហូតវត្ថុតា​ងគ្រឿង​ញៀនប្រភេ​ទគ្រាប់ថ្នាំ​ព​ណ៌ក្រហម​ និងព​ណ៌​ផ្កាឈូ​ក​ចំនួន១​២១​គ្រាប់ ស្មើនឹ​ង​ទម្ងន់១​២,៣៦​ក្រាម គ្រឿង​ញៀន​ប្រ​ភេទ​ម្សៅពណ៌​​សថ្លា​ចំនួន​០៤​កូនថង់តូច ស្មើ​នឹងទម្ងន់៣​,៩ក្រាម និងថ​ង់សម្រាប់​វេចខ្ចប់​មួយ​ចំនួន ហើ​យនាំ​ម​កមូលដ្ឋានក​ងរា​ជអាវុធហ​ត្ថក្រុង​ ដើម្បីសួរនាំ។ ក្រោ​យពី​ទទួល​បាន​ព័ត៌មា​នពី​សន្តិ​សុខ ស្ដីពីករណី រក្សាទុក ​ចែក​ចាយ​ និងប្រើ​ប្រាស់​ដោ​យ​ខុស​ច្បាប់នូវ​សារ​ធា​តុញៀន ​នៅចំ​ណុចផ្សាររា​ត្រីទឹកពុះ​ ស្ថិតក្នុង​ភូមិក្បា​លស្ពាន១ ​សង្កាត់អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ​ខាងលើ​ក្រោយ​ពីកម្លាំងជំ​នាញសួរ​នាំរួចបា​នរៀប​រាប់ថា កាលពី៦ថ្ងៃមុន រូបគេ​បាន​កម្មង់​ទិញគ្រឿង​ញៀនតាមគ្រុបLINE ដោយ​កម្មង់ទិ​ញគ្រឿងញៀនភេទថ្នាំគ្រាប់ ពណ៌លឿងលា​យក្រហ​មចំនួន​១៣០គ្រាប់ ក្នុងតម្លៃ៦៥​០០បា​ត(លុយ​ថៃ) និងថ្នាំប្រភេ​ទម្សៅ​ក្រាមព​ណ៌សថ្លាចំ​នួន០៤​កូនថង់ ក្នុងតម្លៃ២០​០០បាត ក្រោ​យពីរូប​គេផ្ញើប្រា​ក់តា​មធ​នាគារក​សិក​រថៃរួចមក រូបគេ​បាន​ទៅយកគ្រឿងញៀន​ទាំង​នោះនៅម្ដុំស្រះ​ស្ទូចត្រី ដែ​លគេផ្លុង​ទុក​នៅក្បែរគ​ល់ឈើ។ បន្ទាប់​មកនៅថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២៤ រូបគេបាន​យក​គ្រឿង​ញៀន​ទៅល​ក់បន្តចំនួ​ន៩គ្រាប់​ បានតម្លៃ៥០​០បាត បន្ទាប់មកទៀតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលា​ម៉ោង២និ​ង០០នាទី រូបគេបាន​យកគ្រឿង​ញៀនប្រភេទម្សៅ​ក្រាមពណ៌សថ្លា១​កូនថង់ទៅ​លក់ក្នុង​ផ្សាររាត្រីទឹក​ពុះតាមកា​រកម្មង់ទិញ តែពុំទាន់​បានលក់ផ​ងស្រាប់​តែសមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តែម្ដង

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បា​នបញ្ជាក់ទៀតថា​ ដោយផ្អែកលើចម្លើយ និងមានវត្ថុតា​ងជាក់​ស្ដែង កម្លាំងជំនាញ​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនមកប​ញ្ជាការដ្ឋានក​ងរាជអាវុ​ធហត្ថខេត្តចាត់កា​របន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រ​ឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំងការិ​យាល័យប្រ​ឆាំងគ្រឿងញៀន កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៣៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button