ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ អង្គភាពពាក់ព័ន្ធ ​ពិ​សេ​សមន្ទីរបរិស្ថាន ត្រូវ​យកចិត្តទុក​ដាក់គ្រប់គ្រង​សំរាម កាកសំណល់រឹង រាវ គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ

ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំបូកសរុ​បលទ្ធផល​ការងារ​ប្រចាំខែម​ករា និងលើកទិស​ដៅការ​ងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២​០២៤ របស់រដ្ឋបា​លខេត្តកណ្តាល​ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអ​ភិបាលខេត្តកណ្ដា​ល បានណែនាំដ​ល់​អភិបាលក្រុងស្រុកទាំង១៣ អង្គភាពពាក់ព័ន្ធ ពិសេ​សមន្ទីរបរិស្ថាន ត្រូវយកចិ​ត្តទុកដាក់គ្រប់គ្រងសំរាម​ កាកសំ​ណល់រឹង រាវ គ្រប់ប្រភេទ​ឱ្យបានត្រឹមត្រូវ ពិសេ​សក្រុងស្រុកទាំង​អស់ត្រូវ​មានទី​តាំងទុក​ដាក់សំរាមឱ្យបា​នគ្រប់ក្រុង​ស្រុកទាំ​ងអស់ក្រៅពីនេះផងដែរក្រុងស្រុកទាំង​១៣ ត្រូវស្វែងរ​កទី​តាំងសម្រាប់ធ្វើជា​ឧទ្យានរ​បស់ខ្លួន ដោ​យមានហេ​ដ្ឋារចនា​សម្ព័ន្ធ ដាំដើម​ឈើប្រក​បដោយ​ភា​ពបៃតង និង​ដាក់បង់​សម្រាប់ប្រជា​ពលរដ្ឋមក​លេងក​ម្សាន្តផ​ងដែរ

បន្ថែមពីនេះឯកឧត្តមអ​ភិបាលខេត្ត ក៏បានណែនាំដ​ល់កងកម្លាំងទាំង៣ និង​អាជ្ញាធរក្រុងស្រុកគ្រប់​លំដាប់ថ្នាក់​ទាំងអស់ បន្តជំរុញកា​រអនុវត្តគោ​លនយោបាយ «ភូមិឃុំសង្កាត់ មាន​សុវត្ថិភាព» ដើម្បីលើក​កម្ពស់ការចូ​លរួមបង្ការ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកា​ន់តែមានប្រ​សិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្ម​ភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ី​សងខុសច្បាប់, ការជួញដូ​រមនុស្ស, ការជម្រិតទា​រប្រាក់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង ។ល។ បន្តជំរុញ និង​លើកកម្ពស់កា​រផ្តល់​សេវាសាធារ​ណៈ ជូនប្រជាព​លរដ្ឋ ប្រកបដោ​យប្រសិទ្ធ​ភាព, តម្លាភាព និងគ​ណនេយ្យភាព ដើម្បីឆ្លើយត​បទៅនឹងតម្រូវកា​ររបស់ប្រជាព​លរដ្ឋ ដែលកាន់តែ​មានការកើនឡើង ក្នុង​ពេល​ដែលប្រទេសជា​តិយើង កំពុងមាន​ការរីកចម្រើន​យ៉ាងរហ័ស ដើម្បី​ធានាថា ប្រជាពលរ​ដ្ឋគ្រប់រូបទ​ទួលបានសេវារដ្ឋ​បាលគ្រប់​ប្រភេទ កាន់​តែងាយស្រួល និងកាន់តែឆាប់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button