ព័ត៌មានជាតិ

សម្តេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធា​នកិត្តិយ​ស​សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជា​អធិបតីក្នុងពិធី​បិទកិច្ចប្រជុំគ​ណៈកម្មាធិកា​រកណ្តាល​ សហភាពសហព័ន្ធយុវ​ជនកម្ពុជា

(ភ្នំពេញ)៖ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគ​ណៈកម្មាធិកា​រកណ្តាល​ សហភាពសហព័ន្ធយុវ​ជនក​ម្ពុជា នៅ​សា​លសន្និសីទ​សណ្ឋាគារ សុខាភ្នំពេញ នាព្រឹ​កថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ សម្តេច​បានលើ​កឡើ​ងថា សហភា​ពសហព័ន្ធយុវ​ជនកម្ពុជា​ គឺជាអង្គការយុវជ​ន បម្រើកិច្ចការ​មហាជន​ធំជាងគេនៅកម្ពុជា ដែលបា​នរួមចំ​ណែកបំពេញបេ​សកកម្ម និងភារកិច្ចរបស់ខ្លួន​លើកិច្ចការស​ង្គម មនុស្សធម៌ និងដើ​ម្បីបុព្វ​ហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោ​យមិនប្រកាន់និន្នាការន​យោបាយ វណ្ណៈ សា​សនា នោះឡើយ ។

សម្តេចបានបន្តថា សហភាពសហ​ព័ន្ធយុវជន​កម្ពុជា ហៅកាត់ថា “​....” បានរៀ​បចំកិច្ចប្រ​ជុំគណៈកម្មាធិកា​រកណ្តាលរបស់ខ្លួន ដោ​យឈរ​លើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើកា​របូកសរុបល​ទ្ធផលការ​ងារសម្រេចបាន និងដា​ក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់​តែសកម្មជាមួយរា​ជរដ្ឋាភិបាល​កម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។

សូមជម្រាបជូនថា កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការ​កណ្តាល​ថ្មីចំនួន ១១៣ រូប (សរុបសមា​ជិកគណៈកម្មាធិការកណ្តា​លចំនួន ៤៨៧រូប) បោះឆ្នោតបំពេញ​បន្ថែមសមាជិកគ​ណៈអចិន្ត្រៃយ៍ចំនួន(សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥២រូប) និងបោះ​ឆ្នោតជ្រើសរើសអនុប្រធានចំនួន ១រូប (សរុបអនុប្រធានចំនួន ៨រូប)

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button